សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្សយ័​ពី​រនា​ក់​ពី​បទ​លួច​ម៉ូតូ នៅ​ស្រុក​ស្នួល​

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្សយ័​ពី​រនា​ក់​ពី​បទ​លួច​ម៉ូតូ នៅ​ស្រុក​ស្នួល​

ក្រចេះ ៖​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​បុរស​២​នាក់​ពី​បទ​លួច​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​លាក់ទុក​នៅ​ក្បែរ​ចម្ការ​ប្រជាពលរដ្ឋ​ចម្ងាយ​ប្រមាណ​២.០០០​ម៉ែត្រ​ពី​កន្លែង​ធ្វើ​សកម្មភាព​។​ហេតុការណ៍​ខ្លួន​ជនសង្ស័យ​បាន​ធ្វើឡើង​នៅ​ចំណុច​ចម្ការ​ដំ​ទ្បូង​ខាងត្បូង​ភូមិ​អញ្ចាញ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី ៣១​ខែ​សីហា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជនសង្ស័​យ​ឈ្មោះ យ៉ាន់ អុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ​និង​ឈ្មោះ​ម៉ៅ រី​ម ហៅ ខ្និក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ​អ្នក​ទាំង​ពីរ រស់នៅ​ភូមិ​ប្រិយ៍ ឃុំ​ទៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​ជននេះ​បាន​ធ្វើ សកម្មភាព លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ភឿន ភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ រស់នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ម៉ូតូ​នោះ​ម៉ាក ណេ​វ ពណ៌​ក្រហម សេរី​ឆ្នាំ​២០១២ ត្រូវ​ជនសង្ស័យ​លួច​រួច​ជិះ​យក​ទៅ​លាក់ទុក​នៅ​ក្បែរ​ចម្ការ​ប្រជាពលរដ្ឋ ចម្ងាយ​ប្រមាណ ២.០០០​ម៉ែត្រ​ពី​កន្លែង​លួច​។ ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​និង​ប្រជាពលរដ្ឋ​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ចារ បាន​តាមរ​រក​ឃើញ​ម៉ូតូ​វិញ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​។​

​បន្ទាប់ពី​នោះ​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​តាម​រក​មុខសញ្ញា​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​២ នាក់​បាន​ខណៈ​ពេល​ដែរ​ជនសង្ស័យ​យក​ម៉ូតូ​លាក់​ទុក​រួច​ដើរ​ត្រ​ទ្ប​ប់​មក​ក្នុង​ភូមិ​វិញ​ហើយ​កម្លាំង​ក៏​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្តង ។ តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឱ្យដឹងថា​: ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ភឿន ភា ពិតប្រាកដ​មែន ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃុំ​ខ្លួន​ជា​បណ្នោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាក់​ការបន្ត​៕

 

Filed in: សន្តិសុខសង្គម