សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន​៖ រាជរដ្ឋាភិបាល​កម្ពុជា នូវតែ​បន្ដ​គាំទ្រ ការវិនិយោគ​លើ​វិស័យ​ឯកជន

លោកស្រី ម៉ែន សំអន​៖ រាជរដ្ឋាភិបាល​កម្ពុជា នូវតែ​បន្ដ​គាំទ្រ ការវិនិយោគ​លើ​វិស័យ​ឯកជន

ភ្នំពេញ ៖ លោកស្រី  ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​កម្ពុជា នូវតែ​បន្ដ​គាំទ្រ​និង ផ្ដល់​ការលើក​ទឹកចិត្ដ ដល់ ការវិនិយោគ​លើវិ ស័យ​ឯកជន តាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន  សម្ដេច​អគ្គមហាសេនាបតី​តេជោ  ហ៊ុន សែន ជា​នាយ​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ។​

​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច  បាន សម្ដែង​ការគាំទ្រ​បែបនេះ ខណៈ​លោកស្រី ទទួល​ជួប ជាមួយ គណៈប្រតិភូ ប្រធាន​ក្រុមប្រឹក្សាភិបាល ឧស្សាហកម្ម ពាណិជ្ជកម្ម ក្រុង​ហូជីមិញ និង​ជា​ប្រធាន​ក្រុមហ៊ុន tradin corp ផ្គត់ផ្គង់​សម្ភារៈ​អគ្គិសនី វៀតណាម ដើម្បី​សម្ដែង​ការគួរសម  និង​ពិភាក្សា​ការងារ  ដែល​ដឹកនាំ​ដោយ​លោក tran ngoc thach  និង​លោក ជូ មករា ប្រធាន​ក្រុមហ៊ុន Green Fornext ផ្គត់ផ្គង់​សម្ភារៈ​អគ្គិសនី​នៅ​កម្ពុជា  ជំនួប​នេះ​បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី ០១ កញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង ។

​លោកស្រី  ម៉ែន សំអន បានបញ្ជាក់​ថា​៖ បច្ចុប្បន្ន កម្ពុជា  មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន ។ កម្ពុជា​នៅតែ បន្ដ​គាំទ្រ ផ្ដល់​ការលើក​ទឹកចិត្ដ និង​ការពារ​ផ្នែក វិស័យ​ឯកជន   ពិសេស បណ្ដា​អ្នក​វិនិយោគទុន ដែល​កំពុង​វិនិយោគ​នៅ កម្ពុជា និង​អ្នក ដែល​មាន​បំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា ។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សុខ សន្តិភាព  ស្ថេរភាព និង​មាន​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​។​

​លោកស្រី​បន្ដ​ថា​៖ ចំពោះ​ក្រុមហ៊ុន វៀតណាម ដែល មានបំណង​ចង់ សាងសង់​មជ្ឈមណ្ឌល ឡា​បូ​ត្រូតពិនិត្យ គ្រឿង​អគ្គិសនី នៅ​កម្ពុជា ខាងមុខនេះ លោកស្រី សូម​សារ​ទរ និង​គាំទ្រ​រាល់​គម្រោង​ទាំងនេះ ដោយ​ខិតខំ​ជំរុញ ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ ពន្លឿ​នរាល់​ឯកសារ​ផ្សេងៗ ដែល​ក្រុមហ៊ុន ចង់​បាន​ចំពោះ​គម្រោង​របស់​ខ្លួន ។

​លោកស្រី   ម៉ែន សំអន  បានបញ្ជាក់​ថា​៖  កម្ពុជា បច្ចុប្បន្ន មាន​កំណើន សេដ្ឋកិច្ច​រង្វង់​៧% ហើយ​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យ៉ាង​ច្រើន​។ រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បន្ថែម​ទៀត​និង​ថែរក្សា​ស្ថេរភាព​ព្រម ទាំង​ជំរុញ​ការ នាំចេញ​ផលិតផល​វិស័យ ឧស្សា​ហ កម្ម ,​កសិកម្ម និង​កសិផល ជាច្រើន​ប្រភេទ​ទៀត ទៅ​ទី ផ្សារ​ក្រៅ ប្រទេស និង​កំពុង ពង្រីក​ការ​អភិ​វ​ឌ្ឃ លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​បន្ត​រក​ទីផ្សារ​លក់​កសិផល​របស់​ប្រជា​កសិករ​កម្ពុជា ឲ្យបាន​ច្រើន​បន្ថែមទៀត ជាពិសេស​ការ នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​ក្រៅប្រទេស ឲ្យមាន​តម្លៃ​ខ្ពស់ ។

​លោក TRAN NGOC THACH ប្រធាន​ក្រុមប្រឹក្សាភិបាល ឧស្សាហកម្ម ពាណិជ្ជកម្ម ក្រុង​ហូជីមិញ បានបញ្ជាក់​ថា​៖ ក្រុមហ៊ុន tradin corp គឺ ជា​ក្រុមហ៊ុន ដែល​បាន​ផ្គត់ផ្គង់​សម្ភារៈ​អគ្គិសនី ដ៏​ជាង គេ នៅ​ប្រទេស​វៀត​ណា ហើយ​ក៏​ធ្លាប់បាន នាំ​សម្ភារៈ អគ្គិសនី ទាំងនោះ​មក​ធ្វើ​ការផ្គត់ផ្គង់ នៅ​ប្រទេស​កម្ពុជា ផងដែរ ។

​លោក​បន្ដថា​៖  ដោយសារ​ប្រទេស​កម្ពុជា មាន​កំណើន សេដ្ឋកិច្ច និង​តម្រូវការ កាន់តែ​ខ្ពស់​ផ្នែក ឧស្សាហកម្ម  ពាណិជ្ជកម្ម កសិកម្ម  នោះ ទើប​ក្រុមហ៊ុន tradin corp បាន​សហការ​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន Green Fornext នៅ​កម្ពុជា ដើម្បី​ធ្វើ​ការនាំ​ផលិតផល ជា​សម្ភារៈ ប្រើប្រាស់ ផ្នែក​អគ្គិសនី ដែល​មាន​គុណភាព​ខ្ពស់ មក​ធ្វើ​ការផ្គត់ផ្គង់​នៅ​កម្ពុជា នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​ការ​មក​ធ្វើ​វិនិយោគទុន​នៅ​កម្ពុជា នេះ​ក៏​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា -​វៀតណាម​ឲ្យ កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ