សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ទាក់​ឆែក​ឡាន​ដឹក​ឈើប្រណិត​ឧកញ៉ា​សឹង​សំអុល​ចូល​ឃ្លាំង​ឧកញ៉ា​ជ័យ​មួយ​ព្រឹក​ថ្ងៃ​ត្រង់​នៅ​ស្នួល​លទ្ធផល​សូន្យ​!

​ស្ទាក់​ឆែក​ឡាន​ដឹក​ឈើប្រណិត​ឧកញ៉ា​សឹង​សំអុល​ចូល​ឃ្លាំង​ឧកញ៉ា​ជ័យ​មួយ​ព្រឹក​ថ្ងៃ​ត្រង់​នៅ​ស្នួល​លទ្ធផល​សូន្យ​!

ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៦​សីហា កម្លាំង​សមត្តកិ្ចច​ចម្រុះ​ចុះ​មានមេ​ព្រៃមាន​ប៉េអឹម​បាន​ចុះ​ស្ទាក់ចាប់​ឡាន​ដឹក​ឈើប្រណិត​៣​ឡាន​យី​ឌុប​ដែល​ឈ្មួញ​បាន​ដឹកឈើ ឆ្លងកាត់​ពី​ខេត្ត​មណ្ឌល់គិរី ឆ្លង​ចូល​មក​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង ដែល​គេ​ដឹងថា ជា​កម្ម​សិទ្ធ​របស់​ឧញ្ញ៉ា​ជ័យ ស្ថិតនៅក្នុង​ភូមិ​២​ធ្នូ ឃុំ​វេវ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

ក្រោយ​ពី​ពទ្ធ័​ឃ្លាំង​អស់ រយៈពេល​ជាច្រើន​ម៉ោង គឺ​ចាប់តាំងពី​ម៉ោង​៧៖៣០​នាទី រហូតមក​ទល់​ពេល​ថ្ងៃត្រង់ ថ្ងៃ​សៅរ៍ ទី​២៦ សីហា​នេះ កម្លាំង​ចម្រុះ​មាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ចុះ​ប្រតិបត្តិ​ការឡោមព័ទ្ធ ឃ្លាំង​ស្តុក​ឈើ​ឈ្មួញ​ឧញ្ញ៉ា​ជ័យ  បាន​ដកថយ​ទៅវិញ ក្រោយពី​មាន​ការសម្របសំរួល​ពី​មេដឹកនាំ​ស្រុក​ស្នួល​និង​បាន​ចំណាយលុយ​ច្រើន​ពាន់​ដុល្លារ​អាមេរិក​ព្រោះ​រថយន្ត​ដែល​ដឹកឈើ​នោះ ត្រូវបាន​គេ​រាយការណ៍​ថា ជា​រថយន្ត​របស់​ឧញ្ញ៉ា សឹង សំអុល​។

ទោះ​ជា​នាយករដ្ឋមន្ត្រី​ថ្លែង​ក្នុង​វេទិការ​ការពារ​បរិស្ថាន​និង​អភិរក្ស​ធនធានធម្មជាតិ​លើក​ទី​២​កាលពី​ថ្ងៃ​ទី​២៣​សីហា​ថា​ការ​ការកាប់​ឈើ​ដូច​កាប់​ក្បាល​សម្តេច​ហើយ​ថា​ការបង្ក្រាប​វា​គ្មាន​អី​ពី​បាក​ដូច​គ្រឿងញៀន​រួចមក មាន​សេចក្តីរាយការណ៍​ថា ឈ្មួញ​នៅ​តែ​បន្ត​លួចលាក់ ដឹក​ឈើ​ខុសច្បាប់​ដដែល ។​ប្រភព​ច្បាស់ការ​ពី​ស្រុក​ស្នួល​បានអោយដឹងថា នៅ​យប់​ថ្ងៃទី​២៤​នេះ រថយន្ត​យី​ឌុប​ធំៗ​ដឹក​ឈើ​លេខ​១ ដែល​គេ​ដឹងថា​ជា​របស់​លោក​ឧ​កញ្ញ៉ា សឹង សំអុល បានធ្វើ​សកម្មភាព​ដឹក ជញ្ជូន​ចេញពី​ទឹកដី​ខេត្ត​មណ្ឌល​គី​រី ចរាច​មក​តាម​ច្រក​ផ្លូវលំ​ច្រក​សំពោច​ភ្នំ​ព្រិច នាំ​ចូល​ទៅ​កាន់​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង​នៅ​ចំណុច ត្រពាំង​ស្រែរ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ប្រភព​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​បាន​បង្ហើប​អោយដឹង​ដែរ​ថា តាម​ដឹង​ក្បួន​រថយន្ត​ដឹកឈើ​ទាំងនោះ គេ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដោយ​បាន​ដឹក​ចេញ​ពី​ក្រុមហ៊ុន ( ប៉ា វី ភី )​នៅ​ចំណុច​ស្រែ​សង្គម ខេត្ត​មណ្ឌល​គី​រី ចំនួន​៥​គ្រឿង ក្នុង​គោល ដៅ​នាំ​ឆ្ពោះទៅ​កាន់​ចំណុច​ភូមិ​សង្គម​មានជ័យ​ថ្មី ស្ថិតក្នុង​ស្រុក​មេ​ម​ត ខេត្ត​ត្បូងឃ្មុំ ចំនួន​៣​គ្រឿង និង​២ គ្រឿង​ទៀត​នាំ​ទៅ​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។

ជាក់ស្តែង ក្បួន​រថយន្ត​ដឹកឈើ​ទាំងនោះ​បាន​ធ្វើ​ចរាច​៣​គ្រឿង​ចេញពី​ចំណុច​ខាងលើ ត្រូវបាន​គេ​ដឹថថា មិន​បាន​នាំ​ទៅកាន់​គោលដៅ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ បែ​ជា​នាំ​ទៅ​ខុស​គោល​ដោយ​ដឹកជញ្ជូន​ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​លោក​ឧ​កញ្ញ៉ា​ជ័យ ដែល​មាន​ទីតាំង​នៅ​ច្រក​ត្រពាំង​ស្រែរ ស្រុក​ស្នួល ទៅវិញ ។​ប្រភព​បន្តរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ក្បួន​រថយន្ត​ដឹកឈើ របស់​លោក​ឧ​កញ្ញ៉ា សឹង សំអុល ដែលមាន​មេកា​របស់លោក ឈ្មោះ ខុន ជា​អ្នក​មើល​ខុស​ត្រូវ រត់ការ​ជួប​សមត្ថកិច្ច​តាមផ្លូវ រថយន្ត​ទាំងនោះ​ជា​ញឹក​ញ៉ាប់​បាន​កាច់​ចូល​ទៅ​តាម​ត្រពាំង​ស្រែ បើ​ឱកាស​គឺ​ចូល​ទៅ​ប្រទេស​វៀតណាម​តែម្តង តែ​បើ​ស្ថានភាព​តានតឹង​គឺរ​ត់​ចូល​ឃ្លាំង​ខាងលើ​ដើម្បី​សុវត្ថិភាព ។

រីឯ​រកា​ដែល​បទ​ចូល​តាម​ច្រក​ត្រពាំង​ស្រែរ មាន​ផ្សេង​ទទួល​បន្ត គឺ ឈ្មោះ ជា វណ្ណះ ដែល​ក្រុមការងារ​ជាមួយគ្នា​។​ឯ​ច្រករបៀង​នៅតាម​ស្រុក​មេមត់​មាន​លោក​ស្រ៊ុន ផឹង​ឡាយ ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​មេមត់ អ្នកមើល​កា​ខុស​ត្រូវ ។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៧​កក្កដា​ឆ្នាំ​២០១៧​ដោយយោង​តាម​សជណ​លេខ​១១៨៨​ទីស្តីការគណរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​៨​វិច្ឆិកា​ឆ្នាំ​២០១៦​និង​សជណ​លេខ​៥៨១​ចុះ​ថ្ងៃ​ទី​២៨​មិនថុ​នា​ឆ្នាំ​២០១៧​របស់​ក្រសួង​បរិស្ថាន​និង​ការឯកភាព​របស់លោក​អ៊ុង​សំអាត​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ចុះ​ថ្ងៃ​ទី​៦​កក្កដា​ឆ្នាំ​២០១៧​លោក​ប៉ាន់​សូ​សក្ក័រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​អាជ្ញា​បណ្ណ័​ឲ្យ​ក្រុមហ៊ុន​វី​អែនឺ​ជី​ឡូជី​ស្ទិក​នាំចេញ​ឈើ​ប្រណិត​ជាង​១០០០​ម៉ែត​គូប​ទៅ​ស្រុក​យួន​លក់​ឲ្យ​ក្រុមហ៊ុន​five stars  international  manufacture and general business និង​ក្រុមហ៊ុន​ធៀន​ភូ​ឡុក​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​។

តែបើ​ពិនិត្យ​ការដឹកជញ្ជូន​ជាក់ស្តែង​គេ​អាច​ប៉ាន់ស្មាន​ថា​អាច​១០០០​ម៉ែត​គូប​១០​ដង​ឯណោះ​។​សូម​បញ្ជាក់​ដែរ​ថា​កន្ល​ង​សមត្តកិច្ច​ជំនាញ​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា​ក្រុមហ៊ុនឌីធីស៊ី​របស់​លោក​ឧកញ៉ា​អ៊ឹង​តាន់​វីរៈ​ជា​អ្នកដេញថ្លៃ​បាន​ឈើ​ដែល​បង្ក្រាប​បាន​កាលពីដើម​ឆ្នាំ​២០១៦​តែ​មិន​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ​ទេ​គឺ​ឲ្យ​កែច្នៃ​នៅត្រឹម​ច្រក​ត្រពាំង​ស្រែ​។

តែ​អ្វីៗ​គឺ​សុទ្ធតែ​ជា​ការឃុបឃឺត​គ្នា​ទើប​ការនាំ​ចចេញ​ទៅ​ស្រុក​យួន​ទាំង​ស្រប​និង​មិន​ស្របច្បាប់​អាច​ធ្វើទៅបាន​។​ពាក់​ព​ន្ឋ័​និង​ករណី​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​សង្ស័យថា សកម្មភាព​ដឹក​ជញ្ចូន​ឈើតាម​រថយន្តធំៗ​ខាងលើនេះ អាច​ថា​កន្ទេល​ធំ​បន្លំ​ដេក​ហើយ ពី​ព្រោះ​ក្រុម​រថយន្ត​ដឹកឈើ​ទាំង​នោះ​មិន​មាន​ពាក់​ស្លាក​លេខ​សំគាល់ តាម​ច្បាប់​ត្រូវបាន​គេ​សន្និដ្ឋាន​ថា​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ ។

Filed in: ព័ត៌មានសំខាន់