សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មោះ​ផាន្នី​ឈ្មួញ​ឈើប្រណិត នៅ​ខេត្ត​ពោធិ៍សាត់​តុលាការ​ចាប់ឃុំខ្លួន​ជាង​២​ខែ​មក​ហើយ​មក​ឡើងចាង​ឈ្មួញ​ឈើ​ញី​ឈ្ចែ​នីនិ​ង​ឈ្មោល​ឈ្មោះ​ខន​និង​វី​

​ឈ្មោះ​ផាន្នី​ឈ្មួញ​ឈើប្រណិត នៅ​ខេត្ត​ពោធិ៍សាត់​តុលាការ​ចាប់ឃុំខ្លួន​ជាង​២​ខែ​មក​ហើយ​មក​ឡើងចាង​ឈ្មួញ​ឈើ​ញី​ឈ្ចែ​នីនិ​ង​ឈ្មោល​ឈ្មោះ​ខន​និង​វី​

​កំពង់ឆ្នាំងៈ​ពោធិ៍សាត់​៖​ឈ្មួញ​ដឹក​ជញ្ជួន​ឈើប្រណិត​ជើង​ខ្លាំង​ដែល​គេ​ស្គាល់ឈ្មោះ​ចែ​នី ! បានធ្វើ​សកម្មភាព​ដឹក ជញ្ជួន​ឈើ​ប្រណិត​ឆ្លងកាត់​ស្នាក់ការ រដ្ឋបាល ព្រៃឈើ​និង​ស្នាក់ការ​សន្តិសុខ​(PM)​ជាច្រើន កន្លែង និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ទៀត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ដោយ​រលូន ។​ប្រភព​ស្និទ​និង​ឈ្មួញ​ឈើប្រណិត​ឈ្មោះ​(​ចែ​នី​)​បាន​ប្រាប់ថា ៖ ឈើប្រណិត​ដែល បាន​ដឹក​ជញ្ជួន ចេញពី​ខេត្ត​ពោធិសាត់​ឆ្លងកាត់​តាម​ខេត្ត​កំពង់ឆ្នាំង​យកមក ភ្នំពេញ ភាគច្រើន​ឈើ​ទិញ ពី​ប្រជាពលរដ្ឋ ដែល​ក្នុង​ពី​៣​ទៅ​៤​ឬ​៥​ថ្ងៃ​ចេញ​បាន​២​ទៅ​៣​ឡាន​តែប៉ុណ្ណោះ​។​ឈ្មួញ​ឈើ ឈ្មោះ (​ចែ​នី​) បាន​និយាយ​អះអាងថា​៖ ការដឹក​ជញ្ជួន​ឈើ​របស់​គាត់​បាន​គឺ ដោយសា​ត្រូវរ៉ូវ​ជាមួយ​ពួក​មេ​កើយ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួច​អស់​ហើយ​រួមទាំង​អ្នកកាសែត​ផងដែរ ។

​ប្រហែលចឹង​ហើយ​បាន​ជា​កន្លងមក​ថ្មីៗ​នេះ ! កម្លាំង​នរគ​បាល​ចរាចរណ៍​ខេត្ត​កំពង់ឆ្នាំង​និង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ដាក់ការ​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​ប្រាំ​រៀងរាល់​យប់​នៅ​ចំណុច​មុខ​ការិយាល័​ចរាចណ៍ជើងគោគ​ខេត្ត​កំ​ឆ្នាំង​ដែល​មាន​ទីតាំង​នៅ​ជាមួយ​អធិការដ្ឋាន​នគ​បាល​ស្រុក​រលាប្អៀរ​ដោយ​មាន​ទាំង​អ្នកកាសែត​ម្នាក់​ជិះ​ឡាន​ហើម​ស្ដាំ​ពណ៏​សដែរ​គេ​អះអាងថា​បាន​សុំ​គោលការណ៍​ពី​លោក​អ​ភិល​ខេត្ត​កំពង់ឆ្នាំង​ចូលរួម​ល្បាត​រាល់​យប់​ជាមួយ​កម្លាំង​ប៉ូលីស​ចរាចរណ៍​ផង​នោះ​មិន​ទទ​យល​បាន​លទ្ថផល​អី​ឡើយ​!​ហើយ​ធ្វើបាន​តែ​មួយ​ចំអិន​កំពឹស​ប៉ុណ្ណោះ ក្រោយមក​ក៏​ស្ងាត់បាត់​ទៅវិញ​។

​ករណី​នេះ​ត្រូវបាន​មហាជន​មើលឃើញ​ហើយ​ធ្វើ​ការរិះគន់​និង​ដាក់​ការសង្ស័យថា ប្រហែល​មេ​ឈ្មួញ​ដឹក​ឈើប្រណិត​ឈ្មោះ​(​ចែ​នី​)​នេះ​ស្គាល់​លេខ​ទូរស័ព្ទ​លោក​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ថោង វ៉ាន់​វី​រ៉ាវុ​ឌ្ឍី​និង​លេខ​លោក​ស្នងការ​ខេត្ត ព្រមទាំង​លេខ​អ្នកកាសែត​ម្នាក់​នោះ​រួចហើយ​មើល​ទៅ​បាន​ជា​រថយន្ត​មេ​ឈ្មួញ​ឈើប្រណិត​(​ចែ​នី​)​ដឹក​បាន​ដោយ​រលូន​ដោយ​គ្នាន​ការរំខាន បែបនេះ​។

​ប្រភព​ព​តិមាន​បានឲ្យដឹងថា​៖​មេ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ​ចែ​នី​នេះ​ក៏​ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ផងដែរ​ថា​គាត់​បាន​បង់លុយ​អោយ​អ្នកកាសែត​នៅ​កំពង​ឆ្នាំង​ច្រើន​ណាស់​មិន​តិច​ជាង​២០​នាក់​នោះ​ទេ​ដោយ​ផ្ញើ​តា​រយៈ​អ្នកកាសែត​ម្នាក់​…..(​សូម​លាក់​ឈ្មោះ​សិន បើ​មិន​ភ្ញាក់ខ្លួន​លេខ​ក្រោយ​យើង​និង​បញ្ចេញ​ឈ្មោះ​ឲ្យ​ខ្មាស់​គេ​ម្ដង​។ ចំណែក​ឈ្មួញ​ឈើក្រហម​ឈ្មោះ​វី និង​ឈ្មោះ​ភុន សុខន​(​អតីត​ជា​អ្នកកាសែត​នៅ​ពោធិ៍សាត់​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​បាន​ផ្ញើ​លុយ​អោយ​អ្នកកាសែត​កំពង់​ឆ្នាំ​តាមរយៈ​អ្នកកាសែត​ម្នាក់​នោះ​ផងដែរ​?​។
​សូម​បញ្ជាក់​ដែរ​ថា​៖ អ្នកកាសែត​ដែល​ឈ្មួញ​ឈើ​ឲ្យ​លុយ​នោះ​ពូកែ​ខាង​បើករថយន្ត​តាម​ប្រមាញ់​ឡាន​ដឹក​ឈើ​ស្ទើ​រៀងរាល់​យប់​និង​ស្គាល់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ស្ទើរ​គ្រប់​គ្នា​ផង​ដែរ​។​
​គួរ​រំលឹក​ផងដែរ​ថា​៖​រថយន្ត​ដឹក​ឈើប្រណិត​របស់​មេ​ឈ្មួញ​ឈើ​ឈ្មោះ​(​ចែ​នី​)​ម្នាក់នេះ បើ​តាម​ប្រភព​ភ​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា​ធ្លាប់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​កំពង់​ត្រឡាច​ចាប់​បាន​ម្ដង​រួចមកហើយ​កាលពី​អំឡុង​ខែ​មិថុនា​២០១៧​កន្លងទៅ​នេះ​ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ដាក់​បង្កប់​អង្កាម​ពីលើ ឈើ​ពីក្រោម​។

​ប្រភព​អោយ​ដឹង​ផង​ដែរ​ថា កាល​នោះ​ដឹក​ជើង​មុន​ធ្លាប់​ចរចា​ជាមួយ​មេព្រៃ​ត្រពាំង​ចាន់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្អូនប្រុស​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ដែល​គេ​ចាប់បាន​ម្ដង​ហើយ ដោយ​ច​ចារ​គ្នា​ត្រូវរ៉ូវ​ក្នុង​ទឹកប្រាក់​៣៥០០​ដុល្លា ហើយ​ក៏​ដោះលែង​រថយន្ត​នោះ​អោយ​រួចខ្លួន​ទៅ​។

​លុះ​ដល់​ដឹក​លើក​ក្រោយ​មួយ​ជើង​ទៀត​បំ​រ៉ុង​សម្រួល​បង់លុយ​អោយ​មេព្រៃ​ម្នាក់​ខាងលើ​នោះ​ដដែល ដែល​ជា​ប្អូន​លោកនាយ​ខណ្ឌ​នោះ​ទៀត​ប៉ុន្តែ​បាន​បែក​ការណ៍​ដល់​លោក​ប្រធាន​មន្ទី​រក​សិម្ម ហើយ​លោក​ប្រធាន​មន្ទីរ​ក៏​បញ្ជា​អោយ​លោក​នាយ​ខណ្ឌ​ចាប់​តែ​ម្ដង​ទៅ​។

​បច្ចុប្បន្ន​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​របស់​មេ​ឈ្មួញ​នោះ​ត្រូវបាន​ដោះលែង​វិញ​ហើយ​ដោយ​អំណាច​ទឹកប្រាក់ ជាច្រើន​លាន​រៀល ហើយ​ប្រភព​ដដែល​បាន​បង្ហើប​អោយដឹងថា​ឈើប្រណិត​ជា​របស់​ឈ្មួញ​ឈ្មោះ​(​ចែ​នី​)​ចំណែក​រថយន្ត​យី​ឌុប​ជា​របស់​ឈ្មោះ​(​ហ​យ​)​។​សូម​បញ្ជាក់​ដែរ​ថា​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ​ផាន្នី​ត្រូវបាន​តុលាកា​ចេញ​ដីកា​ឃុំខ្លួន​ជាង​២​ខែ​ហើយ​ដោយសារ​មុខរបរ​ដឹកជញ្ជូន​ឈើ​តែ​មិន​ហេ​ត​អី​បានជា​ឈ្មួញ​ឈើ​ញី​ដេល​គេ​ហៅ​ថាចែ​នីនិ​ង​ឈ្មួញ​ឈ្មោះ​វី​ឈ្មោះ​ខន​ឡើងចាង​ចឹង​នោះ​?៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់