សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកតា មើលថែ​សារមន្ទី ព្រះអង្គ​ចេក ព្រះអង្គ ចម សុំ​អាជ្ញាធ​ជួយ​បញ្ឈប់​អ្នក លក់​សត្វ​!

លោកតា មើលថែ​សារមន្ទី ព្រះអង្គ​ចេក ព្រះអង្គ ចម សុំ​អាជ្ញាធ​ជួយ​បញ្ឈប់​អ្នក លក់​សត្វ​!

សៀមរាប ៖ អ្នកលក់​សត្វ​ចាប អណ្ដើក​និង​សត្វ​ច្រើន​មុខ ទៀត​ដើម្បីឲ្យ​គេ​ទិញយ​កព្រលែង​នៅ​ខាងក្រោយ​សារមន្ទីរ ក្រុង​សៀមរាប​ខេត្តសៀមរាប តាំងពី​ជំនាន់ ឯកឧត្ដម​ស៊ូ​ភីរិន​ធ្វើជា​ចៅហ្វាយខេត្ត​សៀមរាប អា​ឡូ​វ​កំពុង​ប្រឈម​នឹង​ការហាមឃាត់​ប្រសិនបើ​អាជ្ញាធរ​គាំទ្រ​។ ព្រោះ​ថា​អ្នក​មើល​ថែរក្សា​សារមន្ទីរ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​បាន​ស្នើសុំ​អាជ្ញាធរ​ឲ្យជួយ​ទប់ស្កាត់ ហើយ​។​

​ករណី​នេះ​ព្រះអង្គ​សាមុហ៏គុណ​ខេត្ត ឈន់​ឈឿន ពេល​សួរថា​អ្នកជំនួញ​យក​សត្វ​មក​ដាក់​ទ្រុង ទំ​រាំ​លក់​បាន​ជាប់ទ្រុង​ជាច្រើន​ថ្ងៃ តើ​មាន​បាប​យ៉ាងណាដែរ ? ។​

​ព្រះអង្គ​មាន​ថេ​រៈដិការ ជា​ឧទាហ៏​ថា​៖ មនុស្ស​អត់​មានទោស​ហើយ​ចាប់​គេ​មក​ដាក់​ឃុំ​ឲ្យ​បាយ​ស៊ី ទឹក​ផឹក​នេះ​ជា​អំពើ​បំពាន​លើ​សិទ្ធិ​អ្នក​ដ៏​ទៃ​។ សត្វ​ក៏​ដូចគ្នា ហ្នឹង​ហើយ​ចិញ្ចឹមជីវិត​ខុស​ មិច​ឆា​ជីវៈ ព្រះពុទ្ធ​ហាម ប្រាំ​ចំណុច​។

១​ជុំនួញ​សត្វ ២​លក់​អាវុធជាតិផ្ទុះ ៣​ជួញដូរ​មនុស្ស ០៤​លក់​ថ្នាំពុល លក់​គ្រឿង​ស្រវឹង​។ សារមន្ទីរ ព្រះអង្គ​ចេក​ព្រះអង្គ​ចម ជាទី​សការ​បូរ​ជា​មិនគួ​ឲ្យមាន​លក់​បែបនេះឡើយ យក​សត្វ​មក​ធ្វើ​ទី​រុណ​កម្ម មិន​សម្លាប់​មែន​តែ​គ្នា​មិន​មាន​សេរីភាព ។

​ព្រះអង្គ​បន្ត​ថា អ្នកទិញ​សត្វ​មានបំណង​សង្គ្រោះ បាន​បុណ្យ​តែ​មិន​បាន​ឡើយ​!​។​ពេល​សួរថា​អ្នកប្រព្រឹត្ត​មុខរបរ ចាប់​ឫ​ទាក់​សត្វ​ជា​អាជីប គឹ​ចេតនា​ជាហេតុ បាប​ដូច​គ្នា​តែ​រាប់​ចំនួន​មិន​បាន​ឡើយ ។​បើ​មិន​មាន​អ្នក​ចាប់​សត្វ ក៏​គ្មា​អ្នកលក់ បើ​គ្មាន​អ្នកលក់​ក៏​គ្មាន​អ្នក​ទិញ​ដែរ ដូច​ច្នេះ​បំបាត់​ទាំងអស់​ប្រសើរ​។

​លោកតា​តាប់​ឲ្យដឹងថា​៖ គាត់​ហាម​ឈប់​ឲ្យ​លក់​ច្រើនដង​ហើយ​តែ​គេ​មិន​ស្ដាប់ គាត់​សូម​អាជ្ញាធ​ជួយ​មាន​វិធានការ​ផង​។​លោក​សូ​ប្លាតុ​ង​អភិបាល​ក្រុង​សៀមរាប ឲ្យដឹង​ថា ៖​គាត់​នឹង​រាយការណ៍​សុំ​យោបល់ ឯកឧត្ដម​អភិបាលខេត្ត​ឈប់​ឲ្យ​លក់ស​ត្វ​ទាំងអស់​។

​ទ្រឹស្ដី​កម្មផល ចេតនា​ជាហេតុ អ្នក​កសាង​អំពើ​រណា​បាន​ផល​តាម​នោះ​។ បើ​មិន​ជឿ​បុណ្យ​បាប មនុស្ស​នោះ​មិន​មាន​សីល​ក្នុង​ខ្លួន​ហើយ​អ្នក​នោះ​ឯង ក៏​មិន​បាន​កាន់​សាសនាព្រះពុទ្ធ​ដែរ ។​សូម​លោក​អ្នក​រួចផុត​ចាក​ទុក្ខ ជួបប្រទះ​និង​ពុទ្ធព ៤​ប្រការ អាយុ​វណ្ណះ សុ​ខះ ព​លះ​កុំបី​ឃ្លាងខ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ