សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សេវា​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុង​ក្រុង​កាន់តែ​ទទួល​បាន​ចាប់​អា​រម្ម​ណ៏​ពី​អ្នកធ្វើដំណើរ​ច្រើន​ជា​មុន​

​សេវា​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុង​ក្រុង​កាន់តែ​ទទួល​បាន​ចាប់​អា​រម្ម​ណ៏​ពី​អ្នកធ្វើដំណើរ​ច្រើន​ជា​មុន​

ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ស្ថានភាព​នៃ​ការគ្រប់គ្រង រដ្ឋាករ​ស្វយត័​ដឹកជញ្ជូន​សាធា​រណៈរថយន្ត​ក្រុង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៨​សីហា ឆ្នាំ​២០១៧​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖​ការបង្កើត​ឲ្យមាន​សេវា​ដឹកជញ្ជូន​សាធារ​ណៈ​រថយន្តក្រុង​នេះ  គឺជា​ការឆ្លើយតប និង​គិតគូ​ពី​ស្ថានភាព​វិវត្តនៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​ការរីកចំរើន និង​ដើម្បី​លើក​កំពស់​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់ សាធារណៈ និង​ដើម្បី កាត់បន្ថយ​ការកកស្ទះ​ចរាចរ ពិសេស គ្រោះថ្នាក់​ចរាចរ​ក្នុង​ទីក្រុង លើក​កំពស់​ផាសុខភាព និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ចង់ឲ្យ​មាន​ការកែ​ទំលាប់​ពី​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន មក​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នេះ​វិញ​។​

​លោក  ឃួ​ង ស្រេង បញ្ជាក់ថា​៖​ដោយសារ​តែ​កត្តា​ខាងលើ​នេះ​ហើយ ទើប​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គិតគូ​ឲ្យបាន​ម៉ត់ច​ត់​ក្នុង​ការធ្វើឲ្យ​សេវា​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន និង​ចាំបាច់​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ​។​

​លោក ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទទួលបន្ទុក ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការរៀបចំ​ទីតាំង​ចំណត និង​រោង​ជាង​សំរាប់​រថយន្តក្រុង រួម​ទាំង​ត្រូវ​មាន​ជាង​ទទួល​ប្រាក់ខែ​សំរាប់​ជួសជុល​រថយន្ត​ផងដែរ​។

​លោ​ល​បន្តទៀតថា​៖​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ក្នុង​អង្គភាព​នេះ ត្រូវមាន​ការទទួលខុសត្រូវ និង​ចេះ​ឆ្នៃប្រឌិត​កុំ​ចេះ​ត្រឹមតែ​រាយ​ការណ៏មករដ្ឋបាល​រា​ជ​ធានី​ភ្នំពេញ​ឲ្យ​ដោះស្រាយ​នោះ​។​ជាមួយគ្នានេះ អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​រួម​សហការ​រៀបចំ  សណ្តាប់ធ្នាប់​នៅ​តាម​ចំណតរថយន្ត​ក្រុង​ឲ្យបាន​ល្អ​ប្រសើរ​។​

​លោក អ៊ាន សុ​ឃីម ប្រធាន​រដ្ឋាករ​ស្វយត័​ដឹកជញ្ជូន​សាធា​រណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ឲ្យដឹងថា​៖​សព្វថ្ងៃ​រដ្ឋាករ​មាន​បុគ្គលិក​បំរើ​ការងារ​ចំនួន​២៩៣​នាក់​, អ្នកបើកបរ ១២០​នាក់​,​អ្នក​លក់​សំបុត្រ​១២០​នាក់​។​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ មាន​អ្នកធ្វើដំណើរ​តាម​រថយន្តក្រុង ចំនួន​២.៣៤០.៧៧ ៧​នាក់​។ គឺ​ស្មើនឹង​៦០៨០​នាក់​ក្នុង​មួយថ្ងៃ ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៧​នេះ អ្នកធ្វើដំណើរ​តាម​រថយន្ត​ក្រុង​កើន​ឡើង​ពី​៩០០០ ទៅ​៩៥០០​នាក់​ក្នុង​មួយថ្ងៃ​។​លោក​ឲ្យដឹង​ទៀតថា​៖​ខ្សែរ​ត់​ចំនួន​៥​ខ្សែ​ថែមទៀត​នឹង​ដាក់​ឲ្យ​ដំណើរការ​សំរាប់​ខ្សែ​ទី​៤ និង​ទី​៥ ចាប់ផ្តើម   នៅ​ថ្ងៃ​ទី​១​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ខ្សែ​ទី​៦ ទី​៧  ទី​៨​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​៨​ខែកញ្ញា​នេះ បន្ថែម​លើ​ខ្សែ​រត់​ដែល​កំពុង​ដំណើរកា​រ​បច្ចុប្បន្ន​ចំនួន ៣​ខ្សែ​គឺ​នឹង​ប្រើប្រាស់​រថយន្តក្រុង​ថ្មី​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ចំនួន​១០០​នាក់​នឹង​ដាក់​ជំនួស​រថយន្ត​ចាស់​ដែល​កំពុង​ប្រើ​។

​ខ្សែ​រត់​ថ្មី​នេះ​នឹង​ទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​គឺ​ទៅឲ្យ​ដល់​គៀត​ជិត​នឹង​បងប្អូន​កម្មករ កម្ម​ការ​នី​យើង​។​គួរបញ្ជាក់​ថា​៖​កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​តេជោ​ហ៊ុនសែន បាន​ប្រកាស​ឲ្យ​កម្មករ កម្ម​ការ​នី​ទាំងអស់​ជិះ​រថយន្តក្រុង​រយះពេល​២​ឆ្នាំ​ដោយ​មិន​យក​ប្រាក់​៕

 

Filed in: ព័ត៌មានជាតិ