ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិឡាវម្នាក់ ដែលជាមេខ្លោងគ្រឿងញៀន ហើយត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបនិងដកហូតគ្រឿងញៀនប្រមាណ២គីឡូក្រាម កាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវនេះបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យដោយសារ ជំងឺបេះដូង ។
មេខ្លោងរូបនោះត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីព្រឹកម្សិលមិញ ។
សូមបញ្ជាក់ថា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ដោយដកហូតគ្រឿងញៀន២កញ្ចប់ធំ នៅចំ ណុចបង្គោលលេខ០៣៥-០៣៦ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ។ មេខ្លោងជនជាតិឡាវនោះ ឈ្មោះ ផែង ផាន់ណាង៉ោ អាយុ៥០ឆ្នាំ រស់នៅភូមិណាចាន ស្រុកកូម៉ា ខេត្តចំប៉ាសាក់ ៕