សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខំ​ធ្វើការ​នៅ​កូរ៉េ​ផ្ញើរ​លុយ​ឲ្យ​ទិញ​ផ្ទះ​ចុង​ក្រោយ​ប្រពន្ធ​លក់​យក​លុយ​រត់​បាត់​មកពី​ខឹង​ប្តី​មាន​ស្រី​!!

ខំ​ធ្វើការ​នៅ​កូរ៉េ​ផ្ញើរ​លុយ​ឲ្យ​ទិញ​ផ្ទះ​ចុង​ក្រោយ​ប្រពន្ធ​លក់​យក​លុយ​រត់​បាត់​មកពី​ខឹង​ប្តី​មាន​ស្រី​!!

ភ្នំពេញ​៖ ថ្មីៗ​នេះ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន បង្ហាញ​ក្ដី​អាណិតអាសូរ​ពន់ពេក​ចំពោះ​បុរស​ជា​ពលករ​កូរ៉េ​ម្នាក់ ពេល​ដឹង​ថា គាត់​ត្រូវបាន​ប្រពន្ធ​បោកប្រាស់​យក​ផ្ទះ​បុរី​ដែល​គាត់​ទិញ​ឲ្យទៅ​ស៊ីដាច់​ម្នាក់ឯង​។ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ថា​វា​មិន​ដែល​កើត​ផល​អត់​មាន​ហេតុ​នោះទេ​។​បុរស​សង្ហា​ដែល​ជា​ប្តី​មាន​អាខោន​ហ្វេស​ប៊ុក​ឈ្មោះ​មេរៀន ជីវិត គាត់​ជា​អ្ន​ក្រីក្រ​កំព្រា​ឪពុក​តាំង​ពី​តូច រស់​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ពីរ​ម្នាក់​ម្ដាយកូន នៅ​ម្ដុំ​ព្រែក​ព្នៅ ជាយក្រុង​ភ្នំពេញ តែ​លោក​បាន​ខិតខំ​រៀន​រហូត​ប្រលង​ជាប់​ធ្វើ​ជា​ពលករ​កូរ៉េ និង​មាន​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ​។ លោក​រៀបរាប់ថា ដោយសារ​តែ​ស្រលាញ់ និង​ទុកចិត្ត​ប្រពន្ធ ខ្លួន​សុខចិត្ត​ចេញមុខ​ទិញ​បុរី​បង់​រំ​លោះ​ក្នុងតម្លៃ​ប្រមាណ ៤៩ ០០០ ដុល្លារ ដោយ​ដាក់​តែ​ឈ្មោះ​ប្រពន្ធ​ម្នាក់ឯង​ប៉ុណ្ណោះ ព្រោះ​គិតថា​គង់តែ​រួម​ជា​ប្ដី​ប្រពន្ធ​គ្នា​ដដែល បែរ​ជា​ប្រពន្ធ​ធ្វើឲ្យ​ខ្លួន​ក្អួត​ឈាម​។

តែ​ពេល​មកដល់​ស្រុក​ខ្មែរ​បុរស​ជា​ប្ដី​ឈឺចិត្ត​បាន​សរសេរ​សារ​បង្ហោះ​លើ​នៅ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ មេរៀន ជីវិត​ថា​៖ គ្មាន​រឿង​អី ត្រូវ​ខ្មាស​គេ​ទៀត​ទេ គឺ​គាត់​បាន​លួច​លក់​ផ្ទះ​ដែល​ខ្ញុំ​ខំ​រក​លុយ​នៅ​កូរ៉េ​ផ្ញើរ​មក​អោយ​គាត់​ទិញ​ផ្ទះ​នៅ សុខចិត្ត​លំបាក​ខ្លួនឯង​អោយ​តែ​ប្រពន្ធ​កូន​មានផ្ទះ​ល្អ​នៅ តែ​មនុស្ស​គ្មាន​កំណើត លក់​ផ្ទះ​យក​លុយ​អោយ​ម៉ែឪ​ខ្លួនឯង​អស់ ហើយ​រត់​បាត់​នាំ​ទាំង​កូន​តូច​ទៅ​ផង​។

គ្មាន​អាណិត​ប្តី​ធ្វើការ​នៅ​កូរ៉េ​ជិត ៥​ឆ្នាំ គ្មាន​សល់​លុយ​១០០ ហើយ​សូម្បី​តែ​លុយ​ខ្ចី​ម៉ែ​ខ្ញុំ ២០០០$ ក៏​មិន​សង​គាត់ គាត់​ដើរ​លក់​ត្រកួន​ក្រអៅឈូក​សោះ ទំ​រាំ​សន្សំ​បាន​លុយ​អោយ​កូនខ្ចី បែរជា​មិន​សង​គាត់ យក​អោយ​ម៉ែឪ​ខ្លួនឯង​អស់ ហើយ​ថា​ខ្លួន​ត្រូវ​ទៀត ខ្ញុំ​ទុក​ចិត្ត​មនុស្ស​ខុស​ហើយ ទិញ​ផ្ទះ​សុខចិត្ត​ដាក់ឈ្មោះ​ប្រពន្ធ​តែ​ម្នាក់ឯង នឹកឃើញ​ថា​ប្រពន្ធ​យើង​ហើយ​មិន​អី​ទេ សូម្បី​តែ​ឈ្មោះ​ម៉ែ​ខ្ញុំ​ក៏​មិន​ដាក់​ដែរ តែ​លូវ​ខ្ញុំ​មើល​មនុស្ស​ខុស​ហើយ​។​ទោះជា​យ៉ាងណា​ក្រោយពី​ប្តី​ទម្លាយ​រឿងនេះ​បង្ក​ឲ្យមាន​ការអាណិតអាសូភា​គីប្រ​ពន្ធ​ក៏​បាន​ទម្លាយ​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ដាច់ចិត្ត​លក់​ផ្ទះ​ស៊ីដាច់​ប្តីគឺ​ដោយសារ​តែ​ប្តី​នាង​ទាក់ទង​ស្រី​ផ្សេង​។

តាមរយៈ​ហ្វេ​សប៊ុក​ដែល​មាន​ឈ្មោះអា​រ៉ូលវ​ប្រពន្ធ​អោយដឹងថា​៖ ម៉េច​ក៏​នាក់​ទាំង​ពីរ​បោកប្រាសញុំ​?​នាក់​ទាំង​ពី​នៅ​ទាក់ទង​គ្នា ហេតុ​អី​មក​កុហស​ញុំ និង​មែន​ទឹកចិត្ត​លោក​ប្តី ជា​មេ​គ្រសារ​ដែរ​និយាយថា​គ្រាប​ម៉ា​ត​ថា​ស្រលាញ​គ្រសារ (​តែ​ធាតុ​ពិត​កុហុស​មនុស្ស​ទាំង​រស់​) :​តេីមាន​មនុស្ស​ស្រី​ប៉ុន្មានា​ក់​:​ដូច​ខ្ញុំ​មាន​ទាំង​រូបថត​ហើយ​ទាំង​សំលេង​ដែរ​គេ​ទាក់ទង​គ្នា​ទៀត​តែ​នៅ​ទ្រាំ​ឈឺៗ សុខចិត្ត​ធ្វើ​មនុស្ស​ល្ងង់​អោយគេ​កែ​តែ​គេ​មិន​កែ (​ហើយ​ហ៊ាន​សុំ​ស្រី​នោះ​ចុះ​អ៊ី​តា​ស៊ីវិល​ជាមួយគ្នា​ទៀត​) (​ចឹង​ខ្ញុំ​ជា​ប្រពន្ធ​បង​មានន័យ​អី​ទៀត​?) +​ជា​ចុងក្រោយ​សូម​ទៅ​មនុស្ស​ស្រី​ម្នាក់​ដែរ​នៅ​ខេត្ត​កណ្តាល​ផង​។

លោកប្តី​អូន​អើយ​ជួយ​មើលថែ​ស្រី​បង​ផង +​បើ​គិត​ថា​គេ​ល្អ ហើយ​កុំអោយ​គេ​មក​បញ្ឈី​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត​។ ឈប់​អោយ​ស្រី​បង​call or message &gallery&video មក​អោយ​អូន​ទៀត មិច​ខ្លាច​អូន​មិនដឹង​មែន​? +​ហើយក៍​ឈប់​អោយ​ស្រី​បង​message មក​បងប្អូន​អូន​ទៀត អោយដឹង​ត្រឹម​អូន​ទៅបាន​ហើយ​។ (​ប្រពន្ធ​របស់​បង​មិន​ទាន់​ក្លាយ​ជា​ព្រះពុទ្ធ​ត្រាស់ដឹង​ទេ​)​។
​ហើយ​បើ​បង​មិនទាន​អស់ចិត្ត​ទៀត​បង​លេង​តាម​ចិត្ត​ទៅ​បើ​គិត​ថា​ល្អ​ហើយ​មាន​សេចក្តីសុខ​។ +(​បើ​ខ្ញុំ​កើត​មក​ល្ងង់​បន្តិច​ប្រហែលជា​មិនសូវ​ឈឺចាប់​ទេ​)​។ +​ខ្ញុំ​ទុក​មុខ​អោយ​បង​ច្រើន​ដង​ហើយ​លោកប្តី​តែបង​នៅតែ បំពាន​ទៀត ។​(​ហើយ​ខ្ញុំ​ក៍​មិន​ចង​ប្រើ​របៀប​អវិជ្ជា​មក​ដោះស្រាយ​ទេ​) (​ហើយក៍​មិនចេះ​លួច​ខាំ​គេ​ពីក្រោយ​ដូច​នាក់​លួច​ប្តី​ខ្ញុំ​ដែរ​) (​ខ្ញុំ​ជា​មនុស្ស​ដែរ​ចេះ​ក្រែង​ចិត្ត​នាក់​ដ៍ទៃ​និង​គោរព​គេ​ណាស​) +​ហើយ​បើ​គេ​គោរព​ខ្ញុំ ខ្ញុំ​ក៍​គោរព​គេ​វិញ​ដែរ​។ +(((​ខ្ញុំ​សួរ​លោក​ប្តី​ហើយ​លោក​ប្តី​ថា​មិន​ចោល​នាក់​ណា​ទេ​លោកប្តី​ចង់​យក​ទាំង​ពីរ វា​មិន​អាច​ទេ​បង​បើ​មាន​គេ​អត់​ខ្ញុំ​បើ​មាន​ខ្ញុំ​អត់​គេ​។ សូម​កុំ​យក​ប្រពន្ធ​បង​ទៅ​ប្រៀបធៀ​និង​ស្រី​សេ​ហ្ម៍​បង​អី​))))​។

ស្តាប់​ភាគី​ខាង​ស្រី​វា​បង្ហាញ​ថា​មូលហេតុ​ដោយសារ​លោក​ប្តី​មាន​ស្រី​ថ្មី​ហើយ​មក​បញ្ឈឺ​ទៀត​ទើប​នាង​ដាច់ចិត្ត​លក​ផ្ទះ​នាំ​កូន​រត់​ចោល​។​ប៉ុន្តែ​យ៉ាងណា​រឿង​វា​មិនទាន់​ចប់​ទេ​លើកលែងតែ​ភាគី​ខាង​ប្រុស​មិន​ប្តឹង​តវ៉ា​ទៅ​តុល​ការ​ព្រោះថា​បើ​តាម​រូបភាព​អ្នក​ទាំង​ពីរ​រៀបការ​ត្រឹមត្រូវ​ត្រង់​ថា​ចុះ​អេតាស៊ី​វិលឬ​អត់​មិន​ដឹង​តែ​ក៏​បាន​កូន​ជា​ចំណងដៃ​ដែរ​។

 

 

Filed in: ព័ត៌មានជាតិ