សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​-​ឡាវ សន្យា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព និង​មិត្តភាព​

កម្ពុជា​-​ឡាវ សន្យា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព និង​មិត្តភាព​

​រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​និង ឡាវ បាន​ធ្វើ​ស​ន្និសិទ​កាសែត​រួមគ្នា​មួយ ហើយ​បាន​បង្ហាញ​ជំហរ​ដូចគ្នា​ថា នឹង​ដោះស្រាយ​បញ្ហា ព្រំដែន​ដែល​នៅ​សេសសល់ សំខាន់​ចំណុច ព្រំដែន​ដែល​មាន​វិវាទ​កន្លង​ទៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព មិត្តភាព មិន​ឲ្យ​នរណា​ខាត​ឬ​ចំណេញ​នោះទេ ។​

​លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ បានបង្ហាញ នូវ​ការប្តេជ្ញាចិត្ត​និង​ជឿជាក់​លើ​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​ស្មើភាព​និង​មិត្តភាព​ដោយ​មិន ឲ្យ​ភាគី​ណា​ខាត​ឬ​ចំណេញ​នោះឡើយ ។ ទន្ទឹម​នោះ​លោក​ក៏​បាន​យល់ព្រម​ទទួលយក​នូវ សំណើរ​៤​ចំណុច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នូវ សេសសល់ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា បន្ទាប់​ពី​ការបញ្ចប់​ការពិភាក្សា​យើង​បាន ព្រមព្រៀងគ្នា​លើ​៤​ចំណុច​សំខាន់ៗ សម្រាប់​ធ្វើ​ការដោះស្រាយ​បញ្ហា​ព្រំដែន ក្នុងនោះ​រួមមាន ទី​១៖ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត រដ្ឋមន្ដ្រីការបរទេស នៃ​ប្រទេស​ទាំង​២ នឹង​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រក​ការដោះស្រាយ ស្រុះស្រួល និង​ការយោគយល់​គ្នា​។​

​ទី​២៖ ភាគី​មិត្ត​ឡាវ ក៏​បាន​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា ពិនិត្យ​ដោះស្រាយ​៤​ចំណុច ដែល​នៅ​សេសសល់ តាមរយៈ​លិខិត ដែល​ខ្ញុំ​ផ្ញើជូន ឯកឧត្តម ថោង​លន់​។ ទីតាំង​ដែល​ត្រូវ​ដោះស្រាយ​នោះ មាន​នៅ​ចំណុច​បង្គោល​លេខ​០៣៣ លេខ​០១៧ តំបន់​អូរ​ស្វាយ​-​វើន​ខាំ ទី​តាំងទី​៤ បង្គោល​លេខ​០៣ (១) ហើយ​ចំណុច​ទាំងនេះ​ត្រូវ​ដោះស្រាយ មុន​ចំណុច​អូរ​តា​ង៉ាវ ដោយសារ​តែ​ចំណុច​អូរ​តា​ង៉ាវ មាន​ការលំបាក ដូច្នេះ​ត្រូវ​ប្រ​យ៉ាប់​ប្រ​យ៉ាល់​ចុះ​ដោះស្រាយ​៤​កន្លែង​នេះ​មុន​។​

​ទី​៣៖ ភាគី​ទាំង​២ ឯកភាព​គ្នា​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​ទាំង​២ ចុះ​ទៅ​ដោះស្រាយ​នៅនឹងកន្លែង នៅ​តំបន់​អូរ​តា​ង៉ាវ ដែល​បញ្ហា​នៅ​សេសសល់​។ តាម​ការឯកភាព​គ្នា គឺ​យើង​ត្រូវ​ពិនិត្យ​ដី​ណា​ជា​របស់​កម្ពុជា និង​ដី​ណា​ជា​របស់​ឡាវ គឺ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​រកឃើញ​មួយកន្លែង ត្រូវ​បោះបង្គោល​នៅ​កន្លែង​នោះ​តែម្ដង​។ យោង​ទៅ​តាម​ចំណុច​នេះ យើង​នៅសល់តែ​២០​បង្គោល​តែ​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​បោះ​នៅក្នុង​តំបន់​អូរ​តា​ង៉ាវ​នេះ ដូច្នេះ​សូម​ឲ្យ​ភាគី​ទាំង​២​ចុះ​ទៅដល់​កន្លែង ហើយ​ដេក​នៅ​ទីនោះ​តែម្ដង​ទៅ​។​

​ចំណុច​ទី​៤៖ នាយករដ្ឋមន្ដ្រី​ទាំង​២ នឹង​សរសេរ​លិខិត​ជូន​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត ១/១០០.០០០ មក​ខ្នាត​១/៥០.០០០ និង​សុំ​ឲ្យ​បារាំង​ផ្ដល់​ឯកសារ​ផ្សេងទៀត ដែល​ទាក់ទង​ដល់​ព្រំដែន​កម្ពុជា​ឡាវ ។​

​យ៉ាងណា​ក៏​ដោយ​សម្តេច ហ៊ុន សែន ក៏​បាន​ថ្លែង​បញ្ជាក់ថា សម្តេច​នឹង​ស្នើ​សុំ​ផែនទី​ក៏​ដូច ជា​ឯកសារ​ពាក់ព័ន្ធ​ពី​ប្រទេស​បារាំង​យកមក​ផ្ទៀងផ្ទាត់​និង​បោះបង្គោល​ព្រំដែន ដើម្បី​បញ្ចប់​មន្ទិល បញ្ហា​ព្រំដែន រវាង​កម្ពុជា​និង​ឡាវ ៕

 

Filed in: ព័ត៌មានជាតិ