សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកក្រ​ប្តឹង​នៅ​តុលាកា​ខេត្ត​ឧត្ដរមានជ័យ​ទទួលបាន​ជ័យជំនះ !

​អ្នកក្រ​ប្តឹង​នៅ​តុលាកា​ខេត្ត​ឧត្ដរមានជ័យ​ទទួលបាន​ជ័យជំនះ !

​ឧត្តរមានជ័យ​ ៖ ​មាន​ពាក្យ​រិះ​គុណ​ខ្លះ​ថា តុលាការ​ផ្តល់​យុត្តិ​ឲ្យតែ​អ្នកមាន លុយ​និង​មានអំណាច  តែ  នៅ​សាលាដំបូង​ខេត្ត​ឧត្ដរ​មាន​មាន​ករណី​មួយ​អ្នកក្រ​ឈ្នះ​ក្តី​។​ភ្នាក់ងារ​មាតុភូមិ ទទួលបាន សាលក្រម​ប្រាំ​ទំ​ពរ័ដែល​កាត់ក្តី​កាលពី​ថ្ងៃ​ទី​២៧​ខែ​និនា ឆ្នាំ​២០១៧ វេលេ​ម៉ោ ៨ និង ៣០ នាទី​ព្រឹក ដោយ​មាន​សមាសភាព​ដូច ត ទៅ ៖ ចៅក្រម​ជំនុំជម្រះ លោក​អ៊ាក​ផល្លា ប្រធាន​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​។​តំណាង​អយ្យការ  លោក​កូយ​កាន់​យ៉ា​និង​មាន​លោក​ស៊ាង​ចាន់​ពិសិដ្ឋ ក្រឡាបញ្ជី​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ ។ ជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ  ១៣២ ចុះ​ថ្ងៃ​ទី ១៦​ខែ​មិនា ឆ្នាំ​២០១៥ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ម៉ន​ម៉ុយ​ភេទ​ស្រី​អាយុ ៥៥​ឆ្នាំ​បច្ចុប្បន្ន ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ ។

​ករណីនេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ខិតខំ ពី​ឯកឧត្ដម ស​ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ទីណា​ពលរដ្ឋ​មាន​ទុក្ខ​គេ​សង្កេតឃើញ ឯកឧត្ដម​នៅ​ទីនោះ​។ ឯកឧត្ដម បាន​សហការ​ជាមួយ​លោក​ឌី​ម​ឈុន​ឡេង​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ មាន​ការិយាល័យ​នៅ​ភ្នំពេញ​។​កាលពី​អំឡុង​ឆ្នាំ ១៩៩៩​ឈ្មោះ​ម៉ន​ម៉ុយ​និង​គ្រួសារ បាន​មក​កាប់ឆ្កាដី​ព្រៃ​មួយ​កន្លែង​ជា​មួយ​ប្រជាពលរដ្ឋ បាន​ចំនួន​ប្រាំមួយ​ហិកតា  អំឡុង​ឆ្នាំ​២០១២​អាជ្ញាធ សង្កាត់ ក្រុង ចុះ​មក​ប្រជុំ​ប្រជាពលរដ្ឋ ៤៨​ចំណុច​អូ​ខ្ចៅ លើកឡើង​ថា​អ្នក​មាន​ដី​១០​ហិកតា ឲ្យ​ដី​ពី​ហិកតា​អ្នកមាន​ដី​កន្លះ​ហិកតា ក៏ ឲ្យ​ដី​ពីរ​ហិកតា​ដែរ​ដោយ​សន្យា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពូក​គាត់ ។

​អ្វី​ដែល​ហួសចិត្ត​នោះ អាជ្ញាធ​មិន​ធ្វើតាម​ខ្លួន​ចេញ​វាចារ​នោះឡើយ​។ ឯ​ចំណែក​ដី​ឲ្យ​ពួកគាត់ សុទ្ធ​តែ​ដី​គេ​មាន​ម្ចាស់ ចំណែក​ដី​ពួកគាត់​អាជ្ញាធរ​ពុះ​ជ្រៀក ឲ្យ​អ្នកធំ​អ្នកមាន​ហើយ​ចេញ​ប្លង់​ដី​ឲ្យ​ទៀត​។ សូមបញ្ជាក់​ថា​រឿង​នេះ​កើតឡើង​ជំនាន់​លោក​ថុន​ណុល​ធ្វើចា​ចៅហ្វាយស្រុក​។​

​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ឯកឧត្ដម ស​ថា​វី ប្រជុំ​ពលរដ្ឋ​ថា​៖ បើ​មិន​មាន​ដី​ថ្នូ​ឲ្យ​ទេ ដី​អ្នក​ឯង​នៅ​ត្រង់​ណា​ទៅ​យក​កន្លែង​ណឹង​វិញ​ទៅ បាន​ដូច​ចិត្ត អ្នកស្រុក​មក​បោះបង្គោល​ព្រុំដី​តែ​រៀងៗ​ខ្លួន ។ ចំនុច​នេះ​ហើយ​កើត​ជា​អំពើហឹង្សា​ពាក្យសម្ដី​មួយ​ប្រាវ​មិនយូប៉ុន្មាន លោក​ជា​សំរេច​ជា​ទា​ហ៊ាន​អះអាងថា ដី​នោះ​ជា​ដី​ឈ្មោះ​ចាន់​វុទ្ធី ដែល​បាន​ទទួល​ដី​សម្បទាន​សង្គមកិច្ច​ទិស​ទី​បី​ពី​រាជរដ្ឋាភិបាល តាមរយះ​សេចក្ដីសម្រេច​លេខ ២៥៤​ចុះ​ថ្ងៃ​ទី​០៧​ខែ​មីនា​២០១៣ ។ ដោយ​មាន​សម្អាង​បែបនេះហើយ លោក​សំរេច លោក​ចាន់​វុទ្ធី ប្ដឹង​ឈ្មោះ​ម៉ន​ម៉ុយ​ភេទ​ស្រី ជា​អ្នកក្រ​ខោ​មិន​ខោអាវ​មិន​អាវ ទៅ​តុលាកា​ពី​បទ​ព្រុំ​ទ​ណ្ឌ ចោទ​ឈ្មោះ​ម៉ុយ​ធ្វើឲ្យ​បាក់របង​៤​ឫ​៥​ដើម​។ ការ​តតាំង​គ្នា​តាម​ផ្លូវ​តុលាការ យ៉ាង​ស្វិតស្វាញ ។

​លទ្ធផល​តុលាកា​សម្រេច​៖ ០១​ឲ្យឈ្មោះ​ម៉ន​ម៉ុយ បាន​រួចផុត ពី​បទ​ប្រើ​ហឹង្សា​ទៅលើ​អ្នកកាន់កាប់​អចលន វត្ថុ​ដោយ​សុចរិត ។ ០២ ឲ្យឈ្មោះ​ខាងលើ មាន​សេរីភាព​ឡើងវិញ​។​សាលក្រម​នេះ ជំនុំជម្រះ​ជា​សា​ធា​រណះ នៅ​ថ្ងៃ​ទី​២៧​ខែ​មិនា ២០១៧ ចំពោះ​ជនជាប់ចោទ មេធាវី​ការពារ​ជនជាប់ចោទ  និង​កំបាំងមុខ​ដើម​បណ្ដឹងរដ្ឋប្បវេណី និង​ប្រកាស​ជា​សា​ធាណៈ នៅ​ថ្ងៃ​ទី​១២​ខែកក្កដា ៕

Filed in: ព័ត៌មានជាតិ