សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វិសោធនកម្ម​សេចក្តីព្រាងច្បាប់​ស្តីពី​ជលផល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​

​វិសោធនកម្ម​សេចក្តីព្រាងច្បាប់​ស្តីពី​ជលផល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​

​រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ “​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​មាត្រា​៦ មាត្រា​៤១ មាត្រា​៤២ មាត្រា​៤៣ និង​មាត្រា​៩៥ នៃ​ច្បាប់​ស្តីពី​ជលផល ។ ការអនុម័ត​នោះ​ធ្វើឡើង​តាមរយះ កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា​នេះ ។​

​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០១៥ មកដល់​បច្ចុប្បន្ន រដ្ឋបាល​ជលផល បាន​ពិភាក្សា​ញ៉ឹក​ញ៉ាប់​និង​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​សេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ស្តីពី​ជលផល ហើយ​បាន​សម្រេច​កែប្រែ​ចំនួន​៤២​មាត្រា បន្ថែម​មាត្រា​ស្ទួន​២​មាត្រា និង​លុប​ទាំងស្រុង​ចំនួន​៤​មាត្រា​។ ដោយ​មាន​ការជួយ​គាំទ្រ​បច្ចេកទេស​ពី​អង្គការ​ហ្វាវ (FAO) រដ្ឋបាល​ជលផល បាន​នឹង​កំពុង​សិក្សា​ស្វែងយល់​អំពី​ច្បាប់​សមុទ្រ​អន្តរជាតិ ដើម្បី​រៀបចំ​បញ្ចូល​បន្ថែម​មាត្រា​មួយចំនួន​ទាក់ទង​និង​ការគ្រប់គ្រង​ជលផល​សមុទ្រ​កម្ពុជា អោយបាន​សមស្រប​ទៅនឹង​ច្បាប់​សមុទ្រ​អន្តរជាតិ​៕

 

 

Filed in: ព័ត៌មានជាតិ