សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

PM​សែន​មនោ​រម្យ​ស្ទាក់​ចាប់​បាន​ឡាន​សាំ​យ៉ុង​ដឺ​ក​ឈើប្រណិត​មួយគ្រឿង​ពេល​មេព្រៃ​ដេកលក់​!

PM​សែន​មនោ​រម្យ​ស្ទាក់​ចាប់​បាន​ឡាន​សាំ​យ៉ុង​ដឺ​ក​ឈើប្រណិត​មួយគ្រឿង​ពេល​មេព្រៃ​ដេកលក់​!

​មណ្ឌលគិរី​៖​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ពេញ​ប្រុង​លោតឆ័ត្រ​ទៅ​ស្រុក​យួន​១​គ្រឿង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ចាប់​បាន​កាលពី​នៅ​វេលា​ម៉ោង ១ អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០១៧ ត្រង់​ចំនុច​ភ្នំ​បាយ​ឆៅ ស្ថិតនៅ​ភូមិ​ពូ​លូ​ង​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​សមត្ថកិច្ច​បាន​អោយដឹង​ថា រថយន្ត​ខាងលើ​បាន​ដឹក​ឈើ​ខុសច្បាប់​ចេញពី ឃុំ​ពូ​ជ្រៃ ក្រោយពី​ទទួលបាន​បាន​ពត៌មាន​ច្បាស់ កម្លាំង​អាវុធហត្ថ​ក្រុង​សែន​មនោ​រម្យ បាន​ចុះ​ស្ទាក់​ចាប់បាន​តែ​ម្តង ។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី លោក ញឹក សុ​ខេង ឲ្យដឹងថា កម្លាំង​បាន​ពួន​ស្ទាក់​បាន​រថយន្ត​ខាងលើ​បាន​នៅវេលា​ម៉ោង​១​យប់ ។​ចំណែក​អ្នកបើកបរ​រថយន្ត​បានដឹងខ្លួន​មុន បាន​ចុះ​រត់គេចខ្លួន បន្សល់​ទុក​តែ រថយន្ត នឹង​ឈើ​ប្រភេទ​ធ្នង់ ពេញប្រៀប ។​ប​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​ចំនួន​ឈើ​ក្នុង​ឡាន​នៅឡើយ​។

​បច្ចុប្បន្ន​រថយន្ត​និង​ឈើ បាន​ប្រគល់​អោយ​មន្ត្រីរដ្ឋបាល​ព្រៃ​យក​ទៅ​វាស់វែង និង​ចាត់ការ​បន្ត​។​ករណី​ចាប់បាន​ឈើ​ប្រណីត​មួយ​ឡាន​នេះ​មាន​សេចក្តីរាយការណ៍​ថា រថយន្ត​សាំ​យ៉ុង​ខាងលើ អាច​នឹង​យក​មក​លាក់ទុក​ក្នុង​ក្រុង​សែន​មនោ​រម្យ​សិន​រួច​បាន​គេ ប្តូរ​រថយន្ត​ដឹក​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ ស្រុក​អូ​រាំង​ឬ​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​ពេជ្រា​ដា​៕

Filed in: ព័ត៌មានជាតិ