សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ូតូ​លួច​នាំ​ចូល​តាម​ច្រករបៀង​មិនទាន់​ដោះ​ស្លាក​លេខ​ថៃ​ផង​មាន​លិខិតបញ្ជាក់​ពន្ធគយ​អូរ​រំដួល​រួចជាស្រេច !

​ម៉ូតូ​លួច​នាំ​ចូល​តាម​ច្រករបៀង​មិនទាន់​ដោះ​ស្លាក​លេខ​ថៃ​ផង​មាន​លិខិតបញ្ជាក់​ពន្ធគយ​អូរ​រំដួល​រួចជាស្រេច !

បន្ទាយមានជ័យ​ ៖ ​មេ​គយ​អូរ​រំដួល​លោក​លោក ញ៉ែម រ៉ា​ត​កំពុង​ជាប់​ការសង្ស័យថា​បាន​ឃុប​ឃឺត​ជាមួយ​ឈ្ម​ញ​ខឹលខូច​ដែល​លួចរ​ត់​ពន្ធ​នាំចូល​ម៉ូតូ​ខុសច្បាប់​ពីរ​ស្រុក​សៀម ​។ ​ការជាប់​សង្ស័យ​នេះ​បាន​កើតឡើង​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​911​ប៉ុស្តិ​ថ្នល់​បែក និង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ស្ទាក់​ចាប់​ម៉ូតូ​នាំចូល​ពី​ថៃ​បាន​ចំនួន​០៥​គ្រឿង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨​ត្រង់​ភូមិ​ចក់​ពួក ឃុំ​ស្លា​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០១៧ ។ ម៉ូតូ​ចំនួន​០៥​គ្រឿង រួម​មាន​ម៉ាក​pcx៤​គ្រឿង​សេរី​២០១៧​ចំនួន​០២ គ្រឿង​និង​សេរី​២០១៦​ចំនួន​០២​គ្រឿង និង​ម៉ាក​ZoomerX សេរី​២០១៧​ចំនួន​១​គ្រឿង  ។

​ក្នុងចំណោម​ម៉ូតូ​ទាំង​០៥​គ្រឿង​នោះ​បរ្រការ​ដែល​កត់សម្គាល់​គឺ​ប្រើប្រាស់​និង​មាន​បំពាក់​ស្លាក​លេខ​របស់​ប្រទេស​ថៃ​ចំនួន​០២​គ្រឿង​។​ក្រុម​អ្នកបើកបរ​០៥​នាក់ បាន​និយាយថា ពួកគេ​ស៊ីឈ្នួល ជិះ​ម៉ូតូ​ឲ្យគេ​ចេញពី​ចំណុច ភូមិ​ចំការ​គ​ឃុំ និង​ស្រុក​ស្វាយចេក យក​ទៅឲ្យ​ម្ចាស់​គេ​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ ។ ពោល​គឺ​ម៉ូតូ​១​គ្រឿង​ទទួលបាន​ប្រាក់កំរ៉ៃ​ចំនួន​៤០០០០​រៀល តែប៉ុណ្ណោះ ។  ពួកគេ​បាន​ដក​បង្ហាញ​សមត្ថកិច្ច ចម្រុះ​ពី លិខិត​ស្នាម​ដែល​ចេញ​ឲ្យ​ដោយ​ស្ថាប័នគយ​ដើម្បី​បញ្ជាក់​ថា​ម៉ូតូ​ទាំង​នោះ សុទ្ធតែ​មាន​លិខិត​ពន្ធ​ទៀតផង​។

​លោក​អនុសេនីយ៍ត្រី​រស់​ធា​រត្ន័តំណាង​គណកម្ម​ការ ខាងលើ​បានឲ្យដឹងថា ម៉ូតូ​ទាំង​នេះ  គឺ​គេ​នាំចូល​ពី​ថៃ​តាម​ច្រករបៀង ស្ថិតក្នុង​ឃុំ​និង​ស្រុក​ស្វាយចេក​ហើយ​ករណី​មាន​លិខិតបញ្ជាក់​ពន្ធ​នោះ គឺ​ខាង​គយ​នៅឯ​ច្រក​តំបន់​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​ជា​អ្នក​ចេញ​ឲ្យ​មិនមែន គយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ ។

​ជុំវិញ​ករណី​ខាងលើ លោក ញ៉ែម រ៉ា​ត ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រក​តំបន់ អូរ​រំដួល​មិនអាច​សុំ​ការ អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អ្នកសារព័ត៌មាន​យើង​ដាក់​ជា​សំនួរ​ពាក់​ពន្ធ័​និង​ការចេញ​ក្រដាស់ពន្ធ​ឲ្យ​ក្រុម​អ្នករកស៊ី​ម៉ូតូ បែ​ជា​លោក ឆ្លើយ​យ៉ាងខ្លី​ថា កុំ​សួរ​លោក ហើយ​ចុច​ទូរស័ព្ទ បិទ​តែម្តង​។ ប្រការ​នេះ​បាន​ធ្វើឲ្យមាន​ជំនឿ​ថា​មន្ត្រី​គយ​រូប​នេះ​ពិតជា​មាន​ការឃុបឃឹត ជាមួយ​បទ​ល្មើស​លួច​នាំ​ចូល​ម៉ូតូ​ខុស​ច្បាប់​ខាងលើ​នេះ​ជាមិនខាន  ?។ ​ក្រោយ​ពី​ការឃាត់​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​រួច​សមត្តកិច្ច ក៏​បាន​ប្រគល់​វត្ថុតាង​ឲ្យ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ ស្តិថ្ន​ល់បែក ដើម្បី​ចាត់ការ​បន្ត​និង​កសាង​សំណុំរឿង ប្រគល់ ឲ្យ​ស្ថាប័ន​ជំនាញ​គយ​ចល័ត ក្រសួង​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ​ជា​អ្នកចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។

​គួរ​រំលឹក​ផង​ថា កាលពី​យប់​ថ្ងៃ​ទី​២១​សីហា​២០១៧​កន្លងទៅ រថយន្ត​ម៉ាក តូ​យូ​តា រី​វូ សេរី​២០១៦​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​មួយគ្រឿង បើកបរ​ដោយ​នាយរង​ប៉ុស្តិ ចំកា​រគរ ឈ្មោះ ឌី ណា បាន​ក្រឡាប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៨​ត្រង់​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ ។ ប្រភព​បាន​បង្ហើប​ឲ្យដឹងថា​៖​រថយន្ត​ដែល​ប៉ូលិស​បើ​ក្រឡាប់​នោះ​ត្រូវ​គេ​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​តំបន់​០៥​។ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រឡាប់​នោះ គឺ​ដោយសារតែ​ភ័យខ្លាច​និង​ក្រុម​សមត្ថកិច្ច ដេញ​ស្ទាក់​តាម​ពីក្រោយ ដល់​ចំណុច​ផ្លូវ​កោង​កន្លែងកើតហេតុ​បើក​លឿន​យក​ចង្កូត​មិន​ទាន់ ក៏​ក្រឡាប់​តែម្តង ។

​រថយន្ត​ដែល​ក្រឡាប់​នោះ​ត្រូវ​គេ​រាយ​ការ​ណ៏មកថា បើក​ចូល​ក្នុង​ទីបញ្ជាការ​ស្រាល របស់​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច លេខ​៩១១ ។ ករណី​ខាងលើ លោក វរ​សេ​នីយ៏ឯក សូ​ចាន់ណា​រី មេបញ្ជាការ​វរ​៩១១ បាន​អធិប្បាយ​ថា ជា​រថយន្ត​កងកម្លាំង​របស់​លោក​ខ្ចី​គេ​ជិះ​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​គេ ពេល​មក​វិញ​ក៏​ក្រឡាប់​តែ​ម្តង ។

​ចំណែក​លោក វរ​សេ​នីយ៏ឯក  រ៉ែ​ម វី​រះ  ស្នងការរង​ទទួល​ផែន​កិច្ចការ​ព្រំដែន បាន​ឆ្លើយថា លោក​មិន​បានដឹង​រឿង​រថយន្ត​រត់ពន្ធ​ក្រឡាប់ ទេ ហើយ​បិទ​ទូរ​សព្ទ័​តែម្តង  ។ ក្នុងករណី​នគរបាល​ព្រុំដែន​ឃុប​ឃឹត​ប្រព្រឹត្តបទ​ល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ឬ​បើក​ច្រ​ឲ្យ​ពលក​រចេញ​ខុសច្បាប់​គេ​មិន​ដែល​ឃើញ​លោក ផ្កាយ​ឌុប អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ ខ្វល់​និង​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​សោះឡើយ ដែល​ធ្វើឲ្យ​គេ​គិត​ថា លោក​ដឹង​តែ​ចាំ​ទទួលបាន​ចំហាយ​ខ្លះៗ ហ្ម៉ង​!! ៕

 

 

Filed in: ព័ត៌មានសំខាន់