សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន​ឃាតករ​ករណី​អារ​-​ក និង​ខ្វេះ​ភ្នែក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង​

ចាប់ខ្លួន​ឃាតករ​ករណី​អារ​-​ក និង​ខ្វេះ​ភ្នែក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង​

រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រហែល​១៣ និង​០០​នាទី នា​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧​នេះ កម្លាំង​អន្តរាគមន៍​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៀ ទីន បាន​ចុះ​បង្ក្រាប​ករណី​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​មួយ​បាន​ភ្លាមៗ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ខណ​ដែល​ឃាតករ​ធ្វើ​សកម្មភាព​អា​-​ក​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ទាំង​សងខាង​របស់​ជ​ន​រងគ្រោះ​បោះចោល​រក​ពុំ​ទាន់​ឃើញ​។​

​ជនបង្ក​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទើប​ចេញពី​គុក​ថ្មីៗ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ជោគជាំ ស្នាក់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​ឈ្មោះ សិទ្ធ ណាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ ត្រូវជា​សាច់ថ្លៃ​ជនបង្ក ស្នាក់នៅ​ជាមួយគ្នា​។​

​តាម​សាក្សី​និយាយថា ដំបូង​ឡើង​ពួកគេ​ផឹកស៊ី​ជាមួយគ្នា​នៅ​ក្រោមផ្ទះ ហើយ​ពេលនោះ​ជនរងគ្រោះ​ក៏​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ រី​ឯ​ជន​បង្ក​ក៏​ស្រែក កុំឲ្យ​ឈ្លោះ​គ្នា​ក៏​ក្លាយជា​ទំនាស់ រហូត​ឈានដល់​ជនបង្ក ទាញ​កាំបិត​ច្នៃ​អាក​សម្លាប់​ជនរងគ្រោះ និង​ខ្វេះ​គ្រាប់ភ្នែក​ទាំងសងខាង​បោះចោល​អស់​តែ​ម្តង ៕

 

Filed in: ព័ត៌មានជាតិ