សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដឹង​មុខ​ហើយ​ស្រី​ខ្មែរឥស្លាម​ដែល​ជាប់​នៅ​ប្រទេស​អា​រ៉ាប៊ិសាអូឌីត​១២​ឆ្នាំ​ទៅ​តាម​ក្រុមហ៊ុន​លោក​អះ​ម៉ាត់​យ៉ះ​យា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​!

ដឹង​មុខ​ហើយ​ស្រី​ខ្មែរឥស្លាម​ដែល​ជាប់​នៅ​ប្រទេស​អា​រ៉ាប៊ិសាអូឌីត​១២​ឆ្នាំ​ទៅ​តាម​ក្រុមហ៊ុន​លោក​អះ​ម៉ាត់​យ៉ះ​យា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​!

​កំពង់ធំ​៖ នាង សុះរ​ទស់ពល​ការិនី​ខ្មែរឥស្លាម​ដែល​បង្ហោះ​ហ្វេ​សប៊ុក​សុំ​ជំនួយ​សង្គ្រោះ​ព្រោះ នាង​ធ្វើការ​មិន​ដែល​ទទួលបាន​ប្រាក់ខែ​របស់ខ្លួន​អស់​រយៈពេល​១២​ឆ្នាំ​នៅ​ប្រទេស​អា​រ៉ាប៊ិ​សាអ៊ូ​ឌី​ត​នោះ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​ច័ន្ទ​ទី​២៨​សីហា​ក្រោយពី​ទទួល​បាន​អន្តរាគមន៍​ពី​លោក​ឧស្មាន​ហាសាន់​រដ្ឋលេខាធិការ​ក្រសួង​ការងារ ។ ក្រោយពី បាន​ជួបជុំ​គ្រួសារ​អ្វី​ដែល​ជា​ការ​បែកធ្លាយ​គឺ​ក​ញ្ញ​សុះ​រទស់​បច្ចុប្បន្ន​មាន​អាយុ​២៨​ឆ្នាំ​ហើយ​នោះ​បាន​ចេញ​ទៅ​ធ្វើ​ពល​ការិនី​ខ្មែរ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​តាំងពី​អាយុ​១៦​ឆ្នាំ​នោះ​គឺ​តាមរយៈ​ក្រុមហ៊ុន​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​អតីតយុទ្ធជន​។ នៅឯ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​លោក អូស្មាន់ ហាស្សាន់ ជា​ប្រធាន ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែលមាន ញក​ញ្ញ​សុះរ​ទស់ដែល​និយាយ​ភាសា​ខ្មែរ​មាន​កម្រិត​បាន​ឲ្យ​កាសែតដឹងថា នាង​និយាយថា នាង​បាន​ចាកចេញ​ពី​ខេត្ត​នេះ​នៅ​ឆ្នាំ​២០០៥ បន្ទាប់ពី​នាង​រក​ការងារ​មិន​បាន​ធ្វើ ហើយ​នាង​ទទួលបាន​ការអប់រំ​ត្រឹម​តែ​ថ្នាក់​ទី​៦​ប៉ុណ្ណោះ​។

​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​នាង​ថា នាង​នឹង​ទទួលបាន​ប្រាក់ខែ​២២០​ដុល្លារ​សម្រាប់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​។ បុគ្គលិក​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នេះ​បាន​ចុះ​ទៅ​ដល់​ភូមិ​របស់​នាង គឺ​ភូមិ​ត្រពាំង​ឈូក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដើម្បី​ជ្រើសរើស​ស្ត្រី​មូស្លីម​ចាម​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​ដោយសារ​ភាពក្រីក្រ​នាង​បាន​សម្រេច​ចិត្ត​ទៅ​តែ​ផ្ទុយទៅវិញ​នាង​មិន​ទទួលបាន​ប្រាក់​សូម្បី​តែ​១​សេន​។​

​សុះ​រទស់​និយាយថា​៖​រយៈពេល​២​ឆ្នាំក្រោយ​ទៅ​ដល់​ទីនោះ ថៅកែ​ទី​១​របស់​នាង​ដែល​ធុញទ្រាន់​នឹង​នាង​ទារ​ប្រាក់ខែ បាន​យក​នាង​ទៅ​ទម្លាក់ចោល​នៅ​ប៉ុស្តិ៍​នគរបាល ធ្វើឱ្យ​នាង​ត្រូវ​ជ្រកកោន និង​ទទួល​របប​អាហារ​នៅ​ទីនោះ​អស់​រយៈពេល​៦​ខែ​។ ទីបំផុត​នាង​រក​ការងារ​បាន​មួយទៀត គឺ​ការងារ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​។​
​ប៉ុន្តែ​ថៅកែ​ថ្មី​របស់​នាង​ក៏​មិន​បើក​ប្រាក់ខែ​ឱ្យ​នាង​ដែរ ដោយ​ប្រាប់​នាង​ថា នាង​នឹង​ទទួលបាន​ប្រាក់ខែ នៅ​ពេល​បញ្ចប់​កិច្ចសន្យា​ការងារ​។ នាង​ក៏​បាន​បាត់​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​នាង​ដែរ បន្ទាប់​ពី​ចាកចេញ​ពី​ថៅកែ​ទី​១​។

​ដោយ​គ្មាន​ពលរដ្ឋ​ខ្មែរ ឬ​ស្ថានទូត​ដែល​ខ្លួន​អាច​ទៅ​ពឹង​ពាក់បាន នាង សុះ រ​ទស់ និយាយថា នាង​វេទនាណាស់​។  “​ខ្ញុំ​អត់​ដែល​ជួប​ខ្មែរ​ទេ​ក្នុងពេល​១២​ឆ្នាំ​។ ខ្ញុំ​ជួបតែ​ជនជាតិ​គេ​មក​ពី​បង់​ក្លា​ដែស ស្រីលង្កា​។ ពួកគេ​ក៏​ជួប​បញ្ហា​ដែរ តែ​ខ្ញុំ​វេទនា​ជាង​គេ ពី​ព្រោះ​ខ្ញុំ​អត់​មាន​ការិយាល័យ​រដ្ឋ​ខ្មែរ​នៅ​ក្បែរ​”​។

​នាង​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​ជា​ច្រើន​ម៉ោង​តាំងពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​៣​រំលង​អធ្រាត​។ ថៅកែ​របស់​នាង​មិន​ដែល​បើកប្រាក់​ឱ្យ​នាង​ទេ ដោយ​គ្រាន់តែ​ផ្ដល់​អាហារ​ឱ្យ​នាង​ប៉ុណ្ណោះ​។​

​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត នាង សុះ រ​ទស់ និយាយថា នាង​ទទួលបាន​ជំនួយ​តិចតួច​ណាស់​ពី​អាជ្ញាធរ​។ នាង​ប្រាប់ថា នាង​បាន​គេចផុត​ពី​ការប៉ុនប៉ង​ចាប់រំលោភ​នៅផ្ទះ​របស់​ថៅកែ​ទី​១ ដែល​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​នាង​។ ប៉ុន្តែ​នៅពេល​នាង​ត្រូវ​គេ​ដឹក​យកទៅ​ដាក់​ចោល​នៅ​ប៉ុស្តិ៍នគរបាល មន្ត្រីនគរបាល​មិន​ព្រម​ជួយ​នាង​បន្ត​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ឡើយ ដោយ​លើកឡើង​ថា​ខ្វះ​មូលនិធិ ហើយ​បាន​រក​ថៅកែ​ម្នាក់ទៀត​ឱ្យ​នាង​ដែល​មិន​បាន​បើក​ប្រាក់ខែ​ឱ្យ​ដូច​ថៅកែ​មុន​ដែរ​។

​បន្ទាប់​ពី​ធ្វើការ​ឲ្យ​ថៅកែ​ទី​២​អស់​រយៈពេល​១០​ឆ្នាំ នាង​ត្រូវ​គេ​ដឹក​ទៅ​ដាក់​ចោល​នៅ​នគរបាល​ម្ដងទៀត​។ នាង​និយាយថា លើក​នេះ​នគរបាល​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​។​គ្រួសារ​របស់​នាង​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត បាន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​នាង បន្ទាប់ពី​គេ​បញ្ជូន​នាង​ត្រឡប់​មក​កម្ពុជា​វិញ​។​សមាជិកគ្រួសារ​ម្នាក់​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​បានផ្ដល់​សំណង​ជំងឺ​ចិត្តដ​ល់​ពួក​គេ​ចំនួន​១៣.៦០០​ដុល្លារ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ​។

​លោក អះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ទៅសួរសុខទុក្ខ​នាង សុះ រ​ទស់  នៅ​ខេត្ត​កំពង់ធំ​ក្រោយ​ពី​នាង​ត្រូវ​គេ​បញ្ជូន​ពី​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​វិញ​កាលពី​ពេល​ថ្មីៗ​នេះ​។ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ថា លោក​មិន​បានដឹងថា​នាង សុះ រ​ទស់ ជា​អនីតិជន​ទេ​។ តែ លោក ស្លេះ ណា​ស៊ី ដែល​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ធ្លាប់​ជួល​ឱ្យ​បង្រៀន​ភាសា​អង់គ្លេស ដល់​ពលករ​ទើប​ជ្រើស​មក​ថ្មី​រួម​ទាំង​នាង សុះ រ​ទស់ ផង ប្រាប់ថា គាត់​បាន​ដឹងថា ក្មេង​ស្រី​នេះ​ជា​អនីតិជន ហើយ​ដឹងថា នាង​បាន​ប្រើប្រាស់​សំបុត្រ​កំណើត​របស់​អ្នកជិតខាង​ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​។​

​លោកស្រី ហេលែន ស្វ​ន (Helen Sworn) ស្ថាបនិក និង​ជា​នាយិការ​អន្តរជាតិ​នៃ​អង្គការ​ចាប់ដៃ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​មាន​ប្រសាសន៍ថា អនីតិជន​ដែល​ត្រូវបាន​ជ្រើសរើស​ក៏​ត្រូវបាន​ចាត់ទុកជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ដែរ​បើ​យោង​ទៅតាម​ច្បាប់​។ “​បើ​គេ​បញ្ជូន​នាង​ទៅ​ក្រៅ​ប្រទេស​ទាំង​ដឹង​ថា​នាង​ជា​អនីតិជន នាង​នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ដោយ​ស្វ័យប្រវត្តិ​”​។ លោកស្រី ហេលែន ស្វ​ន ថា ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នានា​មាន​ការទទួលខុសត្រូវ​ចំពោះ​អតិថិជន​របស់​ខ្លួន ខណៈពេល​ពួកគេ​ស្ថិត​នៅ​បរទេស ។​

​លោក អះ​ម៉ាត់ យ៉ះ​យ៉ា មានប្រសាសន៍ថា ក្រុមហ៊ុន​របស់​លោក​ដែល​ជ្រើសរើស​ស្ត្រី​ខ្មែរ បាន “​ជាង​១០០​នាក់​” ធ្វើ​ប្រតិបត្តិការ​បាន​ប្រហែល​មួយ​ឆ្នាំ​ដោយ​ប្រើ “​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​” ក៏​ត្រូវ​រដ្ឋាភិបាល​បិទ បន្ទាប់ពី​នាង សុះ រ​ទស់ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តថា លោក​មិន​ទទួល​បាន​ការបកស្រាយ​ពី​មូលហេតុ​នៃ​ការបិទ​ទេ​នៅពេលនោះ ប៉ុន្តែ​លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ​ថ្លែងថា ប្រតិបត្តិការ​បែបនេះ​គឺ​ខុសច្បាប់​។

លោក​យ៉ះ​យ៉ាក៏​បដិសេធថា គ្រួសារ​របស់​នាង សុះ រ​ទស់ មិន​បាន​សុំ​ជំនួយ​ពី​លោក​ទេ នៅ​ពេល​ពួកគេ​បាត់​ទំនាក់ទំនង​ជាមួយ​នាង​២​ឆ្នាំ​បន្ទាប់ពី​នាង​ទៅ​ដល់​ទីក្រុង​រី​យ៉ាដ រាជធានី​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។ “១២​ឆ្នាំ​មុន​មក​ទល់​បច្ចុប្បន្ន ខ្ញុំ​មិន​បាន​ឮ​អ្វី​ទេ​”​។ លោក​បាន​បន្ថែមថា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​របស់​លោក​បាន​ណែនាំ​ច្បាស់លាស់​ហើយ​ថា​ត្រូវ​ទូរស័ព្ទ​ទៅ អ្នកណា ប្រសិនបើ​មាន​បញ្ហា​កើតឡើង​នៅ​បរទេស​។ “​យើង​ណែនាំ​ពួកគាត់​ឱ្យ​ទាក់ទង​មក​យើង​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​យើង​ដឹងថា ពួក​គាត់​នៅ​ទីណា​”​។ លោក​យ៉ះ​យ៉ាថា “​ម្ដាយ ឪពុក និង​នារី​ជំនួយការ​មេផ្ទះ​នេះ​មិន​បាន​ទាក់ទង​មក​ក្រុមហ៊ុន​របស់​យើង​ទេ​។ យើង​បាន​ឱ្យ​ពួកគាត់​អស់​ហើយ​ដូចជា​លេខ​ទូរស័ព្ទ​នៅ​ទីនេះ លេខ​ទូរស័ព្ទ​នៅ​អា​រ៉ាប៊ីសាអូឌីត​”​។ លោក​បន្ថែមថា “​ខ្ញុំ​មិនដឹងថា មូលហេតុ​អី​បាន​ជា​ពួកគាត់​មិន​ទាក់ទង​មក​ទេ​។ នេះ​ជា​បញ្ហា​របស់​ពួកគាត់​”​។

​តែ​អ្នកស្រី ឡោះ ណាស់ ម្ដាយ​របស់​នាង សុះ រ​ទស់ បាន​និយាយថា គាត់​បាន​ធ្វើដំណើរ​មក​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៧ ហើយ​បាន​អង្វរ​ឱ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ជួយ​។  “​ខ្ញុំ​សុំឱ្យ​គាត់​ជួយ​រក [​កូនស្រី​ខ្ញុំ​] ប៉ុន្តែ​គាត់​អត់​បាន​ជួយ​អី​ទេ​។ ខ្ញុំ​បាន​សុំ​គាត់​ថា ‘​ឱ្យ​លេខ​ទូរស័ព្ទ​មក​ខ្ញុំ​’​។ គាត់​បាន​ឆ្លើយថា ‘​បានមក​ពី​ណា បើ​ខ្ញុំ​អត់​មាន​ដែរ​ហ្នឹង​” ។​

​អ្នកស្រី ឡោះ ណាស់ និង​ប្អូនស្រី​របស់​គាត់​ដែល​ត្រូវជា​ម្ដាយមីង​របស់ សុះ រ​ទស់ ធ្លាប់​បាន​ស្វះស្វែង​សុំ​ជំនួយ​ពី​ក្រសួង​មហាផ្ទៃ កាល​ពី​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​គេ​បាន​ប្រាប់​គាត់​ថា​មិន​អាច​ជួយ​បាន​!!​។​
​។​

​ប្រទេស​អា​រ៉ាប៊ីសាអូឌីត បាន​ទទួលរង​ការចោទប្រកាន់​ថា​បណ្ដោយ​ឱ្យមាន​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​លើ​ពលករ​ចំណាកស្រុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ងាយ​រងគ្រោះ​យ៉ាង​ខ្លាំង​។​

​លោកស្រី ហេលែន ស្វ​ន មានប្រសាសន៍ថា បច្ចុប្បន្ន អង្គការ​ចាប់ដៃ​កំពុង​ស៊ើបអង្កេត​ករណី​ផ្សេង​ទៀត​ពាក់ព័ន្ធ​ជនរងគ្រោះ​ខ្មែរ នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។ លោកស្រី​គូសបញ្ជាក់ថា “​មាន​បញ្ហា​ប្រឈម​ច្រើន​ណាស់​សម្រាប់​ពួកគាត់ ពី​ព្រោះ​អត់​មាន​ស្ថានទូត​ខ្មែរ នៅក្នុង​ប្រទេស​នេះ​”​។​សូមបញ្ជាក់​ថា ស្ថានទូត​ខ្មែរ​នៅ​ជិត​បំផុត គឺ​នៅក្នុង​ប្រទេស​កូ​វែត ស្ថិតនៅ​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ​ពី​ទីក្រុង​រី​យ៉ាដ ។ លោកស្រី ហេលែន ស្ម​ម មានប្រសាសន៍ថា នាង សុះ រ​ទស់ គួរតែ​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បន្ត​ប្ដឹង​បទ​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​

​លោកស្រី​បាន​បន្តថា “​បញ្ហា​គឺ​ថា យើង​នឹង​ឃើញ​មាន​ករណី​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ហើយ​ករណី​របស់​នាង​អាច​ជា​ករណី​ដ៏​សំខាន់ វា​អាច​ជា​ករណី​ដែល​ធ្លាប់​កើតមាន​ពី​មុន​”​។ លោកស្រី​បន្ថែមថា ករណី​នេះ​អាច​បញ្ជូន​សារ​ទៅ​ទាំង​ពលករ និង​ថៅកែ​។ លោកស្រី​គូសបញ្ជាក់ថា​”​ដើម្បី​ការពារ​ពលករ​ចំណាកស្រុក​ខ្មែរ​ចាំបាច់ ត្រូវ​បន្ត​ប្ដឹង​តាម​ប្រព័ន្ធតុលាការ​”​។

​សូម​រំឭកថា ប្រទេស​អា​រ៉ាប៊ីសាអូឌីត ធ្លាប់មាន​ប្រវត្តិ​មាន​បញ្ហា​ជាមួយ​ស្ត្រី​ជំនួយការ​មេផ្ទះ​ដែល​រង​ការរំលោភបំពាន​ពី​សំណាក់​ថៅកែ​នៅក្នុង​ប្រទេស​មូស្លីម​ដ៏​តឹងរ៉ឹង​ក្រោម​ច្បាប់​សារៀ (Sharia Law) នៃ​សាសនា​អុិស្លាម​។​លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ​ថ្លែងថា​៖ ការបញ្ជូន​អនីតិជន​ទៅ​បរទេស​ល្មើស​ច្បាប់​ការងារ ហើយ​ថា “​ជនរងគ្រោះ​អាច​ប្ដឹង​ក្រុមហ៊ុន​បាន​”​។​ប្រភព​៖​កាសែត​ខាំ​បូ​ឌៀដេ​លី

 

 

Filed in: ព័ត៌មានសំខាន់