សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​ហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​ឃុំ​អរិយក្ស​ត្រចាប់​ដី​រដ្ឋ​ខុសច្បាប់​

​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​ហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​ឃុំ​អរិយក្ស​ត្រចាប់​ដី​រដ្ឋ​ខុសច្បាប់​

​ខេត្ត​កណ្ដាល ៖ ប្រជាពលរដ្ឋ​បាន​និយាយថា មេឃុំ​អរិយ​ក្សត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​ហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាប់​ដី​រដ្ឋ​យ៉ាង​អាណាធិបតេយ្យ ព្រោះថា ពេល​ឃោសនា បោះឆ្នោត​ឃុំ​/​សង្កាត់ គឺ​បេក្ខភាព​មេឃុំ​និង​ជា​មេឃុំ​បច្ចុប្បន្ន​បាន ឃោសនា​ថា បើ​សង្គ្រោះ​ជាតិ​ជាប់ ឆ្នោត​នឹង​ប្រគល់​ដី​តំបន់​នោះ​ឲ្យទៅ​ប្រជាពលរដ្ឋ ។ ដូច្នេះហើយ​ទើប​ពួកគាត់ ទៅ​ចាប់​យក ព្រោះ​ខ្លាច​ទៅ​មិន​ទាន់​គេ ។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​សរុប​ជិត​៣០០​គ្រួសារ បាន​ផ្អើល និង​នាំគ្នា​ទៅ​ចាប់​យក​ដី​រដ្ឋ (​ដី​មាត់​ប្រឡាយ​) ទាំង​ខុសច្បាប់ នៅ​តំបន់​អរិយ​ក្សត្រ ក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល យ៉ាង​អនាធិបតេយ្យ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​សរុប​ជិត​៣០០​គ្រួសារ ដែល​បាន​ផ្អើល និង​នាំគ្នា​ទៅ​ចាប់​យក​ដី​រដ្ឋ (​ដី​មាត់​ប្រឡាយ​)​នោះ បាន​អះអាង​ថា មុន​ពេល​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ លោកស្រី ទូច សាវុធ ដែល​ជា​បេក្ខភាព​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ​នោះ បាន​សន្យាថា នៅពេល​ដែល​ខ្លួន​ជាប់ឆ្នោត​ជា​មេឃុំ​ខ្លួន​នឹង​ឲ្យ​ដី​ខាងលើ​នេះ​ទៅ​ប្រជាពលរដ្ឋ ។​

​ប្រជាពលរដ្ឋ​បាន​បន្តថា ក្នុងពេល​ដែល​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល ទៅ​ចាប់​យក​ដ៏​ក៏​ស្រាប់តែ​មេឃុំ​អរិយ​ក្សត្រ មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ទូច សាវុធ បាន​ចេញ​សេចក្ដីជូនដំណឹង​ថា នេះ​ជា​ទង្វើ​ខុសច្បាប់​ទៅ​វិញ ដោយ​បញ្ជា​ឲ្យ រុះរើ​ស​សំណង់​នោះ​ចេញ​ជាបន្ទាន់ ។ យោងតាម​លិខិត​បាន​បញ្ជាក់ថា «​មេឃុំ​អរិយ​ក្សត្រ សូម​ណែនាំ​ថា នេះ​ជា​ទង្វើ​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ហេតុដូច្នេះ ស្នើ​រុះរើ​ស​សំណង់​ដែល​បាន​ទន្ទ្រាន​សាងសង់​ខុសច្បាប់​ទាំងអស់នេះ ចេញ​ពី​ទីតាំង​ទាំងនោះ ជាបន្ទាន់ ដោយ​ទុក​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ (​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៧)»​។​

​សូមជម្រាបថា ក្នុង​រយៈពេល​៤-៥​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​សរុប​ជិត​៣០០​គ្រួសារ បាន​ផ្អើល និង​នាំគ្នា​ទៅ​ចាប់​យក​ដី​រដ្ឋ (​ដី​មាត់​ប្រឡាយ​) ទាំង​ខុសច្បាប់ នៅ​តំបន់​អរិយ៍​ក្សត្រ ក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច ក៏​បាន​ចុះ​ទៅ​ទប់ស្កាត់ និង​ធ្វើ​ការសម្របសម្រួល​ពន្យល់​ពី​ផ្លូវច្បាប់ ក៏ដូចជា​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនេះ បញ្ឈប់​សកម្មភាព​របស់ខ្លួន ប៉ុន្ដែ​លទ្ធផល​នៃ​ការសម្របសម្រួល​របស់​អាជ្ញាធរ មិនទាន់​ទទួលបាន​ប្រសិទ្ធភាព​ទាំង​ស្រុង​នៅឡើយ​ទេ បើទោះបី​ប្រជាពលរដ្ឋ​ខ្លះ បាន​ផ្អាក​សកម្មភាព​នេះ​ក៏​ដោយ ៕

 

Filed in: ព័ត៌មានជាតិ