សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាក់​ដី​លប់​ប្រឡាយ​ធម្មជាតិ​ហើយ​យក​ដី​ពុះ​ឡូត៍​លក់​នៅ​ចំណុច​ម្ដុំ​អូរ​ញ៉ឹង ខាងកើត ក្នុង​ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​បង្កបញ្ហា​!

ចាក់​ដី​លប់​ប្រឡាយ​ធម្មជាតិ​ហើយ​យក​ដី​ពុះ​ឡូត៍​លក់​នៅ​ចំណុច​ម្ដុំ​អូរ​ញ៉ឹង ខាងកើត ក្នុង​ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​បង្កបញ្ហា​!

កំពង់ឆ្នាំង​ ៖ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​មាន​ឈ្មួញ​ដី​មួយ​ក្រុម​បាន​យក​គ្រឿងចក្រ​ដឹក​ដី​ចាក់​លប់​ប្រឡាយ​ធម្មជាតិ​នៅ​ចំណុច​ខាងលើ​ហើយ​ពុះ​ឡូត៍​លក់​ដែល​ករណី​នេះ​បាន​ធ្វើអោយ​មាន​ផល​ប៉ះ​យ៉ាងខ្លាំង​ដល់​ផលប្រយោជន៍​សាធារណៈ ។​
​ទី​1/​បាន​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​។​ទី​2/​ធ្វើអោយ​ទឹក​ហូរ​ចូល​ផ្លូវ​កៅស៊ូ​អាច​បណ្ដាលអោយ​ខូច​ថ្នល់​កៅស៊ូ​។
​ទី​3/​ធ្វើអោយ​ទឹក​ហូរ​ចូល​ភូមិ អ្នកជិតខាង​ប៉ះ​ដល់​សិទ្ធ​អ្នក​ដ៏​ទៃ​។​
​ទី​4/​ធ្វើ​អោយ​ស្ទះ​ទឹក​មិន​អាច​ហូ​ធ្លាក់​ទៅ​ក្រោម​បាន​ដែល​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​ផល​ពិបាក​ក្នុងការ​កង្វះ​ខាង​ទឹក​ក្នុង​ការបង្ករ​បង្កើត​ផល​ស្រូវ​។

ករណីនេះ អ្នកសារព័ត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​គេ​សរសេរ​នៅលើ​ក្រដាស់​ព័ត៌មាន​ដែល​គេ​បិទ​ផ្សាយ​នៅ​លើ​ទីតាំង​ដី​ដែល​ពុះ​ឡូត៍​លក់​នោះ​តែ​ម្ចាស់​ទូរស័ព្ទ​បាន​ប្រាប់ថា​ដី​នេះ​មិនមែន​តែ​ដី​របស់​ខ្ញុំ​តែ​ម្នាក់​នោះ​ទេ​គឺ​នៅ​មាន​ម្ចាស់​គេ​ផ្សេងទៀត​?​។

ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យថា ពិតជា​មាន​ការឃុបឃិត​គ្នា​រវាង​ក្រុម​ឈ្មួញ​ដី​និង​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​ដែល​មាន​លោក​ឈឹម វុទ្ធា​ជា​អភិបាលស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហើយ​ទើប​បានជា​គេ​បណ្ដែតបណ្ដោយ​អោយ​មានកា​រ​ចាក់​ដី​លប់​ប្រឡាយ​ធម្មជាតិ​បែបនេះ​។

ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួ​មាន​វិធានការ ជា​បន្ទាន់​ដើម្បី​ជីក​ប្រឡាយ​ធម្មជាតិ​មួយ​ខ្សែ​នេះ​ឡើងវិញ​ដើម្បី​ជា​ដំណោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់​ជូន​ប្រជាពលរដ្ឋ​និង​ដើម្បី​រំដោះ​ទឹក​នៅ​ពេល​ទឹកជំនន់​កើតមាន​ជាយថាហេតុ​៕

 

Filed in: ព័ត៌មានជាតិ