សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកស្រី ថាក់ ឡា​នី នៅ​ជាប់គុក​១​ឆ្នាំកន្លះ​ដដែល​រឿង​ចោទ​សម្តេច​តេជោ​សម្លាប់លោក កែម ឡី​

អ្នកស្រី ថាក់ ឡា​នី នៅ​ជាប់គុក​១​ឆ្នាំកន្លះ​ដដែល​រឿង​ចោទ​សម្តេច​តេជោ​សម្លាប់លោក កែម ឡី​

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំ​បូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល ពោល​គឺ​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដាក់ពន្ធនាគារ​១​ឆ្នាំ​កន្លះ​ដែល រឿង​ចោទប្រកាន់​សម្តេច​តេជោ ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។​

​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា​នេះ​ថា សាលដីកា​នេះ​ត្រូវបាន​ប្រកាស​ដោយ​កំបាំងមុខ​ជនជាប់ចោទ មេធាវី​ការពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តែ​ចាត់ទុកជា​ចំពោះមុខ​។​

​អ្នកស្រី ថាក់ ឡា​នី ជាប់ចោទ​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។​
​នៅក្នុង​វេទិកា​សាធារណៈ​នៅ​ខេត្ត​រតនគិរី អ្នកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ។​

​គួរបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រម​ទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​៕

 

Filed in: ព័ត៌មានជាតិ