សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ខ្នាត​យក្ស​ចំនួន​០៤​គ្រឿង​ដឹក​ឈើ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​រថយន្ត​ខ្នាត​យក្ស​ចំនួន​០៤​គ្រឿង​ដឹក​ឈើ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ខេត្ត​រតនគិរី ៖ រថយន្ត​ខ្នាត​យក្ស​ចំនួន​០៤​គ្រឿង​ដឹក​ឈើក្រហម​ប្រភេទ​ផ្ចឹក​សុ​ក្រំ​ខ្លុង​និង​ត្បែង​ហើយ​សង្ស័យ​បង្កប់​ឈើ​ប្រណិត​ថែម​ទៀត​នៅ​ត្រង់​ចំណុច​ផ្លូវ​ចាស​ចេញ​ពី​ក្រុមហ៊ុន “​ស៊ីវ​ហ្កិ​ច​“ ក្នុង​ឃុំ​ស្រែគ​ស្រុក​សេ​សាន្ត​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ឃុំ​ត្រពាំង ក្រហម​ត្រូវ​បាន​កំលាំងចំរុះ​របស់​ខេត្ត​សហការ​ជាមួយ​ស្រុក​កូន​មុំ​ដឹកនាំ​ដោយ​លោក​ជា​ពេជ្រ​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទាក់​បង្ក្រាបបាន​នៅ​ចំណុច​ផ្លូវកែង​ស្ថិតនៅ​ភូមិ​០៣​ត្រពាំង​ក្រហម​ឃុំ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​ខេត្តរតនគិរី​នៅវេលា​ម៉ោង​១១.៤៦​នាទី​យប់​ថ្ងៃទី​២៥​ខែ​សីហា​ឆ្នាំ​២០១៧​ហើយ​បញ្ជូន​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​បាន​ចុះបង្ក្រាប​ផ្ទាល់​នោះ​បាន​បង្ហើប​ឱ្យដឹងថា​រថយន្ត​ទាំង​បួន​គ្រឿង​នោះ​ដឹកឈើ​ចេញពី​ក្រុម​ហ៑ុន “​ស៊ីវ​ហ្កិ​ច​“ ហើយ​មាន​ច្បាប់​ចំនួន​០៣​គ្រឿង​អត់​ច្បាប់​មួយ​គ្រឿង​ហើយ​សុទ្ធតែ​លើស​ផ្ទុះ​លើស​ពី​លិខិត​អនុញ្ញាតិ​ឱ្យ​ដឹកជញ្ជូន​ដែល​បម្រុង​ដឹក​ចេញ​ទៅ​ខេត្ត​ព្រៃវែង​និង​រាជធានី​ភ្នំពេញ​។​
​ទាក់ទិន​នឹង​ការឃាត់​រថយន្ត​ដឹក​ឈើក្រហម​៤​គ្រឿង​នេះ លោករ​ស់​វណ្ណា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ បានឲ្យដឹងថា កម្លាំង​បាន​ប្រគល​ឱ្យ​ដំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ត្រួតពិនិត្យ​មើល​រួច​ប្រគល់​ឱ្យ​ជំនាញ​។​

​ខណៈពេល​នោះ​គេ​សង្កេតឃើញ​បុរស​ម្នាក់​ដែល​ជា​អ្នក​រត់ការ​ក្បួន​រថយន្ត​ដឹកឈើ​នោះ បាន​អះអាង​ថា ក្រុមហ៊ុន​មាន​ច្បាប់​ត្រឹមត្រូវ (PC)​លិខិត​អនុញាតិ​ឲ្យ​ដឹកជញ្ជូន​ឈើ​តាមច្បាប់​។ ប៉ុន្តែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដឹកនាំ ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​ដើម្បី ផ្ទៀងផ្ទាត់​ទៅនឹង​(PC)​ឃើញថា​មិន​ត្រឹមត្រូវ​នោះ​ទេ​។ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រងចាំ​ធ្វើការ​រើ​ត្រួតពិនិត្យ​វាស់វែង​បន្តទៀត​៕ សន ចាន់​ឌី

 

Filed in: ព័ត៌មានជាតិ