សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​ឧស្សាហកម្ម​ចេញមុខ​សុំទោស និង​ធានា​សង​ប្រាក់​ទៅ​ពលរដ្ឋ​វិញ​ករណី​តម្លៃ ទឹក​ខុស​ប្រក្រតី​និង​បន្ទាប់​ពី​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន​

​ក្រសួង​ឧស្សាហកម្ម​ចេញមុខ​សុំទោស និង​ធានា​សង​ប្រាក់​ទៅ​ពលរដ្ឋ​វិញ​ករណី​តម្លៃ ទឹក​ខុស​ប្រក្រតី​និង​បន្ទាប់​ពី​ប្រតិកម្ម​របស់​សម្តេច ហ៊ុន សែន​

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​តម្លៃ​ទឹក​ដែល​ឡើងថ្លៃ​ខុស​ប្រក្រតី ហើយ​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សងលុយ​ជូន​ពលរដ្ឋ​វិញ​នូវ​តម្លៃលើស​ដែល​ពលរដ្ឋ​បាន​បង់​កន្លងមក ។ ប៉ុន្តែ​ភ្លាមៗ​នោះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន ប្រកាស ទទួលស្គាល់​ពី​កំហុស​បច្ចេកទេស របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​គណនា និង​ចេញ​វិក្កយបត្រ ពុំ​ត្រឹមត្រូវ បណ្ដាលឲ្យ​មាន​ការកើនតម្លៃ​ទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត កណ្ដាល​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ថ្ងៃ​ទី​២៨​សីហា​នេះ បានឲ្យដឹងថា អនុវត្ត​នយោបាយ​បញ្ចុះ​ថ្លៃ​លក់​ទឹក របស់​សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ដ្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញ​សេចក្ដីសម្រេច​ស្ដីពី ការកែសម្រួល​ថ្លៃ​លក់​ទឹកស្អាត ដែល​ផលិត និង​ផ្គត់ផ្គង់​ដោយ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លេខ​១៤៩ MIH/2007 ចុះ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​បាន​បន្ថែម​ក ម្រិត​ប្រើប្រាស់ ពី​០ ទៅ​៣​ម៉ែត្រគូប ថ្លៃ​ត្រឹមតែ​៤០០​រៀល ក្នុង​១​ម៉ែត្រគូប​តែប៉ុណ្ណោះ ដែល​ពីមុន​មាន​តម្លៃ​៥៥០ រៀល ក្នុង​១​ម៉ែត្រគូប ៕

 

Filed in: ព័ត៌មានជាតិ