សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ហ៊ត់ ប៊ុន​គីម​មេ​បញ្ជារ​កងអនុសេនាធំ​លេខ​៣​យោធា​ការពារ​ព្រុំដែន​ខ្មែរ​យួន ក្នុងស្រុល​ស្នួល ខេត្តក្រចេះ​មាន​ប្រពន្ធ​ជួញ​ឈើ​ប្រណិត កំពុងតែ​សម្រុក​ដឹក ចូល​ទៅ​យួន​

​លោក ហ៊ត់ ប៊ុន​គីម​មេ​បញ្ជារ​កងអនុសេនាធំ​លេខ​៣​យោធា​ការពារ​ព្រុំដែន​ខ្មែរ​យួន ក្នុងស្រុល​ស្នួល ខេត្តក្រចេះ​មាន​ប្រពន្ធ​ជួញ​ឈើ​ប្រណិត កំពុងតែ​សម្រុក​ដឹក ចូល​ទៅ​យួន​

ក្រចេះ ៖ នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ច្បាស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ​ចែ​វីៗ​។​បានជា​គេ​ស្គាល់​ព្រោះថា​ជំនួញ​ដឹកឈើ​ឈើប្រណិត​ចេញពី​ខ្មែរ​ចូល​ស្រុក​យួន​មិន​ដេល​បរាជ័យ​ទេ​ឡើយ​ព្រោះ​គ្មាន​សមត្តកិច្ច​ណា​បង្ក្រាប​។​ទោះជា​យ៉ាងណា​ចែ​វី​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​គាត់​មានប្តី​ជាជា​យោធា​ឈរជើង​ការ​ពារ​នៅតាម​បណ្ដោយ​ខ្សែបន្ទាត់ ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ក្រចេះ​ឈ្មោះ​ហ៊ត់ ប៊ុន​គីម​ជា មេ​បញ្ជារ​កងអនុសេនាធំ​លេខ​៣ នៃ​កងវរៈសេនាតូច​ការពា​រ​ព្រុំដែន​លេខ​២០៤​។​

​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹង​ថា​លោក មេបញ្ជាការ​យោធា​រូបនេះ បាន​ឲ្យ​ភរិយា​របស់​ខ្លួន ដែល​គេ​ហៅថា ចែ វីៗ ដើរ​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ផ្សេងៗ ក្នុង​ទឹកដី​ខេត្ត​មណ្ឌល​គី​រី ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​តូចៗ យក​មក​គរ​ស្តុក​ទុក​នៅ​ក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣​នេះ មុននឹង​លើក​ដាក់​រថយន្ត​កែឆ្នៃ​ធុន​ធំៗ ដើម្បី​ដឹក​បន្ត​ចេញ​ទៅ​លក់​នៅ​ក្នុង​ទឹកដី​វៀតណាម តាម​ច្រករបៀង​ង៉ាំ​០៦ ឬ​ហៅ​ថា ផ្លូវ​របស់​ក្រុម​ធី​ធី​វ៉ា​យ​(TTY)​របស់​ឧកញ៉ា​ណា​ម៉ារ​ឌី​។

​ប្រភព​បានឲ្យដឹងថា​៖​កាលពី​សប្តាហ៍​មុន យ៉ាងហោចណាស់ មាន​ឈើប្រណិត​ប្រមាណ​៣០​ម៉ែត្រគូប ត្រូវបាន​ដឹក​ចូល និង​រក្សាទុក​នៅក្នុង​ទីតាំង​បន្ទាយ​របស់​កងអនុសេនាធំ​លេខ​៣ ដើម្បី​ត្រៀម​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​ឈើ​អន្តរជាតិ​របស់​វៀតណាម​។

​ដោយសារ​ការ​ពិនិត្យ​ឃើញ​ថា សកម្មភាព​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម​របស់​ភរិយា​លោក ហ៊ត់ ប៊ុន​គីម គឺជា​អំពើ​ខុសច្បាប់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ កាលពី​សប្តាហ៍​មុន​បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​របស់​ស្រុក​ស្នួល តាម​ចាប់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ទាំង​នេះ​ម្តង​ហើយ ប៉ុន្តែ​មិន​អាច​ចាប់បាន​ទេ ?​។

​ដោយសារ​វិធានកា​ររ​បស់​លោក​ព្រះរាជអាជ្ញា កែវ សុជាតិ មិន​អាច​ចាប់​ឈើ​ខុសច្បាប់​របស់​ប្រពន្ធ​មន្ត្រី​យោធា​ម្នាក់​នេះ​បាន​នោះ​ចឹង​បានជា​មាន​សេចក្តីរាយការ​ណ៍​ថា​៖ សកម្មភាព​ដឹកឈើ​ខុសច្បាប់​នេះ នៅតែ​បន្ត​យ៉ាង​គឃ្លើន​នៅក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ​ដដែល​។

​ជាក់ស្តែង​នៅ​ថ្ងៃ​យប់​ទី​២៧ ឈានចូល​ថ្ងៃ​ទី​២៨ រថយន្ត​ប្រាំ​គ្រឿង​របស់​ប្រពន្ធ​មន្ត្រី​យោធា​ខាងលើ​បាន​ដឹកឈើ​ចេញពី​បន្ទាយ​នេះ ចូល​ទៅក្នុង​ទឹកដី​ប្រទេស​វៀតណាម​ក្រោម​ការជួយ​សម្របសម្រួល ពី​សំណាក់​មន្ត្រី​នគរបាល ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រករបៀង​មួយ​នេះ បន្ទាប់​ពី​ដឹក​ចេញពី​ក្នុង​បរិវេណ​ទីបញ្ជាការ​កងអនុសេនាធំ​ចំនួន​បី​គ្រឿង និង​ពីរ​គ្រឿង​ទៀត​ដឹក​ចេញពី​ចំណុច​ប៉ោ​ដើម​ស្វាយ​។

​ទាក់ទិន​នឹង​ការនាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​របស់​មេ​ឈ្មួញ​ខាងលើនេះ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​របស់​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា ដែល​ប្រចាំកា​នៅ​តំបន់​នេះ​គ្រាន់តែ​និយាយថា​៖​ចាំ លោក​ចាត់​វិធាន​ទប់ស្កាត់​មិនឲ្យ​បន្តសកម្មភាព​ទៀតឡើយ​???!!!៕

 

Filed in: ព័ត៌មានសំខាន់