សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រាប់​ថា​បិទ​ច្រករបៀង​អស់ហើយ តែ​បទ​ល្មើស​ខុស​ច្បាប់​នៅ​តែ​មាន​ដដែលៗ​

លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ប្រាប់​ថា​បិទ​ច្រករបៀង​អស់ហើយ តែ​បទ​ល្មើស​ខុស​ច្បាប់​នៅ​តែ​មាន​ដដែលៗ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​22:00​នាទី យប់​ថ្ងៃ​ទី​២៦ សីហា ២០១៧​នេះ​កម្លាំង​របស់​
​ក្រុម​គណះកម្មការ​ចំរុះ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី រស់ ធា​រត្ន បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់​ជនសង្ស័យ​ចំនួន​០៥​នាក់ ស្រី​ម្នាក់ និង​ប្រុស​០៤​នាក់​ទៀត ដែល​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ​។ បាន​នាំយក​ម៉ូតូ​គេច​ពន្ធ​ដែល​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ​ចំនួន​៥​គ្រឿង​ចេញ​តាម​ច្រករបៀង​ចំការ​គ ក្នុង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។

​ម៉ូតូ​គេច​ព​ន្ឋ​ដែល​ជនសង្ស័យ​បាន​នាំ​ចេញ​ពី​ប្រទេស​ថៃ​ចំនួន​៥​គឿង​ចូលមក​ប្រទេស​កម្ពុជា​ខាងលើ​នេះ​មាន​។  ម៉ូតូ​ម៉ាក​CPX​សេរី​016​ចំនួន​ពីរ​គ្រឿង ម៉ូតូ​ម៉ាក CPX​សេរី​017​ចំនួន​ពីរ​គ្រឿង ម៉ូតូ​ម៉ាក​CPX​សេរី​016​ចំនួន​ពីរ​គ្រឿង និង​ម៉ូតូ​ម៉ាក​Zoomer ចំនួន​០១​គ្រឿង​ទៀត​ផង​ដែរ​។​

​នៅពេល​នោះ​ប ន្ទា​ប់​ពី​កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​និង​សាកសួរ ជន​ប្រុស ស្រី ទាំង​៥​នាក់ បាន​ប្រាប់​អោយដឹងថា ពួកគេ​ជា​អ្នក​ស៊ីឈ្នួល​បើក​ម៉ូតូ​ពី​ច្រករបៀង​ចំការ​គ ទៅដល់​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ពួកគេ​បានកំ​រ៉ៃ​ក្នុង​ម៉ូតូ​ចំនួន​១​គ្រឿង​បាន​10$(​ដប់​ដុល្លា​) ។​

​ជនសង្ស័យ​ទាំង​៥​នាក់​ដដែល​នេះ​បាន​បន្តទៀតថា ប្រសិនបើ​ម៉ូតូ​ទាំង​៥​គឿង​នេះ​គ្មាន​ពន្ធ​ទេ ក៏​ពួកគេ​មិន​ហាន​ជិះ​យក​ទៅ​អោយ​ថៅកែ​ទាំង​យប់​នោះ​ទេ ។

​នៅក្នុង​នោះ​ផង​ដែរ ពួកគេ​ក៏​បាន​បង្ហាញ​លិខិត​គយ​ដែល​បញ្ជាក់ថា​ម៉ូតូ​ទាំង​៥​គឿង​នេះ​មាន​លិខិត​ពន្ធ​ផងដែរ​
​ជន​ប្រុស ស្រី ទាំង​៥​នាក់ បាន​ប្រាប់ទៀតថា ម៉ូតូ​ដែល​ពួកគេ​បាន​នាំ​ចូល​មក​នេះ គឺ​បាន​បង់លុយ​អោយ​មន្ត្រី​គយ និង​បង់លុយ​អោយ​ប៉េ​អ៉ឹម​ផងដែរ ជាពិសេស​គឺ​បង់លុយ​អោយ​ខាង​ទាហាន ដែល​នៅ​ច្រករបៀង​ចំការ​គ ច្រក​ខាងលើ​នោះ​តែម្តង ។​

​បន្ទាប់​ពី​កម្លាំង​របស់​ក្រុម​គណះកម្មការ​ចំរុះ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​សាកសួរ​ហើយ នៅវេលា​ម៉ោង​23:30​នាទី យប់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៧ ដដែល​កម្លាំង​ចម្រុះ​បាន​ប្រគល់​ជន​ប្រុស ស្រី ទាំង​៥​នាក់ និង​ម៉ូតូ​ទាំង​៥​គ្រឿង​អោយ​ទៅ​ខាង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ថ្នល់​បែក នៃ​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​911 ។ នៅវេលា​នោះដែរ​ខាង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ថ្នល់​បែក ចំណុះ​អោយ​នគរបាល នៃ​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​911 ដែល​បាន​ធ្វើលិខិត​ប្រគល់​ទៅអោយ​ខាង​មន្ត្រី​គយ​ចល័ត​របស់​ក្រសួង ដែល​ឈរជើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​៕
​ដោយ ម៉េង ហ៊ី​

Filed in: ព័ត៌មានសំខាន់