សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិក្ខាសាលា វិទ្យាស្ថាន​ពហុបច្ចេកទេស ភូមិភាគ​តេជោ សែន បាត់ដំបង

សិក្ខាសាលា វិទ្យាស្ថាន​ពហុបច្ចេកទេស ភូមិភាគ​តេជោ សែន បាត់ដំបង

ដើម្បី​ឆ្លើយតប និង​ការត្រៀម​ចូល​សមា​ហរ​លា​កម្ម​អាស៊ាន​ខាងមុខនេះ ស្រប​និង​កម្លាំង​ពលករ កម្ពុជា ដែល​មិន​ទាន់​មាន​ជំនាញ​ជាក់លាក់ សមស្រប​និង​ទីផ្សារការងារ ធ្វើឲ្យ​វិស័យ​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ មិន​អាច​ខ្វះ​បាន​ពោល​គឺ វិស័យ​នេះ​មាន​តួនាទី សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ធនធាន មនុស្ស ឲ្យស្រប​តាម តម្រូវការ​ទីផ្សារការងារ ពិសេស​ការសហការ​ផ្តល់​នូវ​ការអភិវឌ្ឍ​ន៍​បចេ្ចកវិទ្យា​ថ្មីៗ សំរាប់​ជា​ទីផ្សារ​ក្នុង​តំបន់​។​

​នេះ​ជា​សុន្ទរកថា របស់​លោកស្រី júwk sutula អភិបាលរង​ខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ពិធី​បើក សិក្សា​សាលា​ស្តី​ពី​ការពិភាក្សា និង​ផ្សព្វផ្សាយ​ពី​ការបណ្តុះបណ្តាល សញ្ញាប័ត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​កម្មវិធី គម្រោង​ពង្រឹង វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថាន ពហុបច្ចេកទេស​ភូមិភាគ តេជោ​សែន បាត់ដំបង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា នេះ​។​

​លោកស្រី​បាន​បន្តទៀតថា សព្វ​ថ្ងៃនេះ​ដើម្បី​ទទួលស្គាល់​លើ​កន្លែង​ពលកម្ម​មាន​គុណភាព និង ការចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​បាន ទើប​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បាន​រៀបចំ​ឡើង លើ​កម្មវិធីសិក្សា ដែល​មាន​លក្ខណៈ ស្ពាន​ចម្លង​បន្ត ជំនាញ​ងាយស្រួល​ដល់ យុវជន​ដែល​បោះបង់​ការសិក្សា​ឲ្យមាន​លទ្ធភាព បន្ត​ការសិក្សា​បាន​។​

​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យមាន​ការរីកចំរើន លុះត្រាតែ​ធនធាន​មនុស្ស​មាន​សមត្ថភាព ព្រោះ សេដ្ឋកិច្ច​ប្រទេស​មួយ មិន​អាច​រំពឹង លើ​វិស័យ​កសិកម្ម​តែមួយ​មុខ​បានទេ ត្រូវ​រួម​ផ្សំ​ជាមួយ វិស័យ​ជា ច្រើន​ទៀត ស្រប​ពេល​បច្ចុប្បន្ន ភាព​រីកចំរើន​លើ​វិស័យ​ឧស្សាហកម្ម និង​កំពង់តែ​ប្រឈម និង​ការខ្វះ កម្លាំង​ពលកម្ម មាន​ជំនាញ ទើប​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​ឡើង លើ​កម្មវិធី សិក្សា​ផ្អែក​លើ​សមត្ថភាព និង​ការរៀបចំ​កម្មវិធីសិក្សា​តាម​ក្របខ័ណ្ឌ​តុលា​វុឌ្ឍិ​ជាតិ​។​    ​

​ការបង្កើត​ប្រព័ន្ធ​តុលា​វុឌ្ឍិ​ជាតិ សំរាប់​ប្រទេស​កម្ពុជា គឺ​តម្រូវការ​ឲ្យមាន ការទទួលយក​ក្រប ខ័ណ្ឌ គុណវុឌ្ឍិ​ជាតិ​កម្ពុជា ដែល​ផ្តល់​នូវ​គ្របខ័ណ្ឌ​រួមមួយ​សំរាប់ ធ្វើ​សមា​ហរ​លា​កម្ម វិស័យ​អប់រំ និង បណ្តុះបណ្តាល និង​អនុវិស័យ​ផ្សេងៗ​ទៀត​ឲ្យ​កាន់តែ​ប្រសើរ​។ ក៏​ជា​គោលនយោបាយ​និង​យុទ្ធសាស្ត្រ មួយ​ក្នុង​ការធានា នូវ​គុណភាព​អប់រំ និង​បណ្តុះបណ្តាល ដែល​ធ្វើ​ឲ្យ​លទ្ធផល​សិក្សា​ល​មាន​លក្ខណៈ ស្តង់ដា ច្បាស់លាស់ ព្រមទាំង​មាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ នៅក្នុង​សហគមន៍ជាតិ និង អន្តរជាតិ​។​

​ជា​ចុងក្រោយ​លោកស្រី​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា តាមរយៈ​សិក្ខាសាលា​ទោះបីថា​មាន រយៈពេល​ខ្ចី លោកស្រី​និង​មានជំនឿថា សមាជិក​ពិតជា​យល់​ជ្រួតជ្រាប ចូលរួម​សហការ​គាំទ្រ​លើ​កម្ម វិធី​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ក្នុង​ខេត្ត​បាត់ដំបង​របស់​យើង​៕

 

2015_07_23dp2 (1) 2015_07_23dp2 (2) 2015_07_23dp2 (3) 2015_07_23dp2 (4)

Filed in: ព័ត៌មានជាតិ