សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ កោះហៅ​អាជីវករ​ដែល​រកស៊ី​មុខរបរ​ទទួល​បញ្ចាំ មក​ពិភាក្សា ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ធ្វើ​អាជីវកម្ម

រដ្ឋបាល​រាជធានី​ភ្នំពេញ កោះហៅ​អាជីវករ​ដែល​រកស៊ី​មុខរបរ​ទទួល​បញ្ចាំ មក​ពិភាក្សា ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ធ្វើ​អាជីវកម្ម

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​លេខ​០៣០ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម អធិបតីភាព លោក កើត ឆែ អភិបាលរង​រាជធានី ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

​លោក កើត ឆែ បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​ប្រកាស​នេះ ធ្វើឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ ដោយ​អនុប្បទាន​, ដើម្បី​ធានា​សមធម៌ និង​តុល្យភាព នៃ​ផលប្រយោជន៍ រវាង​អ្នក​ដាក់បញ្ចាំ និង​អ្នក​ទទួលព្រទ្យ​បញ្ចាំ ជាពិសេស​ធានា​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ។

​លោក កើត ឆែ  បានបញ្ជាក់​ថា​៖  បច្ចុប្បន្ននេះ អាជីវកម្ម​ទទួល​បញ្ចាំ ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ ២៣១​ទីតាំង មានច្បាប់ ១៥២​ទីតាំង និង​អត់​ច្បាប់ ៧៩​ទីតាំង ហើយ​អាជីវករ​គេចវេស​មិន​សុំ​ច្បាប់​បើក​អាជីវកម្ម គាត់​លើក​ហេតុផល​ថា បែបបទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ភាពស្មុគស្មាញ និង​តឹងតែង​ពេក ដោយ​អាជីវករ​ខ្លះ​សុំច្បាប់​មួយ​ទីតាំង ប៉ុន្តែ​លួច​បើកហាង​បញ្ចាំ​ច្រើន​កន្លែង ។​

​លោក កើត ឆែ   បានឲ្យដឹងថា មាន​ហាង​លក់​ទូរស័ព្ទ​ខ្លះ ក៏​ទទួល​បញ្ចាំ​ទូរស័ព្ទ និង​វត្ថុ​មានតម្លៃ​ដែរ ហើយ​នៅ​មាន ទីតាំង​អាជីវកម្ម​ជាច្រើន​ទៀត ដែល​ឆ្លៀត​ឱកាស​រក​ផលប្រយោជន៍ តាមរយៈ​ការ​ទទួល​បញ្ចាំ​ផល​ចោរកម្ម ដែល​សកម្មភាព​បែប​នេះ គឺ​ជា​ទង្វើ​ខុសច្បាប់ និង​ផ្តល់​ឱកាស​ឲ្យ​ជន​ទុច្ចរិត​បង្ក​អស្ថិរភាព​សង្គម ដូចជា​ប្រព្រឹត្ត​អំពើ​លួច ឆក់ ប្លន់ ជាដើម ព្រោះ​ផល​ចោរកម្ម ត្រូវបាន​ប្តូរ​ជា​ប្រាក់ ឬ​វត្ថុ​មានតម្លៃ​យ៉ាង​ងាយ ។  ស្ថានភាព​អវិជ្ជមាន​ទាំងនេះ កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច និង​បាត់បង់​ជំនឿ​លើ​អាជ្ញាធរ​រាជធានី ដូចនេះ ទើប​លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ចាត់​វិធានការ​យ៉ាង​កក់​ក្តៅគគុក ដោយ​បញ្ជា​ឲ្យ​រដ្ឋបាលខ​ណ្ឌ​ទាំង​១២ ចុះ​ឆែកឆេរ និង​ចាត់​វិធានការ​រដ្ឋបាល​លើ​ហាង​បញ្ចាំ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ និង​កន្លែង​ទទួលផល​ចោរកម្ម​ទាំង​មានច្បាប់ និង​អត់​ច្បាប់ ។​

​លោក កើត ឆែ សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ ពិសេស​បណ្តា​អាជីវករ​ទាំងអស់ ដែល​បាន ចូលរួម​ក្នុង​ពិធី​នេះ យក​កម្មវត្ថុ និង​ខ្លឹមសារ​សំខាន់ៗ ទៅ​ផ្សព្វផ្សាយ ដើម្បី​ទាំងអស់គ្នា​គោរព​ច្បាប់ និង​ធានាបាន​នូវ​សុខសន្តិភាព ជាពិសេស​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំ​ព​ញ​៕

Filed in: ព័ត៌មានជាតិ