សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីរាជការ​ដែល​អត់​ប​រិញ្ញ​ប​ត្រ័​ហើយ​ចង់​បាន​ប​រិញ្ញ​ប​ត្រ័ជាន់​ខ្ពស់អាច​ទៅរ​កនៅ​សកលវិទ្យាល័យ​ចំរើ​នពហុបច្ចេកវិទ្យា​(CUP)

​មន្ត្រីរាជការ​ដែល​អត់​ប​រិញ្ញ​ប​ត្រ័​ហើយ​ចង់​បាន​ប​រិញ្ញ​ប​ត្រ័ជាន់​ខ្ពស់អាច​ទៅរ​កនៅ​សកលវិទ្យាល័យ​ចំរើ​នពហុបច្ចេកវិទ្យា​(CUP)

​ភ្នំពេញ ៖ ទៀត​ហើយ​មន្ត្រីរាជការ​ណា​ដែល​អត់​មាន​បាក់​ឌុប​ឬ​បរិ​ញ្ញាប​ត្រ័អាច​ទៅ​រៀន​យក​សញ្ញាបត្រ័​បរិញ្ញាបត្រ័​ជាន់ខ្ពស់​(​អនុបណ្ឌិត​)​បាន​នៅ​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា (CUP) ។ លោក​បណ្ឌិត ឡា​ច សំរោង សហ​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ CUP  បាន​ថ្លែង​ប្រាប់​កាសែត នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧​ថា យោង​ចំណារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ យោង​លិខិត​លេខ​៧៤១ ស​ជណ ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ស្តីពី​ការសម្រេច​របស់​រាជរដ្ឋាភិបាល យល់ព្រម​អនុញ្ញាត​ឲ្យ​សាកលវិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា បើក​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​ទៀត សម្រាប់​ឥស្សរជន​ជាន់ខ្ពស់ និង​មន្ត្រីរាជកា​រវ័យ​ចំណាស់​មកពី​បណ្ដា​ក្រសួង ស្ថាប័ន ខេត្ត និង​រាជធានី​ភ្នំពេញ និង​យោង​អនុក្រឹត្យ​លេខ​៥៦​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០២ ស្តី​ពី​ការទទួលស្គាល់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​។

​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​រដ្ឋបាល​សាធារណៈ សម្រាប់​ឥស្សរជន និង​មន្ត្រីរាជការ​ទាំងអស់ ដែល​មាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ តែ​ពុំ​មាន​សញ្ញាបត្រ អាច​ដាក់​ពាក្យ​សុំ​វាយ​តម្លៃ​លើ​បទពិសោធន៍​ការងារ​កន្លងមក ដើម្បី​ទទួលបាន​សិទ្ធិ​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​។

​សូមបញ្ជាក់​ថា សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា (CUP)​ធ្លាប់​សម័យ​លោក​ជា​ចំរើន​ជា​សាកលវិទ្យាធិការ​ធ្លាប់​បាន​កើប​លុយ​រាប់សែន​ដុល្លារ​អាមេរិក​តាមរយៈ​បើក​ក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដល់​មន្ត្រីរាជកា​រវ័យ​ចំណាស់ និង​ឥស្សរជន​ជាន់ខ្ពស់ មកពី​បណ្ដា​ក្រសួង ស្ថាប័ន ខេត្ត និង​រាជធានី​ភ្នំពេញ​ដែល​អត់​សញ្ញប​ត្រ័​បរិញ្ញាបត្រ័ផ្លោះ​យក​សញ្ញាបត្រ​អនុបណ្ឌឹ​តម្តង​រួចមក​ហើយ​តែ​មិន​ដឹង​យ៉ាងម៉េច​សាកលវិទ្យាល័យ​មួយ​នេះ​បែ​ជា​បាន​ដួលរ​លំហើយ​ជំពាក់​គេ​វណ្ឌ័​ក​។​ក្រោយមក​លោក​ជា​ចំរើន​ក៏បាន​ផ្ទេរ​ឲ្យ​លោក​ឡាច​សំរោង​អតីត​អ្នកកាសែត​និង​ជា​មេធាវិ​ចូល​មក​ធ្វើ​ជា​សហ​សាកលវិទ្យាធិកា​រ​ដើម្បី​ជួយ​ស្តារ​មុខមាត់​។

​ទីតាំង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា (CUP) ស្ថិត​នៅ​អគារ​លេខ​១៥៤ ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ខាងលិច​វិទ្យាល័យ ជា ស៊ីម សន្ធរ​មុខ ៕

 

 

Filed in: ព័ត៌មានជាតិ