សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វៀតណាម​អំពាវនាវ​ឲ្យមាន​សាមគ្គីភាព​នៅ​អាស៊ី​អាគ្នេ​យ៍ ខណៈ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ឡើង​កំដៅ​

​វៀតណាម​អំពាវនាវ​ឲ្យមាន​សាមគ្គីភាព​នៅ​អាស៊ី​អាគ្នេ​យ៍ ខណៈ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ឡើង​កំដៅ​

​វៀតណាម ៖ មេដឹកនាំ​មាន​អំណាច​បំផុត​របស់​ប្រទេស​វៀតណាម​បាន​អំពាវនាវ​ឲ្យមាន​សាមគ្គីភាព​កាន់តែខ្លាំង​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នៅ​ពេល​ដែល​ប្រទេស​នេះ​ហាក់ដូចជា​ឯកោ ខ្លាំង​ក្នុង​ការ​ប្រឈម​នឹង​ការទាមទារ​ទឹកដី​របស់ ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ដោយ​សម្គាល់​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ដោយ​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី លោក Nguyen Phu Trong បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចាំបាច់​ត្រូវ​បង្រួបបង្រួម​គ្នា​ក្នុង​ការដោះស្រាយ​ជម្លោះ​ដែនដី​។ លោក​បាន​លើកឡើង​ថា “​កុំឲ្យ​អាស៊ាន​ក្លាយជា​ល្បែង​សម្រាប់​ការប្រកួតប្រជែ​ង​ក្នុងចំណោម​បណ្តា​ប្រទេស​ធំៗ​”​។​

​ប្រទេស​វៀតណាម​បាន​ក្លាយជា​គូប្រជែង​ខាង​ពាក្យសំដី​ធំ​បំផុត​លើ​ការអះអាង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ទូទៅ​មាន​ការធ្វើ​ពាណិជ្ជកម្ម​ជាង​៣​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។​

​ចំពោះ​ភាព​មួម៉ៅ​របស់​ចិន ប្រទេស​វៀតណាម​បាន​សង្កត់ធ្ងន់​ក្នុង​កិច្ចប្រជុំ​អាស៊ាន​មួយ​នៅ​ខែ​នេះ​សម្រាប់​ការលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​កត់សម្គាល់​អំពី​ការព្រួយបារម្ភ​លើ​ការកសាង​កោះ​និង​រិះគន់​ទៅ​លើ​ការធ្វើ​យោធា​ភាវូនីយកម្មនៅ​សមុទ្រចិន​ខាងត្បូង​។​

​សម្ពាធ​របស់​ចិន​បាន​បង្ខំ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​ខួង​ប្រេង​កាលពី​ខែ​មុន​នៅក្នុង​ប្លុក​ប្រេង​វៀតណាម​ដែល​ចិន​បាន​អះអាង​។ ក្រុង​ប៉េកាំង​ក៏​មាន​ការ​ខឹងសម្បារ​ផងដែរ​ដោយសារ​ការបង្កើន​ទំនាក់ទំនង​ផ្នែក​ការពារ​របស់​វៀតណាម​ជាមួយ​សហរដ្ឋអាមេរិក ជប៉ុន​និង​ឥណ្ឌា​។​

​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ខ្លះ​មាន​ការប្រុងប្រយ័ត្ន​អំពី​លទ្ធភាព​ណាមួយ​ដែល​អាច​កើត​មាន​របស់​ក្រុង​ប៉េកាំង​ដោយ​ប្រកាន់​កាន់​ជំហរ​រឹងមាំ​លើ​សមុទ្រ​ចិន​ខាងត្បូង​។​

​គួរបញ្ជាក់​ថា បន្ទាប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី លោក Trong នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​៕

 

Newly elected Vietnamese Prime Minister Nguyen Xuan Phuc, 61, is sworn in during a ceremony at parliament house in Hanoi on April 7, 2016.
Lawmakers in Vietnam approved Nguyen Xuan Phuc as the country’s new Prime Minister, handing him a five-year term to round off a key leadership change among the Communist Party’s top brass. / AFP / STR (Photo credit should read STR/AFP/Getty Images)

Filed in: អន្តរជាតិ