សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រគេន​ទានវស្សា​ទេយ្យវត្ថុ ៣១​វត្ត​ក្នុង​ក្រុង​បាត់ដំបង​

ប្រគេន​ទានវស្សា​ទេយ្យវត្ថុ ៣១​វត្ត​ក្នុង​ក្រុង​បាត់ដំបង​

បាត់ដំបង ៖ ឯកឧត្តម ងិន ឃ​ន សមាជិក​រដ្ឋសភា​ជាតិ​មណ្ឌល​បាត់ដំបង ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង បាត់ដំបង នឹង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត បា់ត​ដំបង បាន​នាំ​យក​ទានវ​ស្សានិ​ទេ​យ្យ​វត្ត​ជាច្រើន​មក​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ត្រៀម​ចូល​ព្រះវស្សា​នា ពេលខាងមុខ​នេះ​ចំនួន​៣១​វត្ត ទាំង​សង្កាត់​នៅក្នុង​ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​បាត់ដំបង ។ អញ្ជើញ​ចូលរួម​ឯកឧត្តម ច័ន្ទ សុផល អភិ​បាលេ​ខេត្ត​បាត់ដំបង លោកស្រី ញឹក សុគន្ធ អភិបាលរង​ខេត្ត​ឯកឧត្តម អ៊ុយ រី អនុប្រធាន​គណបក្ស​កម្មា​ធិកា​បក្ស​ខេត្ត ព្រម ទាំង​លោក​អភិបាលក្រុង​។

​នេះ​ជា​សក្ខីភាព​មួយ បញ្ជាក់ឲ្យ​ពី​ការយកចិត្តទុកដាក់​រ​បស់​ឯកឧត្តម​ប្រធាន ក្រុម​ការងារ​ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា និង​ឯកឧត្តម​ក្រុម​ការងារ​តែ​តែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ មុន​រដូវ​ចូល​វស្សា​ឈាន​មកដល់ ក្នុង​គោលបំណង​ជួយ​ជ្រោមជ្រែង​ផ្គត់​ផ្គង ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះសង្ឃ ចូល​កាន់​ព្រះវស្សា​អស់​ត្រីមាស កាយ​ពុទ្ធប្បញ្ញក្តិ នៃ​ព្រះសម្មាសម្ពុទ្ធ បរមគ្រូ នៃ​យើង​ក៏ដូចជា​រួមចំណែក ក្នុង​ការថែរក្សា​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ជាងនេះទៅទៀត ចូលរួម​លើកស្ទួ​អភិវឌ្ឍន៍​នៃ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​ថ្កុំថ្កើន រុងរឿង​គ្រប់​ប្រាំ​ពាន់​ព្រះវស្សា នឹង​ស្រប​តាម​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ​របស់​ប្រទេសជាតិ ក្រោម ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល កម្ពុជា​យើង​ក្នុង​គោលដៅ​ការកាត់បន្ថយ ភាពក្រីក្រ​លើ​កម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​

​ឯកឧត្តម ងិន ឃ​ន បាន​សម្តែង​មនោ​សញ្ជេត​នា​រីករាយ​នឹង​បានគូ​សបញ្ជាក់ ពី​ការខិតខំ​របស់ រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ន៏​ប្រទេសជាតិ នឹង​ជម្រុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​បន្ត​អភិវឌ្ឍន័ មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ខ្លាំងក្លា​មួយ​កំរិត​ថែមទៀត​ដើម្បី​ប្រជាពលរដ្ឋ​យើង​។ គួរ​បញ្ជាក់​ផង​ដែរ ទេយ្យវត្ថុ​ដែល​ត្រូវ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង ៣១​វត្ត​ក្នុង​មួយ​វត្ត​នីមួយៗ មាន​ទានវស្សា ១ គូរ សា​ដក់ ១ អង្ករ ១​បាវ ថវិកា ១០០០០០ រៀល ទេយ្យវត្ថុ ផ្សេងៗ​មួយចំនួនទៀត ៕​

 

2015_07_27d1 (3) 2015_07_27d1 (4) 2015_07_27d1 (1) 2015_07_27d1 (2)

Filed in: ព័ត៌មានជាតិ