សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ឃុំខ្លួន​ក​ញ្ញ​រីយា​រឿងល​ក់ឡេ​ជារឿង​កាច់​កុង​ធើ​ស៊ី​?

​ចាប់ឃុំខ្លួន​ក​ញ្ញ​រីយា​រឿងល​ក់ឡេ​ជារឿង​កាច់​កុង​ធើ​ស៊ី​?

​ភ្នំពេញ​៖  នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧​នេះ​នគរបាល​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​តារា​ស៊ិច​ស៊ីល​ក់​ឡេ​លាប​ស្បែក​តាម Facebook ដែល​មានឆ្មោះ​ថា​«Love Riya» ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​ហើយ ដើម្បី​សាកសួរ​ករណី​លក់​ផលិតផល​ក្លែងក្លាយ ។​

​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង នៃ អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ។​ចុង​ក្រោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន សម្រេច​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ទៅ​ឃុំខ្លួន​ដាក់​ពន្ធ​នា គារ​បណ្តោះអាសន្ន​ហើយ ដោយ​ជាប់​ពាក់ព័ន្ធ​ការលក់​ផលិតផល​ក្លែងក្លាយ​នាំឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។

​ស្ត្រី​ដ៏​ស៊ិច​ស៊ី​រូបនេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​បញ្ជូន​ឲ្យ​សើម​សួរ​តាម​មាត្រា​១៧ និង​មាត្រា​៦៣ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព និង​សេវា​។

​មាត្រា​១៧​នៃ​ច្បាប់​នេះ​ចែង​ថា «​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ការ​ក្លែង​ផលិតផល​ទំនិញ​ដែល​ធ្វើ​ជា​កម្មវត្ថុ​ពាណិជ្ជកម្ម​ឬ​ទុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ដោយ​ធ្វើ​ការកែច្នៃ​ផលិតផល​ទំនិញ​ដោយ​របៀប​ណា​មួយ ដោយ​ធ្វើការ​បញ្ចូល​បន្ថែម​ការ​ដកចេញ ឬ​ប្តូរ​ជំនួស​នៃ​ភាគ​ណាមួយ​ឬ​ភាគ​ទាំងមូល​ដែល​ពុំ​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ដោយ​បទ​បញ្ញតិ​ឬ​ទម្លាប់ បើ​ពុំ​មាន​បទ​បញ្ញតិ​ឬ​ដែល​សមស្រប​ទៅនឹងប​ទប​ញ្ញតិ​»​។

​មាត្រា​៦៣​វិញ​ចែងថា «​ទោស​នេះ​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​»​។​

​សូមបញ្ជាក់​ថា លោក ទូច យុ​ទ្ធា អនុប្រធាន​លេខាដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផ​ល​ក្លែងក្លាយ និង​ជា​ប្រធាន​ប្រតិបត្តិការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេ​គេហដ្ឋាន ក​ញ្ញ​រី​យ៉ា​ដែល​មាន​ឈ្មោះ​ពិត​ថា ឆេង ស្រីរ័ត្ន​ផ្ទាល់​តែ​ម្តង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​មូលហេតុ​ឆែក​និង​ឃាត់ខ្លួន​ត្រូវបាន លោក ទូច យុ​ទ្ធា ឲ្យដឹងថា ការឃាត់ខ្លួន​ដោយ​សារ​ស្ត្រី​រូប​នេះ​បាន​លក់​ផលិតផល ដែល​គ្មាន​ការចុះបញ្ជី ឬ​ត្រួតពិនិត្យ​គុណភាព ឲ្យបាន​ច្បាស់លាស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ឡើយ​។​ការចុះ​ឆែកឆេរ​នេះ ផលិតផល​ជា​វត្ថុតាង និង​សារធាតុ​ផ្សំ​ដែល​ដកហូត​បាន មាន​ចំនួន​សរុប​ប្រហែល ១,៣៧០​គីឡូក្រាម​។

​សូមបញ្ជាក់​ថា «Love Riya» គឺ​ជា​តារា Facebook ដ៏​ល្បី​មួយ​រូប​ផង​ដែរ ដោយសារ​តែ​ស្ត្រី​រូបនេះ តែងតែ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ Facebook ជាមួយ​ការបង្ហាញ​រូបរាង​ដ៏​ស៊ិច​ស៊ី​ផ្សព្វផ្សាយល​ក់​ផលិត​ផល​ឡេ​លាប​ស្បែក​ដោយ​អះអាង​ថា​ជួយ​ធ្វើឲ្យ​ស្បែកស ក្នុង​រយៈពេល​៧​ថ្ងៃ នោះ​សមត្តកិច្ច​ថា​គ្មាន​ច្បាប់​អនុញ្ញាត​។​ទោះជា​យ៉ាងណា​មាន​ការសង្ស័យ​ថា​ការចុំប​ង្ក្រា​នេះ​គឺ​ប្រហែលជា​មាន​ការ​កាច់​កុង​គ្នា​ធើ​ស៊ី​ព្រោះ​ស្រី​លក់​ឡេ​សាច់ស​ខ្ចី​អាច​មាន​ទំនាក់​ទំ​នង់​ក្រៅ​ឆាក​ជាមួយ​តា​ណាមួយ​ហើយ​ប្រពន្ធ​តា​ដឹង​ទើប​ឲ្យគេ​ធើ​។

​ព្រោះ​ថា​ស្រី​លក់​ឡេ​ខាងលើល​ក់​យូ​ហើយតេ​មិន​ដែល​ឃើញ​មាន​ការព្រមាន​ឬ​ហាម​ពី​ផ្នែក​ជំនាញ​អ្វី​ឡើយ​។​បើ​តាម​អ្នក​ច្បាប់​និ​ា​យាថា​ករណី​ស្រី​ស្អា​ត់ល​កឡេ​នេះ​៖​ទី​១ ក្នុងករណី​ដែល​អយ្យការ​អម​តុលាការ​ពិនិត្យ​និង​សម្រេច​តែ​លើ​ករណី​ការ​ក្លែង​ម៉ាក​សញ្ញា​និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ នោះ​ជន​ត្រូវ​ចោទ​មិន​ជាប់​ក្នុង​ការឃុំខ្លួន​ទេ ។​ទី​២ បើ​ក្នុង​ករណី​អយ្យការ​ពិនិត្យ​លើ​ករណី​ផលិតផលឨ​សថ​ក្លែងឬ​ច្បាប់​ផ្សេង​ទៀត​ពាកព​ន្ធ័ នោះ​ជន​ត្រូវ​ចោទ​ត្រូវ​ឃុំខ្លួន​។  ។​ចឹងក​ញ្ញ ឆេង​ស្រីរ័ត្ន​ហៅ​ក​ញ្ញ​រី​យ៉ា​ត្រូវ​ចាយ​លុយ​ហើយ​ដើម្បី​បាន​រួចខ្លួន​!!៕

 

Filed in: ព័ត៌មានជាតិ