សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាង​ខ្លួន​ជា​ប្រធាន​ការិយាល័​ភូមិបាល​ស្រុក យក​គ្រឿងចក្រ​ឈូសឆាយ​ផ្នូរ​សព​អ្នក​ដ៏​ទៃ​

អាង​ខ្លួន​ជា​ប្រធាន​ការិយាល័​ភូមិបាល​ស្រុក យក​គ្រឿងចក្រ​ឈូសឆាយ​ផ្នូរ​សព​អ្នក​ដ៏​ទៃ​

កំពង់ឆ្នាំង ៖ លោក​សួង សែ​ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ បាន​ជួល​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ផ្នូរ​សព​លោក នុត សុខុម អតីត​អនុប្រធាន​មន្ទី​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង ត្រូវ​អ្នកស្រី​អឿ គឹម​ឡាយ​ប្ដឹងទៅ​តុលាកា​ពីបទ និង សំណូមពរ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ជួយ​ដោះស្រាយ​ជូន​គ្រួសារ​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​។

​យោងតាម​ពាក្យបណ្តឹង របស់​អ្នកស្រី អឿ គឹម​ឡាយ​ឈ្មោះ សួង សែ​ជា​មន្ត្រី​ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​បាន​ជួល​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ផ្នូសព​ស្វាមី​របស់​គាត់​ដែល​បាន​បញ្ចុះ​នៅក្នុង​ទី​បញ្ចុះសព​សមាគមន៍​ចិន​ស្ថិតនៅ​ភូមិ​ស្វាយ​ទង ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង ដោយ​ថា​ផ្នូរ​នោះ​ទើសមុខ​ផ្នូរ​ដូនតា​របស់លោក សួង សែ ។

​សូម​បញ្ចាក់​ថា​កាលពី​ថ្ងៃ​ទី​២៤​ខែ​មករា​ឆ្នាំ​២០១៥​អ្នកស្រី អឿ គឹម​ឡាយ បាន​ទិញ​ដី​មួយ​កន្លែង​ពី​សាខា​សមាគមន៍​ចិន​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១០​ម៉ែត្រ​ដើម្បី​បញ្ចុះ​សព​ប្តី​របស់​គាត់​។​ចាប់ពី​ថ្ងៃ​បញ្ចុះសព​គ្រូ​ចិន​សែ​បាន​ប្រាប់​គ្រួសារ​គាត់​ថា​ត្រូវ​តំណម​៣​ឆ្នាំ​មិន​អោយ​ក្រុមគ្រួសារ​មក​ប៉ះពាល់​ផ្នូរ​នោះទេ​លុះ​រហូត​មកដល់​ថ្ងៃ​កំណត់​អ្នកស្រី​អឿ គឹម​ឡាយ​បាន​នាំ​កូនចៅ​ទៅ​ពិនិត្យមើល​កន្លែង​ផ្នូរ​ដើម្បី​ក្រុម​គ្រួសារ​គាត់​រៀបចំ​ធ្វើ​ដៃ​ម៉ុង ជូន​សព​ប្តី​របស់​គាត់​ពេល​ទៅដល់​កន្លែង​បញ្ចុះសព​ស្រាប់តែ​មិន​ឃើញ​ផ្នូរ​សព​ប្តី​គាត់​ទេ​គាត់​ក៏​បាន​ទៅ​សួរ​លោក ប៉ា សុន​លី​(​ហៅ​តា​ឡាក់​)​ដែល​ជា​ប្រធាន​សមាគមន៍​ចិន​ពេលនោះ​គាត់​បាន​ប្រាប់ថា​ផ្នូរ​ប្តី​ឯង​ត្រូវ​លោក សួង សែ ជួល​គេ​ឈូសឆាយ​ខ្ទេចខ្ទី​អស់​បាត់ទៅហើយ​ដោយ​មិន​បាន​ប្រាប់​គាត់​ដែល​ជា​ប្រធា​សមាគ​មន៍​ជា​មុន​នោះ​ទេ​។

​បើសិនជា​ប្រាប់​ដំណឹង​នេះ​ដល់​គាត់​ជា​មុន​គាត់​ក៏​មិន​អនុញ្ញាតអោយ​លោក​សួង សែ ឈូសឆាយ​ដែរ បើ​ក្មួយ​ចង់ដឹង​ច្បាស់​អោយទៅ​សួរ​លោក​ជុំ មាឃ​ដែលជា​ម្ចាស់​គ្រឿងចក្រ​ដែល​លោក សួង សែ បាន​ជួល​នោះ​ទៅ​។​ពេល​នោះ​ក្រុម​គ្រួសារ​ក៏​បាន​តេ​ទូរសព្ទ​ទៅ​លោក ជុំ មាឃ​ពេលនោះ​លោក ជុំ មាឃ ក៏​បាន​ឆ្លើយថា​លោក សួង សែ​ពិតជា​បាន​ជួល​គាត់​អោយ​ទៅ​ឈូសឆាយ​ពិតប្រាកដ​មែន​។​លុះ​មកដល់​ថ្ងៃទី​២៦​ខែ​សីហា​២០១៧​ក្រុម​អ្នក​យក​ព័ត​មានបាន​ទាក់ទង​ទៅ​សួ​លោក សួង សែ បន្ថែម​ទៀត​ពេល​នោះ​លោក​សួង​សែ​បាន​ឆ្លើយថា​គាត់​បាន​ជួល​លោក ជុំ មាឃ អោយ​ឈួសឆាយពិត​ប្រាកដមែន​ដោយ​សំអាង​ថា​ផ្នូ​រនោះ​គ្មាន​ស្លាក​ព្រលឹង​។

“​រឿងរ៉ាវ​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ និង អជ្ញាធរ​មូលដ្ឋាន​មាន​ការរិះគន់​លោក សួង សែ យ៉ាងខ្លាំង ថា​ធ្វើការ​ដល់​ថ្នាក់​មន្ត្រី​ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​ចេះដឹង​ប៉ុណ្នឹង​ដែរ​មិន​គួរ​ធ្វើ​ទង្វើ​មិន​គប្បី​បែបនេះ​សោះ​”​។​*​ក្រុមគ្រួសារ​នៃ​សព​សូម​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ​និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគររូបនីយ៍កម្ម​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធមិ​ផង​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់