សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​តែងតាំង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​រូប​

ប្រកាស​តែងតាំង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​រូប​

មណ្ឌល​គី​រី​ ៖ ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​រូប ត្រូវបាន​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ថ្មី នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី  និង​ឯកឧត្តម ហ៊​ម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត ។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​នាក់ ដែល​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​មានដូចជា​៖ លោក អ៊ុ វណ្ណ​សុភៈ អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី លោក ឈួន សេរី​វឌ្ឍន៏ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក អ៊ូ សុ​ភក្តី ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក គង់ វីរៈ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក​ជ័យ សុខា ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ លោក លន់ បញ្ញា ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក នុត អុន ជា​នាយរង​ផ្នែក​សែន​មនោ​រម្យ លោក គីម សារឿ​ន ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត  បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក អ៊ុ វណ្ណ​សុភៈ ដែល​ទើបតែ​ឡើង​តួនាទី​ថ្មី ក៏​ដូច​ជា​នាយរង នាយផ្នែក និង​នាយរង​ផ្នែក​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ ត្រូវ​រួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត ក្នុង​ការចូលរួម​រក្សា​អោយបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ អោយបាន​ទាន់​ពេលវេលា​។

​ជាមួយគ្នានេះដែរ ឯកឧត្តម មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​មាន​ការអនុគ្រោះ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខ្វះខាត​ឈើ​សម្រាប់​សាងសង់​ផ្ទះ ហើយ​មុន​នឹង​អនុញ្ញាត​អោយ ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ពី​តម្រូវការ​របស់​ពួកគាត់ និង​មាន​ការឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាមុនសិន ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​អាច​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ ។

 

Filed in: ព័ត៌មានជាតិ