សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រគេន​ទានវស្សា ទេយ្យវត្ថុ វត្ត​២៦​ក្នុង ស្រុក​ឯក​ភ្នំ​

ប្រគេន​ទានវស្សា ទេយ្យវត្ថុ វត្ត​២៦​ក្នុង ស្រុក​ឯក​ភ្នំ​

​ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ឌុល គឿន ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ឯក​ភ្នំ និង​ជា​តំណាង​ដ៏​ខ្ព​ង​ខ្ពស សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បាត់ដំបង បាន​នាំ​យក​ទានវស្សា និ​ទេយ្យវត្ថុ​ជាច្រើន មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ត្រៀម​ចូល​ព្រះវស្សា​នាពេលខាងមុខ ចំនួន ២៦​វត្ត​ទូទាំង​ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា នៅ​វត្ត​រាជ​ដូន​កែវ​។​

​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់ឲ្យ ពី​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម​ប្រធាន​ក្រុមការងារ ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ឯកឧត្តម និង​ក្រុម​ការងា​រតែង​ទេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ មុន​រដូវ​ចូល​ព្រះវស្សា​ឈាន​មកដល់ ក្នុង​គោលបំណង​ជួ​ជ្រោមជ្រែង​ផ្គត់​ផ្គង ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះសង្ឃ ចូល​កាន់​ព្រះវស្សា អស់​ត្រីមាស​កាយ​ពុទ្ធ​ប្បញ្ញត្តិ​នៃ​ព្រះសម្មាសម្ពុទ្ធ បរមគ្រូ​នៃ​យើង ក៏ដូចជា​រួមចំណែក​ក្នុង​ការថែរក្សា​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់ ជាតិ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ជាងនេះទៀត ចូលរួម​លើក​ស្ទួយ អ​ភ​វឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​ថ្កុំថ្កើន​រុងរឿង គ្រប់​ប្រាំ​ពាន់​ព្រះវស្សា និង​ស្រប តាម ការអភិវឌ្ឍន៍ រីកចំរើន លើ​គ្រប់​វិស័យ របស់​ប្រទេសជាតិ ក្រោម​ការខិតខំ ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ក្នុង​គោលដៅ​កានត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​

​ឯកឧត្តម ឌុល គឿន បាន​សំដែង​មនោ​សញ្ជេត​នា​រីករាយ និង​បាន​គូសបញ្ជាក់​ពី​ការ ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​ជម្រុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ទាំងអស់​បន្ត​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ខ្លាំងខ្លា​មួយ​កំរិត​ថែមទៀត ដើម្បី​ប្រជាពលរដ្ឋ យើង​។​

​គួរ​បញ្ជាក់​ផង​ដែរ ទេយ្យវត្ថុ​ដែល​ត្រូវ វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​២៦​វត្ត​ក្នុង​វត្ត​នីមួយៗ មាន​ទានវស្សា​១ គូ សា​ដក់ ១ ប្រេង​ម៉ា​សូ​ត ៣០​លីត្រ អង្ករ ៥០​គី​ឡូ បច្ច័យ ១០០០០០ រៀល និង​ទេយ្យវត្ថុ ផ្សេងៗ​មួយចំនួនទៀត ៕

2015_07_25dp2 (1) 2015_07_25dp2 (2) 2015_07_25dp2 (3) 2015_07_25dp2 (4)

Filed in: ព័ត៌មានជាតិ