សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះសង្ឃ​វត្ត​ពោធិ​ក្រឡាញ់ រងគ្រោះ​ព្រោះ​ជន​កាង​វត្ត តេះ​ដៀល​

​ព្រះសង្ឃ​វត្ត​ពោធិ​ក្រឡាញ់ រងគ្រោះ​ព្រោះ​ជន​កាង​វត្ត តេះ​ដៀល​

សៀមរាប ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​សីហា​២០១៧ សាលាស្រុក​ឡាញ់​ខេត្តសៀមរាប​មាន​បើក​កិច្ចប្រជុំ​វេទិការ​សារ​ធា​រណះ ស្ដី​ពី​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ ចតុកោណ​របស់​រាជ​រដ្ឋា​បាល​កម្ពុជា ដំណាក់កាល​ទី​៣ ស្ដី​ពី​ការដោះស្រាយ​បញ្ហា អធិករ​វត្ត​ពោធិ​ក្រឡាញ់​ក្រោម​អធិបតីភាព ឯកឧត្ដម ជា​ចាន់​បរិបូ​រហ៏ រដ្ឋលេខាធិការ​ក្រសួង​ពណ៏មាន​លោក​ស្រីម៉ន​នីរ​ង្សី អភិបាលស្រុក​ក្រឡាញ់ ព្រះអង្គ​សាមុហ៏គ​ណះ​ខេត្ត ឈន់​ឈឿន ព្រះអង្គ​សួង​ឈន ព្រះ​អនុគុណ​ស្រុក​ក្រឡាញ់ លោក​វណ្ណ​ប៊ុន​ណា ប្រធាន​មន្ទី​ធម្មការ​សាសនា​ខេត្ត និង​លោក​អធិបាលរងស្រុក ប្រធាន​ក្រុមប្រឹក្សា ព្រះសង្ឃ ប្រជាពលរដ្ឋ​ចូលរួម​ជិត​៦០​សិប​នាក់​។

០១​ពួក​លោក​ឆាត់​ណារី​មេភូមិ​ក្រឡាញ់ ២​ម៉ាឡិត ៣​វ៉ាន់​នី ៤​ចែ​ហ៊ុយ ៥​ក្រឡា​ត ៦​តា​តឹក ៧​ចាន់​រី ៨​ទុំ​ភាន់ លើក​ឡើង​មិន​ខុស​គ្នា​ទេ ប្រមាថ​ព្រះសង្ឃ​ណំណាំង​ម៉ា​ចាស់ដៃ ក្នុង​អង្គប្រជុំ ថា​សង្ឃ​មិនល្អ តាំង​ពី​ព្រះអង្គ​មក​គង​នៅ​វត្ត​មិន​បាន​សុខ​ទេ ដូចជា​ជេរ​អ្នកស្រុក​លួច​ចាន​ឆ្នាំង មិន​គោរព​វិន័យ​ជេ​ពាក្យ​អាស​ភាស ពួកគេ​ថា កសាង​វត្ត​នេះ​តាំងពី​ដូនតា​មក បាន​រី​ច​ចំរើន​សប់​បែប​យ៉ាង​តាំង​លោក​ណំណាំង មក​គង​នៅ​មិន​បាន​សុខ ដូច​ឆ្នេះ​សុំ​ឯក​ឧត្ដ ជួយ​ដក​ព្រះគ្រូ​ចៅអធិការ​អង្គ​នេះ​ចេញពី​វត្ត​ពោធិ​ក្រឡាញ់​។

លោក​ស៊ិញ​សាម៉ី​អាចារ្យ​យូគឺ ឡើង​តវ៉ា​ថា​ព្រះអង្គណំ​ណាំងមិន​មាន​កំហុស​ដូច​ពួកគាត់​លើកឡើង​ទេ អ្នក​មិន​ចូល​វត្ត ១០​ភាគរយ អ្នក​ចូល​វត្ត​ធ្វើ​បុណ្យ ៩០​ភាគរយ សុំ​ព្រះអង្គ​គង់​នៅ​ធម្ម​ម្ដា​។​បើ​តាម​ពុទ្ធ​បរិ​សទ័​ចំណុះជើងវត្ត​ឲ្យដឹងថា​៖​វត្ត​ពោធិ​ក្រឡាញ់ មាន​អធិករណ៏​តាំងពី​ឆ្នាំ ២០១០​មក គេ​ផ្សឹក​លោកគ្រូ​ព្រះចៅអធិការ ព្រះនាម​ស៊ិន​ឃាន​ដេញ​ចេញ​ពី​វត្ត ក្រោយមក​ពួក​លោក​ឆាត់​ណារី ទៅ​និមន្ដ​ព្រះអង្គ​ណំណាំង ពី​វត្ត​តា​ប៉ុន​មក​ធ្វើ គ្រូ​ចៅអធិការ​វត្ត​ពោធិ​ក្រឡាញ់​។ ពីរ​ឆ្នាំ​ក្រោយ​ក៏​មាន​រឿង​មិន​ចេះ​ចប់​ហើយ ពួក​លោក​ឆាត់​ណារី​បាន ព្យាយាម​បណ្តេញ​លោកតា​ណាំង​ចេញពី​វត្ត​។

ជាក់ស្ដែង​ថ្ងៃទី​១៥​ខែធ្ន​ឆ្នាំ​២០១៥ ពួក​លោក​ឆាត់​ណារី គៀរ គ​អ្នកគាំទ្រ​ធ្វើ​បាត​តុ​កម្ម ជិត​១០០​នាក់ ចូលមក​ក្នុង​កុដិ បណ្តេញ​លោក​តា​ណាំង​ចេញពី​វត្ត​។​តែ​មិនបាន​សម្រេច គេ​ក៏​ឲ្យ​ព្រះអង្គណាំង​ចេញពី​កុដិ  ទៅ​គង់នៅ​កុដិ​ផ្សេង ពួកគេ​យក​សោ​មកចាក់​មិន​ឲ្យ​ព្រះសង្ឃ​គង់​នៅ​រហូតមក​ដល់​សត្វ​ថ្ងៃ​។

ដើមឆ្នាំ​២០១៤​មាន​ជន​មិន​ស្គាល់​មុខ យក​ត្រាក់​ខិត​បណ្ណ៏ ២៣​ផ្ទាំង​យកទៅ​បោះ​ជាប់​ដើមឈើ ជេរ​ប្រមាថ​និង​បណ្តេញ​លោក​តា​ណំណាំង​ចេញពី​វត្ត ។​ថ្ងៃទី​២៩​ខែមិថុនា ២០១៦ លោក​ឆាត់​ណារី លោក​ដោ​វឿ លោក​ផែន​ផៃ​រ៉េត បាន​ប្ដិត​មេដៃ កិច្ចសន្យា​ផ្សះផ្សា​សះជា ឈប់​រក​រឿង​ប្ដឹងប្ដល់​គ្នា ក្រោម​អធិបតី ព្រះអង្គ មហា​វិមលធម្ម ពិន​សែម​សិរី​សុ​
​វណ្ណ ព្រះ​រាជាគណ​ថ្នាក់​ទោ​។

ថ្ងៃទី​២៧​ខែមិថុនា គណះស​ង្ឃ​នាយ​កសូមគាំទ្រ និង​តម្កល់​រាល​សេចក្ដីសម្រេច របស់​សាលា​គណ និង​មន្ទី​ធម្មការ​សាសនា​ខេត្ត លើ​អធិករណ៏វ​ត្ត​ពោធិ​ក្រឡាញ់ ទុកជាបានការ  ស៊ីញ៉េ​បោះត្រា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មកា​រលោក  ហ៊ឹម​ឆែម ។

មានន័យ​ថា​មន្ត្រី​សង្ឃ​ខេត្ត គណះស​ង្ឃ​នាយក​បាន​បញ្ចាប់​អធិករណ៏វ​ត្ត​ពោធិក្រ​ឡាញ់​អស់ហើយ ។ តែ​ថ្មី​នេះ​លោក​ឆាត់​ណារី​បាន​ប្តឹង​ឯកឧត្ដម ជា​ចាន់​បរ​បូរ ប្ដឹង​រឿង​ចាស់​ដ៏​ដែលៗ​ៗ ។

ព្រះអង្គ​ឈន់​ឈឿន មាន​សង្ឃដិការ ថា​៖​គុណ​ម្ចាស់​ណំ​ណាំងមិន​មាន​កំហុស​ត្រូ​វ​ផ្សឹក​ឫ​ដេញ​ចេញ​ពី​វត្ត​ទេ ។​ព្រះអង្គ​លើក​រឿង​អង្គ​គ​លា​ល​មាល​សេបគប់​ជាមួយ​បគ្គ​ល​ពាល សម្លាប់​មនុស្ស​យក​ម្រាម​ដៃ​មួយ​ពាន់​អ្នក​បាន​ជីវិត​អម​តះ តែ​អង្គ​កលា​ល​មាល ទុំលាក់ចោល​អំពើ​ឃោ​ឃៅ​ដើរ​តាម​ព្រះពុទ្ធ​។​លោក​វណ្ណ​ប៊ុន​ណា ថ្លែងថា​វត្ត​មានរ​បង ជ័យ​ភ័ណ្ឌ​ទាំងអស់​ដែល​
​ពុទ្ធប​រិសទ វេ​ប្រគេនជូន​ព្រះសង្ឃ​ហើយ​ជា​របស់​សង្ឃ ពួក​បុគ្គល​អាគារិយ​វិន័យ គឺ​បុគ្គល​អ្នក​មាន​ផ្ទះ​មិន​មាន​សិទ្ធិមក ហួងហែង​ឫ​ដេញ​ព្រះសង្ឃ​ចេញពី​វត្ត​បាន​ឡើយ​នេះ​ជា​ច្បាប់​។

ឯកឧត្ដម ជា​ចាន់​បរ​បូរ ក្រោយពី​ស្ដាប់​អង្គប្រជុំ​ជាង​បី​ម៉ោង ក៏បាន​សម្រេច ០១​ឈប់​បាញ់​គ្នា ០២​ធ្វើបុណ្យ​កាន់​វេន​ទាំងអស់គ្នា​វេន​ទី​មួយ​ជា​វេន​ឯកឧត្ដម និង​ប្រធាន​មន្ទី​ពណ៏​មានខេត្ត រួម​ជាមួយ​មន្ត្រី​សាលាស្រុក ប៉ូលិស​ប៉េអឹម កម្ម​ពិធី​វេន​ឲ្យ​លោក​ស្រីម៉ន​នី​រង្សី​ចាត់ចែង​វេន  ០៣​អ្នកណា​ចេញ​វាចា រករឿង​គេ​មុន​ឲ្យ​ចាញ់​ជា​រាងរហូត ០៤​រងចាំ​ដោះស្រាយ​។

 

Filed in: ព័ត៌មានជាតិ