សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ថានទូត​អាមេរិក​នៅ​ស្រុក​ខ្មែរ​រង​ការ​គម្រាម​ព្រោះ​កាន់ជើង​អង្គការ​NDI?

​ស្ថានទូត​អាមេរិក​នៅ​ស្រុក​ខ្មែរ​រង​ការ​គម្រាម​ព្រោះ​កាន់ជើង​អង្គការ​NDI?

​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ទទួលរង​ការ​ព្រមាន​ថា​នឹង​មាន​បាតុកម្ម​ប្រឆាំង​បើ​នៅតែ​លូកដៃ​ចូល​កិច្ចការ​កម្ពុជា​។​ការព្រមាន​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ដែល​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២៣​សីហា​បាន​ប្រកាស​បិទ​អង្គការ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​អាមេរិក​(NDI)​និង​បណ្តេញ​បុគ្គ​លឹក​អង្គការ​នេះ​ចេញ​ឲ្យ​ផុត​ពី​ស្រុក​ខ្មែរ​ក្នុង​រយៈ​៧​ថ្ងៃ ហើយ​ស្ថានទូត​អាមេរិក​នៅ​ស្រុក​ខ្មែរ​ចេញ​សំណេរ​ប្រតិកម្ម​កាន់ជើង​។​

​ប្រតិកម្ម​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​ត្រូវ​បាន​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ស្ថានទូ​តដែល​មានចំណ​ង​ជើងថា «​តើ​ប្រទេស​កម្ពុជា​មាន​ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ ដែរឬទេ​? អ្នក​ជា​អ្នក​សម្រេចិត្ត​» ឬ «Is Cambodia committed to democracy? You decide» ។

​លោក ប៉ាន់ ខែម​ប៊ុនថន​ប្រធាន​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ដែល​ធ្លាប់បាន​ដឹកនាំ​ធ្វើបាតុកម្ម​ដោយ​ជោគជ័យ​ទម្លាក់​លោក​កឹម​សុខា​បច្ចុប្បជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​អនុប្រធានរ​ដ្ឋ​សភា បាន​ប្រាប់​កាសែត​ទាំង​កណ្តាល​អាធ្រា​ត ថ្ងៃទី​២៣​សីហា​ឈានចូល​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៧​ថា «​ជម្រាប​ទៅ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​, យើង​ជា​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សូមបញ្ជាក់​ថា បានជា​យើង​ដាក់ថា ស្រលាញ់​សន្តិភាព ព្រោះ​តែ​យើង​មិន​ចង់​បាត់បង់​សន្តិភាព​ដែល​កំពុង​មាន​បច្ចុប្បន្ន សូម​រំព្ញ​កថា ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​អាមេរិក​ធ្លាប់​បាន​បង្ក​វិនាសកម្ម មក​លើ​ទឹកដី​១​នេះ​ម្តង​រួចមកហើយ កាលពី​ទសវត្ស​៧០ រណ្តៅ​គ្រាប់​នៅ​បន្សល់​ទុក​ដល់​បច្ចុប្បន្ន​នៅឡើយ ហេតុដូច្នេះ​ហើយ​សូម​ស្ថានទូត​អាមេរិក​កុំ​លូកដៃ រហូត​ហួស​ព្រំដែន​ភារកិច្ច​ចំពោះ​ការងា​ដឹកនាំ​របស់​កម្ពុជា បើសិន​ជា​ស្ថានទូត​អាមេរិក​នៅ​តែ​បន្ត​លូក​ដៃ​មិន​បញ្ឈប់​នោះទេ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព គ្រប់​សាខា​ទូទាំង​ប្រទេស នឹង​ប្រើ​សិទ្ធ​ស្របច្បាប់ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​សន្តិភាព ការពារ​សន្តិភាព​របស់​កម្ពុជា នៅ​ចំពោះមុខ​ស្ថានទូត​អាមេរិក ជាក់​ជាមិនខាន​»​។

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៧​នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ប្រតិកម្ម​ទៅ​កាន់​ស្ថានទូត​អាមេរិក​ផងដែរ​ថា​៖ «​បើ​គ្មាន​ការគោរព​ច្បាប់ សូម​កុំ​និយាយ​ពី​ប្រជាធិបតេយ្យ​! អ្នក​នៅលើ​ទឹកដី​កម្ពុជា អ្នក​ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា​! សូម​កុំភ្លេចថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​! សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស អាច​ធ្វើ​សកម្មភាព​បាន​លុះណាតែ​មាន​ការចុះបញ្ជី​ជាមុន ហើយ​ការចុះបញ្ជី​នេះ​ត្រូវ​ធ្វើ​នៅ​ក្រសួង​ការបរទេស មិនមែន​ជាមួយ​ស្ថាប័ន ផ្សេង​ឡើយ យោង​តាម​ច្បាប់ NGO កម្ពុជា​!»​។​

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​លួច​ទម្លាយ​ប្រាប់​កាសែត​ថា ការធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង នឹង​ស្ថានទូត​អាមេរិក អាច​នឹង​កើតមានឡើង​នៅ​ភ្នំពេញ​ដោយ​ក្រុម​អ្នក​ជាតិនិយម និង​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​ដូច​កាល​ទស្សវត្ស​៦០ ព្រោះតែ​ទង្វើ​របស់​អាមេរិក​លូកលាន់​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។

​សូម​បញ្ជាក់​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​១៩៦៨​អ្នក​ដែល​គាំទ្រ​សម្តេច​ព្រះ​នរោត្តម​សីហនុ​ដែល​ចូលចិត្ត​ប្រទេស​ចិន​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​បណ្តេញ​ស្ថានទូត​អាមេរិក​ចេញពី​ស្រុក​ខ្មែរ​ដោយ​ចោទ​ថា​ស្ថានទូត​អាមេរិក​ជំនាន់​នោះ​គាំទ្រ​លោក​ស៊ឹម​វ៉ា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​(​គណបក្ស​ប្រជាធិបតេយ្យ​)​។​ក្រោយមក​ក៏​កើត​រដ្ឋប្រហារ​និង​សង្គ្រាម​ទៅ​។
​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ​ថ្ងៃទី​២៣ ខែ​សីហា​បាន​បញ្ជាក់ថា មូលដ្ឋាន​ដែល​ឈាន​ដល់​ការសម្រេច​ឱ្យ​បិទ​វិទ្យាស្ថាន​នេះ គឺ​អនុលោម​ទៅតាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។ ក្រសួង​អះអាងថា ចាប់តាំងពី​ច្បាប់​នេះ ចូល​ជា​ធរមាន កាលពី​ខែ​សីហា ឆ្នាំ​២០១៥ អង្គការ NDI បាន​ធ្វើ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រហូត​ដល់​អង្គការ​នេះ​បាន​ដាក់​ពាក្យ​ស្នើ​ចុះបញ្ជី​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។

​អំឡុង​ពេល​រង់ចាំ​ការសម្រេច​របស់​ក្រសួង លើ​ពាក្យ​ស្នើសុំ​នេះ អង្គការ NDI នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​ដោយ គ្មាន​គិតគូរ​អំពី​ការគោរព​ច្បាប់​សោះឡើយ​។​ប៉ុន្តែ​អង្គការ NDI​បានឲ្យដឹងថា​NDI​បាន​ដាក់​ពាក្យសុំ​នៅ​ក្រសួងការបរទេស​កម្ពុ​ជា​តាំងពី​ខែ​មិថុនា​ឆ្នាំ​២០១៦​មក​ម្លេះ​តែ​ក្រសួង​ការ​ទេស​មិន​តប​និង​មិន​ពន្យល់​ដែល​ផ្ទុយ​ពី​ការកំណត់​ត្រឹមតែ​៤០​ថ្ងៃ ៕

 

 

Filed in: ព័ត៌មានជាតិ