សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថ្ងៃ​ប្រកាស​សាលក្រម​បាត់​លោកស្រី​យិង​ឡា​ក់​តុលាការ​ចេញដិ​កា​ចាប់ខ្លួន​!

​ថ្ងៃ​ប្រកាស​សាលក្រម​បាត់​លោកស្រី​យិង​ឡា​ក់​តុលាការ​ចេញដិ​កា​ចាប់ខ្លួន​!

ប្រទេស​ថៃ ៖ មាន​សេចក្តីរាយការណ៍​ថា លោក ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​អតីនាយករដ្ឋមន្ត្រី​ថៃ​គេចចេញ​ពី​ប្រទេស​ថៃ​បាត់​ហើយ​។​ព​តិមាន​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​របស់​ថៃ​នៅ​ថ្ងៃ​ទី​២៥​សីហា ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​លោក​ស្រី​យី​ង​ឡាក់ ដោយសារ​លោកស្រី​មិន​ទៅកាន់​តុលាការ​ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​បើទោះជា មេធាវី របស់​លោកស្រី​បញ្ជាក់ថា លោកស្រី ឈឺ​មិន​អាច​មក​បាន ។​

​នាយករដ្ឋមន្ត្រី​ដេល​កើតចេញ​ពី​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ លោក ប្រា​យូទ្ធ​ចាន់អូចា បាន​បញ្ជា​ឲ្យ​ទា​ហ៊ាន​តាម​ករក​លោកស្រី​យី​ង​ឡាក់ តែ​មិន​ទាន់​ឃើញ​លោកស្រី​ឡើយ​។ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​ទើបតែ​ទទួលបាន​ព័ត៌មាន​ស្តីពី​អវត្តមាន​របស់​លោកស្រី​យី​ង​ឡាក់​នៅក្នុង​តុលាការ​។
​ខ្ញុំ​បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់គ្រង​តាម​ច្រកព្រំដែន​ធ្វើការ​ត្រួតពិនិត្យឲ្យ បាន​ល្អិតល្អន់​» ។ មតិ​សាធារណៈ​បាន​លើកឡើង​ថា លោក ស្រី​យី​ង​ឡាក់​អាច​ចាកចេញ​ពី​ប្រទេស​ដូច អ្វី​ដែល​សារព័ត៌មាន​បាន​ចុះផ្សាយ​។​

​តុលាការ​កំពូល​ថៃ​បាន​ចេញ​ដីកា​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ប៉ុន្តែ​បែរជា​ពន្យារ ពេល​ប្រកាស​សាលក្រម​ទៅលើ​ការចោទប្រកាន់​ប្រឆាំង​នឹង​លោក​ស្រី​ថា​ធ្វើ​ឲ្យ​រដ្ឋ​ខាត​លុយ នៅក្នុង​កម្មវិធី​ជួយ​ទិញ​ស្រូវ​ពី កសិករ​ទៅដល់​ថ្ងៃទី​២៧ ខែ​កញ្ញា​។ លោកស្រី យី​ង​ឡាក់ នឹង​ជាប់ពន្ធនាគារ ១០​ឆ្នាំ បើសិនជា​សាលក្រម​តុលាការ​គាំទ្រ ការចោទប្រកាន់​ប្អូនស្រី​បង្កើត​លោក ថាក់ ស៊ីន រូប​នេះ​មែន​នោះ ។

​រដ្ឋាភិបាលយោធា​ថៃ​បច្ចុប្បន្ន​បាន​ចោទប្រកាន់​លោក​ស្រី​យី​ង​ឡា​ក់ថា បាន​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​រដ្ឋ​ដល់​ទៅ​៨​ពាន់​លាន​ដុល្លារ ដោយសារ​តែ​កម្មវិធី​ប្រមូល​ទិញ​ស្រូវ​ពី កសិករ​ថៃ​ក្នុង​តម្លៃ​ថ្លៃ​ក៏ប៉ុន្តែ​អតីត​នាយក រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ដិ​សេធ​ការចោទប្រកាន់​ទាំងឡាយ​ដោយ​អះអាងថា វា​គ្រាន់តែ ចេតនា​នយោបាយ​ចង់​ធ្វើ​បាប​លោកស្រី​តែប៉ុណ្ណោះ​។
​ការចំណាយ​ប្រាក់​ដើម្បី​ជួយ​ទិញស្រូវ​អង្ករ​របស់​ពលរដ្ឋ​ក្នុង​តម្លៃ​ថ្លៃ​មិនមែនជា កំហុស​របស់​លោកស្រី​យី​ង​ឡាក់​ឡើយ គឺ​មុន​ពេល​អនុវត្ត​ត្រូវ​ឆ្លងកាត់​ការសម្រេច​ពី រដ្ឋសភា​ជា​មុន ។

​ទាំងនោះ​ហើយ​ជា​ហេតុ​ដែល​នាំ​ឲ្យ​លោកស្រី​យីង​ឡាក់​មិន​ព្រម​ទទួលយក​ការចោទប្រកាន់​ខាងលើ ដោយ​មិន​ត្រូវ​ទម្លាក់​កំហុស​ទាំង​ប៉ុន្មាន​មក​លើ​លោកស្រី​តែ​ម្នាក់ឯង​នោះឡើយ​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា មុន​ការប្រកាស សាលក្រម​នេះដែរ ក្រុម​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅខាងមុខ តុលាការ​កំពូល ខណៈ​ប៉ូលិស​៤.០០០ នាក់​ត្រូវបាន​គេ​ដាក់​ពង្រាយ បើទោះជា​លោក​ស្រី​បាន​អំពាវនាវ​ឱ្យ​អ្នក​គ្រាំទ្រ​របស់​ខ្លួន​កុំ​ប្រមូលផ្ដុំ​គ្នា ឬ​ក៏​ធ្វើដំណើរ​មក​កាន់ ទីក្រុង​បាងកក​ដើម្បី​តវ៉ា​ក៏ដោយ ។​

​មិនទាន់​មាន​របាយការណ៍​ស្តីពី​ការ​ទៅ​ឆែកឆេរ​ផ្ទះ​របស់​លោកស្រី​យី​ង​ឡាក់ នៅឡើយ​ទេ​ថា តើ​លោកស្រី​បាត់​ខ្លួន​ចេញពី​ផ្ទះ​មែន ឬ​យ៉ាងណា​។ បើ​ពិតជា​មិនឃើញ នៅផ្ទះ ឬ​នៅ​មន្ទីរពេទ្យ​ដូច​ការលើក​ឡើង​នោះ គឺ​លោកស្រី​ពិតជា​បាន​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​មែនហើយ ។ មាន​ការវាយតម្លៃ​ថា រដ្ឋាភិបាល ថៃ​នឹងមិន​អនុញ្ញាត​ឲ្យ​ត្រកូល​ស៊ីណាវ៉ាត្រា​មាន ក្នុង​ឆាកនយោបាយ​ថៃ​ទៀត​ឡើយ ដោយ សារ​តែ​ការដឹកនាំ​របស់​ត្រកូល​ស៊ីណាវ៉ាត្រា​កន្លងមក បាន​ធ្វើឲ្យប៉ះពាល់​ដល់​ក្រុម​អភិជន​នៅក្នុង​ប្រទេស​ថៃ ។​

​ប្រវត្តិ​សង្ខេប​របស់​លោកស្រី យី​ង​ឡាក់ លោកស្រី យី​ង​ឡាក់ បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង នៅ​រាជាណាចក្រ​ថៃ នៅពេល​លោកស្រី​ដឹកនាំ​គណបក្ស​ភឿ​ថៃ ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​សភា​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១១ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏​បង្ហូរឈាម​មួយ នៅ​ដើមឆ្នាំ​២០១០ ដែល​បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​ជិត​១០០​នាក់​បាន​ស្លាប់ និង​ជាង​១០០០​នាក់​បាន​រងរបួស​។
​ក្នុងស្ថានភាព​កើតចេញពី​គ្រួសារ​ពាណិជ្ជករ ដែល​មាន​ប្រាក់​ស្ដុកស្ដម្ភ លោកស្រី​យី​ង​ឡាក់ គឺជា​កូនស្រី​ពៅ​ទី​៩ នៃ​ត្រកូល​ស៊ីណាវ៉ាត្រា​។ លោកស្រី​បច្ចុប្បន្ននេះ មាន​អាយុ​៥០​ឆ្នាំ ហើយ​មាន​កូនប្រុស​ម្នាក់​គត់​។​

​លោកស្រី ជាប់​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​នយោបាយ និង​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​រដ្ឋ Kentucky សហរដ្ឋអាមេរិក​។​
​លោកស្រី បាន​ហក់​ចូល​ក្នុង​នយោបាយ​រាជាណាចក្រ​ថៃ​ភ្លាមៗ បន្ទាប់​ពី​បងប្រុស​របស់​លោកស្រី លោក​ថាក់ស៊ីន ត្រូវ​បាន​បណ្ដេញចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហា​រ​ខែកញ្ញា ឆ្នាំ​២០០៦​។​នៅពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​ទីក្រុង​បាងកក នៅ​ឆ្នាំ​២០១០ ឡើង​កម្តៅ​យ៉ាងខ្លាំង លោកស្រី​យី​ង​ឡាក់ ត្រូវបាន​គណបក្ស​ភឿ​ថៃ តែងតាំង​ជា​ប្រធាន​គណបក្ស ហើយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​នេះ​។​

​ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស លោកស្រី​យី​ង​ឡាក់ បាន​ស្ដារ​មុខមាត់​បងប្រុស​របស់​លោក​ស្រី​ឡើង​វិញ ដោយ​លោកស្រី បាន​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​នៃ​រាជាណាចក្រ​ថៃ​ឆ្នាំ​២០១១​។​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ លោកស្រី យី​ង​ឡាក់ បាន​របូត​អំណាច​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​នៃ​រាជាណាចក្រ​ថៃ នៅ​ក្រោម​អំណាច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ ដែល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​បណ្ដេញ​លោក​ស្រី​ចេញ​ពី​អំណាច នៅថ្ងៃនេះ នៅ​ក្រោម​បទ​ចោទ​លោក​ស្រី ពី​បទ​បំពាន​អំណាច​រដ្ឋ នៅពេល​ដែល​លោកស្រី បាន​ផ្ទេរ​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​ម្នាក់ ដោយ​មិន​ឆ្លងកាត់​ការអនុម័ត​ពី​ព្រឹទ្ធសភា​។ តែ​យ៉ាងហោចណាស់ លោកស្រី បាន​ដឹកនាំ​រាជរដ្ឋាភិបាល​ថៃ​បាន​ជិត​បី​ឆ្នាំ មុន​នឹង​លោកស្រី ត្រូវ​បាន​បណ្ដេញចេញ​ពី​អំណាច​នៅថ្ងៃនេះ​។

​មាន​កត្តា​មួយចំនួន ដែល​ធ្វើឲ្យ​លោកស្រី​យិង​ឡាក់​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​មកដល់ពេលនេះ​៖
​ទី​១. កើតចេញពី​ការតាំង​ចិត្ត​របស់​លោក​ស្រី និង​គណបក្ស​ភឿ​ថៃ ធ្វើ​សេចក្ដីព្រៀងច្បាប់​លើកលែង​ទោស​បងប្រុសរ​បស់​ខ្លួន គឺ​លោក​ថាក់ស៊ីន ដែល​ករណី​នេះ ធ្វើឲ្យ​ក្រុមប្រឆាំង ដើរ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ ដើម្បី​បង្ខំ​ឲ្យ​ទុក​សេចក្ដីព្រៀងច្បាប់​នេះ​ជា​មោឃៈ​។​
​ទី​២. ករណី​នេះ​បាន​បណ្ដាលឲ្យ​ក្រុម​អាវ​លឿង ឬ​គណបក្ស​ប្រឆាំង​របស់​អា​ភី​ស៊ីត ងើបឡើង​តវ៉ា បណ្ដេញ​លោក​ស្រី​ចេញ​ពី​អំណាច ដោយ​ចោទ​ថា បង​លោកស្រី​គឺ​លោក​ថាក់ស៊ីន គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​ការផ្ដួចផ្ដើម​គំនិត លើកលែង​ទោស​ដ៏​ចម្រូងចម្រាស់​នេះ​។
​ទី​៣. ផ្ដើមចេញ​ពី​ហេតុផល​នេះ ធ្វើឲ្យ​លោកស្រី​សម្រេច​រំលាយ​រដ្ឋសភា ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អា​ភី​ស៊ីត ជិត​២០០​នាក់ បាន​បោះបង់​សុពលភាព​របស់​ខ្លួន​ចោល ហើយ​ពេលនោះ​ធ្វើ​ឲ្យ​សភា​ថៃ​ទាំងមូល ដែល​មាន​សមាជិក​៥០០​រូប ដំណើរការ​ប្រជុំ​លែង​បាន​។​

​លោកស្រី​យី​ង​ឡាក់ ប្រញាប់​រំលាយ​រដ្ឋសភា​ជាបន្ទាន់ ហើយ​ប្រកាស​បោះឆ្នោត​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ តែ​ជា​អកុសល​លទ្ធផល​បោះឆ្នោត​ដែល​មិន​មាន​បក្សប្រឆាំង​ចូលរួម​ប្រកួត​នោះ ត្រូវ​ទុកជាមោឃៈ បើទោះជា​លោក​ស្រី​បានឈ្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុង​ការបោះឆ្នោត​នោះ​ក៏ដោយ​។

​លោកស្រី នៅ​មាន​ការ​ប្រឈម​ខាង​ផ្លូវ​ច្បាប់​ចំនួន​២ គឺ​ករណី​លោកស្រី​បណ្ដោយ​ឲ្យមាន​អំពើ​ពុករលួ​យ នៅក្នុង​គម្រោង​ទិញ​ស្រូវ និង​ទី​ពីរ​ករណី​លោក​ស្រី​ត្រូវបាន​ចោទ​ពី​បទ​រំលោភ​រដ្ឋធម្មនុញ្ញ ដែល​លោកស្រី​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ដកហូត​តំណែង​ប្រធាន​សន្តិសុខ​ជាតិ ដោយ​ភាពចម្រូងចម្រាស់​។​

​ពេលនេះ​ជោគវាសនា​របស់​លោកស្រី​យី​ង​ឡាក់ ស្ថិតក្នុង​ស្ថានភាព​មួយ​ដែល​អ្នកវិភាគ​មើលឃើញថា លោកស្រី​អាច​នឹង​បាត់បង់​ឱកាស​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទៀតផង សម្រាប់​ការបោះឆ្នោត ខាងមុខនេះ ព្រោះតែ​លោកស្រី​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ករណី​ព្រហ្មទណ្ឌ ដែល​នាំ​ឲ្យ​លោកស្រី​ត្រូវបាន​ឃាឃាំង ធ្វើ​នយោបាយ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​។

 

Filed in: ព័ត៌មានជាតិ