សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​មេ​ភូមិបាល​ក្រុង​កំពង់ឆ្នាំង​យក​គ្រឿងចក្រ​ឈូស​ផ្នូរ​គេ​ចរចារ​ក្រៅ​តុលាការ​តែ​បរាជ័យ​!

រឿង​មេ​ភូមិបាល​ក្រុង​កំពង់ឆ្នាំង​យក​គ្រឿងចក្រ​ឈូស​ផ្នូរ​គេ​ចរចារ​ក្រៅ​តុលាការ​តែ​បរាជ័យ​!

​កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​២៩​សីហា​២០១៧​មានការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាកា​រវាង​ម្ចាស់​ផ្នូរ​គ្រួសារ​សព​លោក​នុត​សុខុម​ដែល​ត្រូវ​លោក​សួង​សែរ​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​។​តែ​ដោយសា​ខាង​អ្នកបង្ក​ឬ​ក​ម៉ា​បាវ​ធ្វើឲ្យ​ការចរចារ​មិន​ទាន់​បាន​លទ្ធផល​នៅ​ឡើយ​។ ខាង​គ្រួសារ​សព លោក នុត សុខុម គឺ​អ្នកស្រី អឿ​គឹម​ឡាយ បាន​ប្ដឹង​ទៅ​តុលាការ​ទាមទា​ដល់​ទៅ​៨០ លាន​រៀល​ប៉ុន្តែ​នៅក្នុង​ការសម្របសម្រួល​ច​ចារ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ផ្ទះ​អ្នកស្រី​អឿ គឹម​ឡាយ ខាង​ក្រុមគ្រួសារ​លោក​នុត​សុខុម​ទារ​យក​ត្រឹមតែ​៤០​លាន​រៀន​រៀល​គឺ​ស្មើនឹង​១​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​ខាង​លោក​សួង សែ​ដំបូង អោយ​ត្រឹប​តែ​២០០០០(​ពី​ពាន់​ដុល្លា​)​ពេល​នោះ​ខាង​គ្រួសារ​សព​លោក​នុត សុខុម​បញ្ចុះ​មក​ត្រឹម​៨០០០​ដុល្លា​(​ប្រាំបី​ពាន់​ដុល្លា​)​។​ក្រោយមក​ខាង​លោក​សួង សែ​តម្លើង​អោយ​៥០០​ដុល្លា​គឺ​ស្មើនឹង​១០​លាន​រៀល​។

​លោក​សួង សែ​មិនមាន​តម្លើង​បន្ថែម​តម្លៃ​អ្វី​ទៀត​ដែរ​បើ​ទោះជា​ខាង​ភាគី​គ្រួសារ​លោក​នុត សុខុម​ខំព្យាយាម​បញ្ចុះ​តម្លៃ​នៃ​ការទា​សំណង​សងជំងឺចិត្ត​និង​ការខូចខាត​មក​ត្រឹម​៦០០០​ពាន់​ដុល្លា​(​ប្រាំមួយ​ពាន់​ដុល្លា​)​ក៏ដោយ​។​លោក​សួង សែ​អួតអាង​ថា​៖​រឿង​ប្ដឹងទៅ​តុលាកា​លោក​មិន​ចង់​ទេ ប៉ុន្តែ​លោក​ក៏​ធ្លាប់​ឆ្លងកាត់​រួច​ទៅ​ហើយ ដោយ​កន្លងទៅ​មាន​ឧកញ្ញា​ម្នាក់​នៅ​ភ្នំពេញ​ប្ដឺង​លោក​ដែរ​តែ​ធ្វើ​អី​លោក​មិន​បាន​ផង​។

​ចំណុច​ត្រង់នេះ​ធ្វើ​អោយ​ខាង​ក្រុមគ្រួសារ​សព​លោក​នុត សុខុម​ឡើង​កម្ដៅ​ឆេវ​ក៏​សុំ​បញ្ឈប់​កា​ចរចារ​ទុក​តែម្ដង​ទៅ​ទុក​អោយ​តុលាការ​ចាត់ការ​តាម​ច្បាប់​ម្តងវិញ​។​ខាង​ក្រុម​គ្រសារ​លោក​នុត​សុខុម​ក៏បាន​ប្រាប់​ទៅ​ខាង​លោក​សួង សែ​ផងដែរ​ថា​នៅ​ពេល​ដោះស្រាយ​នៅ​តុលាការ​ក៏​មិន​អាច​ចរចា​ត្រឹម​តម្លៃ​ប៉ុណ្ណឹង​ដែរ​។ ចាំ​មើល​ថា​តើ​ខាង​លោក​លោក​សួង សែ​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​តំណែង​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ដែរ​ឬ​យ៉ាងណា​នៅពេល​សំណុំរឿង​ក្ដី​នេះ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​វិញ​នោះ​។​ព្រោះ ភាគី​គ្រួសារ​សព​លោក​នុត​សុខុម​ក៏​គេ​មាន​ខ្នង​គេ​អ្នកធំ​គួរសម​នៅ​ភ្នំពេញ​ដែរ​៕

 

Filed in: ព័ត៌មានជាតិ