សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្មការិនី​ខ្មែរ​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​អារ៉ាប់ប៊ីសាអូឌីត​បាន​បញ្ជូន​មកដល់​កម្ពុជា​ហើយ​

​កម្មការិនី​ខ្មែរ​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​អារ៉ាប់ប៊ីសាអូឌីត​បាន​បញ្ជូន​មកដល់​កម្ពុជា​ហើយ​

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការសហការ​សម្របសម្រួល​ដោយ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្មការិនី​ខ្មែរ ម្នាក់​ដែល​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត នោះ​ឥឡូវនេះ​បាន​មកដល់​កម្ពុជា​ហើយ ។ ស្ត្រី​រងគ្រោះ​បាន​ធ្វើដំណើរ​មក​ដល់​មាតុភូមិ​កម្ពុជា​វិញ នៅ​យប់​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ នេះ ។​

​នារី​រងគ្រោះ​មាន​ឈ្មោះ ម៉ាត់ សា​ណាស អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​នៅ​ប្រទេស​អា​រ៉ាប៊ី​សា​អូឌិត តាំងពី​អាយុ​១៧​ឆ្នាំ​មក​ម្ល៉េះ តាមរយៈ​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​កម្ពុជា តែ​នាង​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​បោកប្រាស់​នោះទេ​។​

​នារី​រងគ្រោះ​បញ្ជាក់ថា ពេល​ទៅ​ដល់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌិត ក្នុង​ការងារ​ជា​ស្ត្រី​មេផ្ទះ នាង​ត្រូវ​គេ​ប្រើ​តាមតែ​អំពើ​ចិត្ត​ហួស​កម្លាំង​ពលកម្ម គ្មាន​សេរីភាព​ទេ ម្ចាស់ផ្ទះ​ក៏​មិន​បើក​ប្រាក់ខែ​ឲ្យ​ទៀត ឯ​ក្រុមហ៊ុន​នាំទៅ និង​ក្រុមហ៊ុន​ទទួល​នោះ ក៏​មិន​ដែល​ទៅ​តាមដាន​មើល យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​ឲ្យ​នាង​នោះ​ទេ ។​

​នារី​រងគ្រោះ​បាន​រៀបរាប់ថា អស់​រយៈពេល​ជិត​១៣​ឆ្នាំ នាង​មិន​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ឡើយ លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ម្ចាស់ផ្ទះ​ដកហូត និង​បំផ្លាញ​ចោល​អស់ ។ ប្រឈម​ការលំបាក​នោះ​រូបនាង ប៉ុន្តែ​កញ្ញា​បាន​អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​តាម​រយៈ Facebook ក៏​មាន​ការផ្សព្វផ្សាយ​ចែកចាយ​បន្ត រហូត​ដល់​សាយភាយ​ព័ត៌មាន​នេះ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​មាន​ការអន្តរាគមន៍​ជួយ​រូបនាង​វិលត្រឡប់​មក​កម្ពុជា​វិញ ៕

 

Filed in: ព័ត៌មានជាតិ