ខេត្តក្រចេះ ៖ នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង០៧និង០០នាទី មានករណីឃាតកម្មគិតទុកជាមុន និងធ្វើអត្តឃាតខ្លួនឯង នៅចំនុចផ្ទះគីឡូម៉ែត្រ១០៩ ភូមិគ្រញូងសែនជ័យខាងត្បូង ឃុំគ្រញូងសែនជ័យ បង្ករឡើងដោយឈ្មោះ ជីប សាលី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យត្បូង ឃុំគ្រញូងសែនជ័យ បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ទិត មូសា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគា្ន ត្រូវជា(ដន្លងនឹងគ្នា) បណ្តាលអោយស្លាប់នៅនឹងកន្លែង បន្ទាប់មកជនសង្ស័យបានបាញ់ខ្លួនឯងមួយគ្រាប់ចំស្នៀតផ្ការបណ្តាលអោយស្លាប់នៅនឹងកន្លែងដែរ។
បើតាមការបំភ្លឺពីប្រពន្ធ និងកូនស្រី ជនរងគ្រោះ ជនសង្ស័យមានសតិមិនសូវល្អ និងមានចិត្តច្រណែនច្រើន នៅពេលដែលកូនប្រុសគាត់ស្តីបន្ទោស គាត់តែងតែគិតថា មកពីជនរងគ្រោះ ជាអ្នកធ្វើអោយគាត់ត្រូវកូនស្តីបន្ទោស។
ជនបង្កមានកាន់លិខិតបញ្ជាបេសកកម្មរបស់អង្កភាពបញ្ជាការដ្ឋានអង្ករក្សផងដែរ ៕