សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជួប កម្មករ​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២​សម្តេច​តេជោ ហ៊ុន សែន​ប្រកាស​ពីប្រូ​ម៉ូ​ស្សិន​គោលនយោបាយ​ថ្មីៗ​

​ជួប កម្មករ​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២​សម្តេច​តេជោ ហ៊ុន សែន​ប្រកាស​ពីប្រូ​ម៉ូ​ស្សិន​គោលនយោបាយ​ថ្មីៗ​

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ​២០១៧ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កម្មករ កម្ម​ការ​នី ចំនួន ១៣,១៦៩ នាក់​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ សំណេះសំណាល​ពេលនោះ​សម្តេច​តេជោ​បានឲ្យដឹងថា​៖​កាលពី​ឆ្នាំ ១៩៩៧ កម្ពុជា​មាន​រោងចក្រ ត្រឹមតែ ៦៤ ប៉ុណ្ណោះ តែ​ពេល​នេះ យើង​មាន​ប្រមាណ​ជាង ១​ម៉ឺន​រោងចក្រ និង​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​ជាង ១​លាន​នាក់​។ ប្រាក់ខែ​កម្មករ​ពីមុន​គឺមាន​តែ​ជាង ៣០​ដុល្លារ ប៉ុន្តែ​បាន​តម្លើង​មក​រហូត​ដល់ ១៥៣​ដុល្លារ​បូក​ថែម នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​គឺ​ច្រើន​ជាង​២០០​ដុល្លារ​។ នៅ​ឆ្នាំ​២០១៨ ប្រាក់ខែ​កម្មករ​នឹង​តម្លើង​ដល់ ១៦៨ ដុល្លា បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​គឺ​ច្រើនជាង​២០០​ដុល្លា ដែល​នឹង​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​។

​សម្តេច​តេជោ បានប្រកាស​នឹង​ពង្រីក​ទំហំ​ផ្លូវ​ជាតិ​លេខ​៣ បន្ថែមទៀត​ដែល​មាន​រហូត​៤​គន្លង (Lane) គឺ ២​គន្លង​ទៅ ២​គន្លង​មក​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទូទៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​។ ការពង្រីក​ផ្លូវ​នេះ​គឺ​ចាប់​ពី​រង្វង់​មូល​ចោម​ចៅ​រហូត​ទៅ​ដល់​ខេត្ត​កំពត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​អំពី​គោលនយោបាយ​របស់​ក្រុម​មួយ​ដែល​បាន​ទប់ស្កាត់​រាល់​នូវ ជំនួយ និង​ការអភិវឌ្ឍ​កម្ពុជា​ដែល​ហៅថា​ក្រុម (៣-​កុំ​) គឺ​ទី​១)​កុំ​ផ្តល់ជំនួយ​អោយ​កម្ពុជា ២)​កុំ​មក​វិនិយោគ​នៅ​កម្ពុជា និង​៣)​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា​ដោយ​ចាត់ទុកថា​៖​ជា​ទង្វើ​ស្នេហា​ជាតិ ឬ​ជា​ទង្វើ​ក្បត់ជាតិ ក្បត់ប្រជាជន​ខ្លួនឯង​? ព្រោះ​ទង្វើ​នេះ​បាន​ធ្វើអោយ​បងប្អូន កម្មករ​កម្ម​ការ​នី​បាត់បង់​ការងារ​ដែល​ប៉ះពាល់ ដល់​ជីវភាព​រស់នៅ​យ៉ាង​ធ្ងន់ធ្ងរ​និង​ផ្ទុយស្រឡះ​ពី​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន ដែល​បាននិងកំពុង​អនុវត្ត​គោលនយោបាយ (៣-​សុំ​) គឺ​១) សុំ​អោយ​បរទេស​ជួយ​កម្ពុជា ២)​សុំ​អោយ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា និង ៣)​សុំ​អោយ​បរទេស​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា​ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កម្មករ​អោយ​កាន់តែ​ប្រសើរ​ឡើង​។

ចំពោះ​ដំណោះស្រាយ​ទឹក គឺ​ចាប់ ពី​ថ្ងៃ ១ ខែ​កញ្ញា ឆ្នាំ​២០១៧ ត​ទៅ​រដ្ឋ​ករ​ទឹក​លក់​ទឹក​អោយ​ម្ចាស់ផ្ទះ ក្នុង​តំលៃ ៧០០ រៀល ហើយ​ម្ចាស់ផ្ទះ​នឹង​លក់​អោយ​កម្មក​ត្រឹម​តែ ៨០០៛ ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រគូប​។ ចំពោះ​អគ្គីសនី​បើ​ប្រើ​៥០​គីឡូវ៉ាត់ម៉ោង គឺ​តម្លៃ ៤១០៛​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ បាន​អំពាវនាវ​ដល់ ម្ចាស់ផ្ទះ​ជួល​កុំ​តម្លើង​ប្រាក់​ឈ្នួល​ផ្ទះ​ក្នុង​រយៈពេល ១​ឆ្នាំ (២០១៨) ដើម្បី​អោយ​កម្មករ​កនៅ​សល់​ប្រាក់ ដោះស្រាយ​ជីវភាព​រស់នៅ​អោយបាន​ប្រសើរ​។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើក​នូវ​ចំណុច​សំខាន់ៗ​៥​ដើម្បី លើក​កំពស់​ការងារ និង​ជម្រុញ​វិស័យ​ឧស្សាហកម្ម​អោយ​កាន់តែ​មាន​ភាពល្អប្រសើរ​គឺ ទី​១)​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ស្ថេរ ភាព និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម​អោយបាន​ល្អ ២)​រួម​គ្នា​រក្សា​ការងារ​ចាស់ និង​បង្កើត​ការងារ​ថ្មីៗ​ច្រើន​ថែមទៀត​ដោយ​ធ្វើ​ការពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម ទី​៣)​រួម​គ្នា​បង្កើន​ប្រាក់ចំណូល​ដោយ ការខិតខំ​បណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់​កម្មករ និង​កុំ​អោយ​កម្មករ ភ័យខ្លាច​ពី​ការបាត់ បង់​ការងារ​និង​ប្រាក់ចំណូល ទី​៤)​ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ គឺ​ចាប់ពី​ខែ មករា ២០១៨ តទៅ និយោជក (​ម្ចាស់​ក្រុមហ៊ុន​) នឹង​បង់ថ្លៃ​របប​សន្តិសុខ​សង្គម ១០០% ដល់​កម្មករ បងប្អូន​អាច​ចំណេញ ថវិកា (៨,០០០៛ ទៅ ១២,០០០៛ ក្នុង​១​ខែ​) ទី​៥) ផ្តល់​កិច្ច​គាំពារ​និង​យកចិត្តទុកដាក់​ចំពោះ កម្មករ​កម្ម​ការ​នី​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស តាមរយៈ​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​ការទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ដើម្បី​ផ្តល់​ការងារ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​លក្ខណ​ការងារ​ល្អៗ​ដល់​ក្មួយៗ​កម្មករ ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​ថា ក្មួយៗ​កម្មករ​កម្មការិនី​ទូទាំង​ប្រទេស នឹង​ទទួលបាន​សេវា​ជិះ​ឡានក្រុង​សាធារណៈ FREE រយៈពេល​២​ឆ្នាំ (​សីហា ២០១៧-​សីហា ២០១៩)​។ នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ កម្មករ​ទាំងអស់​នឹង​មាន​ប្រាក់​សោធន​និវត្តន៍ (​ប្រាក់​រឺត្រែត​) ចំនួន ៨០% នៃ ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់បាន​ទទួល​ពី​មុន​។ ចាប់ពី​ឆ្នាំ​២០១៨ តទៅ កម្មករ​កម្ម​ការ​នី​យើង​ទាំងអស់ (​កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូន​បើកបរ កសិកម្ម​…) គឺ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ ដោយ​មូលនិធិ​សមធ​ម៍ ។ ទន្ទឹមនឹងនេះ​ដែរ គឺ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បង្កើត Clinic នៅ​តាម​រោងចក្រ​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​កម្មក​រក​ម្មការ​នី​។ ចំពោះ​ស្ត្រី​សំរាលកូន គឺ​ទទួល​បាន​ការ​ឈប់សម្រាក​ពី​ការងារ​រយៈ ពេល ៣ ខែ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០%​។

 

Filed in: ព័ត៌មានជាតិ