សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ ស្នើឲ្យ​ក្រុមការងារ​សហភាព​ស្មារតី​យុវជន​ដើម្បី​ការងារ​កម្ពុជា ត្រូវ​បន្ដ ចូលរួម​ការងារ​សង្គម ឲ្យបាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កាត់​បន្ថយ​ភាពក្រីក្រ

អភិបាល​រាជធានី​ភ្នំពេញ ស្នើឲ្យ​ក្រុមការងារ​សហភាព​ស្មារតី​យុវជន​ដើម្បី​ការងារ​កម្ពុជា ត្រូវ​បន្ដ ចូលរួម​ការងារ​សង្គម ឲ្យបាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កាត់​បន្ថយ​ភាពក្រីក្រ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ក្រុមការងារ​សហភាព​ស្មារតី​យុវជន​ដើម្បី​ការងារ​កម្ពុជា ត្រូវ​បន្ដ ចូលរួម​ការងារ​សង្គម ឲ្យបាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កាត់​បន្ថយ​ភាពក្រីក្រ តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ។ លោក ឃួ​ង ស្រេង បានស្នើ​បែបនេះ ខណៈ លោក​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ក្រុមការងារ​សហ ភាព ស្មារតី​យុវជន​ដើម្បី​ការងារ​កម្ពុជា ដឹកនាំ​ដោយ​លោក មុំ សៀក  កាលពី​រសៀល​ថ្ងៃ​ទី ២៩ សីហា ឆ្នាំ​២០១៧​នៅ សាលា​រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ ការខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​ប្រទេស របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​ការ​បង្ខិត​សេវា​សាធារណៈ​អោយ​ទៅ​គៀក ជាមួយ​ប្រជាពលរដ្ឋ និង​ទី​កន្លែង​ធ្វើការ ជួយ​បំពេញ​តម្រូវការ​ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ​។  ការអភិវឌ្ឍ និង​ការការពារ សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បាន​គ្រប់គ្រង​សភាព​ការ មួយចំនួន ក្នុង​រាជធានី​បាន​ល្អប្រសើរ ដោយ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ទាំងមូល ។  សព្វថ្ងៃ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ជំរុញ​ដល់​សហភាព​ស្មារតី​យុវជន​ដើម្បី​ការងារ​កម្ពុជា បន្ត​ចូលរួម​ក្នុង​សកម្មភាព​ការងារ​សង្គម​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន និង​សង្គមជាតិ​ទាំងមូល ពិសេស​ចូលរួម អនុវត្ត​តាម​អនុ​សាន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី និយោជិត​ដែល​បំរើ​ការងារ​ក្នុង​វិស័យ​ការត់ដេរ និង​វាយ​ណ​ភណ្ឌ ដើម្បី​បាន​ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​សុខទុក្ខ​និង​សេចក្តីត្រូវការ​របស់​ពួកគាត់ ពោល​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍ និង​ប្រជាជន​មាន​ជីវភាព​ធូ​ធាជា​លំដាប់​។

​លោក ឃួ​ង ស្រេង ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុមការងារ សហភាព​ស្មារតី​យុវជន ដើម្បី​ការងារ​កម្ពុជា ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹង ប្រែង​ការពារ​ផលប្រយោជន៍ និង​សិទ្ធ​របស់​បងប្អូន​កម្ម​ក​រ និយោជិត និង​ចេះ​ស្រលាញ់​គ្នា​ក្នុងនាម​ជា​ប្រជាតិ​ដូច​គ្នា​ជួយ​ការពារ ថែទាំ​ពួកគាត់​ឱ្យបាន​ល្អ​បំផុត តាម​តែ​អាច​ធ្វើទៅបាន​។​

​លោក មុំ សៀក ប្រធាន​សហភាព​ស្មារតី​យុវជន ដើម្បី​ការងារ​កម្ពុជា  បានបញ្ជាក់​ថា​៖  ថ្ងៃនេះ​ក្នុង​នាម​ថ្នាក់ដឹកនាំ សហភាព ក៏ដូចជា​តំណាង​ឱ្យ​កម្មករ កម្មការិនី ជាង​៩​ម៉ឺន​នាក់ ដែល​ជា​សមាជិក របស់ខ្លួន មក​សម្តែង​ការអបអរសាទរ និង អរគុណ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​កន្លងមក​តែងតែ​បាន​ដាក់​ក្រុមការងារ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមានឡើង នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​ទាន់ពេល​វេលា ដូចជា ការណី បាតុកម្ម កូដ្ឋ​កម្ម ក៏ដូចជា​ស្ថាប័នានា ពាក់ព័ន្ធ​និង​ក្រសួង​ការ ងារ ផងដែរ​។​

​សូមបញ្ជាក់​ថា​៖ ក្រុម​សហភាព​ស្មារតី​វ​យុវជន ដើម្បី​ការងារ​កម្ពុជា ដោយ​ធ្វើ​ការងារ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ ងារ​វិស័យ​កាត់ដេរ ស្បែកជើង និង ការងារ​ការពារ​ក្រុម រថយន្ត​ដឹកជញ្ជូន​កម្មករ កម្មការិនី នៅ​តាម​រោងចក្រ​កាត់ដេរ ដែល មាន​ដៃគូ អង្គការ​,​សមាគម ជាច្រើន​ទៀត​ជា​សមាជិក​៕

 

Filed in: ព័ត៌មានជាតិ