សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គនាយក​ស៊ីម៉ាក់ ៖ បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង​នៅ​ពេល​បោះឆ្នោត​

​អគ្គនាយក​ស៊ីម៉ាក់ ៖ បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង​នៅ​ពេល​បោះឆ្នោត​

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ហៅ​កាត់ CMAC បាន​សរសេរ អត្ថបទ​មួយ នៅ​ក្រោម​ចំណងជើង​ថា «​អ្វី​ទៅ​ដែល​ហៅថា បដិវត្តន៍​ពណ៌​? តើ​បដិវត្តន៍​ពណ៌ កើតឡើង​តាម​របៀប​ណា និង​មាន​គោលបំណង​អ្វី​? what is color revolution? How can it happen and serves what purpose?» បង្ហោះ​នៅលើ Facebook ផ្លូវការ​របស់​ខ្លួន​។​

​លោក ហេង រតនា អគ្គនាយក CMAC បាន​អះអាង​ថា បដិវត្តន៍​ពណ៌​ច្រើនតែ​កើតឡើង នៅពេល​បោះឆ្នោត ជាក់ស្តែង​ដូច​កាលពី​ឆ្នាំ​២០១៣-២០១៤​ជាដើម​។​

​អគ្គនាយក CMAC បានសរសេរថា តាម​អ្នកជំនាញ​ខាង​យោធា​បាន​លើកឡើង​ថា បដិវត្តន៍​ពណ៌​ជា​ចលនា សង្គ្រាម​មនោគមវិជ្ជា តាមរយៈ​បាតុកម្ម​អហឹង្សា កូដកម្ម និង​អន្តរាគមន៍ ដើម្បី​ផ្លាស់ប្តូរ​របប​ដឹកនាំ​មួយ​! តាម​ការសង្កេត​ឃើញថា បដិវត្តន៍​ពណ៌ មានឱកាស​កកើតឡើង ពីរ​ឱកាស​សំខាន់​គឺ​៖
១៖ ឱកាស​នៅពេល​បក្ស​កាន់​អំណាច​នោះ មាន​លេចចេញ​បាតុភាព​អាក្រក់​អ្វីមួយ​កើតឡើង ដូច​ជា​ការចោទប្រកាន់​ទាក់ទង​អំពើពុករលួយ អស្ថិរភាព​សេដ្ឋកិច្ច បញ្ហា​ជាតិ​និយម​លើ​ការ​ប្រកាន់ពូជសាសន៍ បូរណភាព​ទឹកដី និង​បញ្ហា​បរិស្ថាន​ជា​ដើម និង ២៖ ឱកាស​នៅពេល​បោះឆ្នោត​។​

​អ្នកដឹកនាំ​អនុវត្ត​បដិវត្តន៍​ពណ៌ ភាគច្រើន​ជា​បក្សប្រឆាំង​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល (NGOs) ហើយ​កំលាំង​ចូលរួម គឺ​មហាជន និង​ពិសេស​យុវជន​។ តាម​អ្នកជំនាញ​សង្កេតឃើញថា របៀប​នៃ​ការ​ដំណើរការ​បដិវត្ត​ន៍​ពណ៌​មានប្រាំ (៥) ជំ​ហ៊ាន​សំខាន់​គឺ​៖
១៖ ការ​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​អហឹង្សា (peaceful mass protests)
២៖ ការ​ញុះញង់ និង​ការធ្វើ​ឲ្យ​បាត់​ជំនឿ ចំពោះ​រដ្ឋាភិបាល​កំពុង​កាន់អំណាច (provocation and discrediting the government in power)
៣៖ ការ​បន្សាបអំណាច (the neutralization of power)
៤៖ ការ​បង្កចលាចល​សង្គម និង​នយោបាយ (Social and Political chaos)
៥៖ ការឡើង​ដណ្តើម​អំណាច (a takeover power)
​ការបកស្រាយ​ងាយ​យល់ ចំពោះ​បដិត្តន៍​ពណ៌នេះ គឺជា​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង (​ស៊ីវិល​) ប្រជាជន​ដោយ​អហឹង្សា​! ហើយ​អ្នក​នៅ ក្រោយ​បដិវត្តន៍​ពណ៌ ដើម្បី​ទាញ​យក​នូវ​ផលប្រយោជន៍ និង​ឥទ្ធិពល​មនោគមវិជ្ជា​សំរាប់​រដ្ឋ​របស់​ពួកគេ​!! បដិវត្តន៍​ពណ៌​ដោយ​ស​ន្ម​ត់ យក​ចលនា​នោះ​ជា​ពណ៌ ជា​ប្រភេទ​ផ្កា ជា​ក្លិន ដើម្បី​ងាយ​ចំណាំ និង​យល់ដឹង​!!

​គេ​ឃើញ​ថា បដិវត្តន៍​ពណ៌​នេះ​ច្រើន​តែ​ជាប់ផុង ក្នុង​ដំណាក់កាល​ទី​៤ គឺ​ចលាចល​សង្គម និង​នយោបាយ នៅពេល​ដែល​បក្ស​កាន់​អំណាច មិន​ព្រម​ចុះចាញ់ ពេល​នោះ​នឹង​ប្រែក្លាយ ទៅ​ជា​សង្គ្រាម​ស៊ីវិល​តែម្តង ដូច​ករណី​នៅ​ប្រទេស ស៊ី​រី និង​លី​បី​ជា​ដើម​។​

​បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង នៅពេល​ឱកាស​បោះឆ្នោត​! ព្រោះថា នៅក្នុង​ឱកាស​បោះឆ្នោត​នេះ ងាយស្រួល​ក្នុង​ការបង្កើន​សន្ទុះ​ទឹកចិត្ត មហាជន និង​យុវជន​ឲ្យ​ប្រឆាំងប​ក្ស​កាន់​អំណាច​។ ជា​កលល្បិច និង​យុទ្ធសាស្ត្រ​យ៉ាងសំខាន់ នៅពេល​មុន​បោះឆ្នោត​ពួកគេ​ខិតខំ​ពង្វក់ ស្មារតី និង​អូសទាញ​ជំនឿ​ទុកចិត្ត​មហាជន​ថា ពួកគេ​ដាច់ខាត​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត នៅពេល​ចាញ់ឆ្នោត​គេ​ត្រូវ​លើ​មូលហេតុ​ថា មក​ពី​ការបោះឆ្នោត​មិន​តម្លាភាព កេង​បន្លំ​សន្លឹកឆ្នោត លួច​សន្លឹកឆ្នោត បំផ្លាញ​សន្លឹកឆ្នោត ទាមទារ​ការបោះឆ្នោត​ឡើងវិញ​ទាមទារ​រាប់ សន្លឹកឆ្នោត​ឡើងវិញ ចោទប្រកាន់​បក្ស​កាន់​អំណាច និង​គណកម្មការ​បោះឆ្នោត ជា​ក្រុម​តែ​មួយ​ជា​ដើម​។​

​នោះ​ជា​ឱកាស​នៃ​ការចាប់ផ្តើម និង​ទាញ​យក​ស្មារតី​យ៉ាង​មុត​ស្រួច ជា​ឆន្ទះ​គ្មាន​រួញរា​ក្នុង​ការចលនា តស៊ូ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​! ឱកាស​នេះ​ងាយស្រួល ក្នុង​ការអនុវត្ត​យុទ្ធវិធី​ទី​២ នៃ​កលល្បិច​ក្នុងការ​ធ្វើ​បដិវត្ត​ន៍​ពណ៍ គឺ​ការ​ញុះញុង និង​ការធ្វើ​ឲ្យ​បាត់​ជំនឿ ចំពោះ​បក្ស​កំពុងកាន់​អំណាច​! គេ​បាន​បង្កើត​ក្រុម​ជំនាញ​ការងារ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ ដែល​ហៅថា​មជ្ឈមណ្ឌល សំរាប់​អនុវត្ត​សកម្មភាព និង​យុទ្ធសាស្ត្រ​ដោយ​អហឹង្សា (the Centre for Applied Nonviolation Action and Strategies = CANVAS)!
​នៅ​កម្ពុជា​ឆ្នាំ​២០១៣-២០១៤ ពិតជា​មាន​កើត​បដិវត្តន៍​ពណ៌​នេះ ពិតប្រាកដ​មែន ហើយ​ឥឡូវនេះ គេ​ឃើញ​មាន​ក្រុម​ជំនាញ​មក​ជា​ច្រើន អង្គការ​បាន​ជាប់​ពាក់ព័ន្ធ​! តើ​អ្នកដឹកនាំ បដិវត្តន៍​ពណ៌​ត្រូវ​ទទួលខុសត្រូវ​យ៉ាងណា​?៕

 

Filed in: ព័ត៌មានជាតិ