សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលក្រម​ផ្តន្ទាទោស​លោកស្រី​យី​ង​ឡាក់​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ថៃ​

សាលក្រម​ផ្តន្ទាទោស​លោកស្រី​យី​ង​ឡាក់​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ថៃ​

​បាងកក ៖ សាលក្រម​មួយ​ដែល​រង់ចាំ​ជា​យូរ​មក​ហើយ​ដើម្បី​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​នៅក្នុង​សប្តាហ៍​នេះ​អាច​បង្ក​ឲ្យមាន​ភាព​តានតឹង​ហើយ​ទំនងជា​មាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ​ដែល​បែកបាក់​គ្នា ខាង​នយោបាយ​។​

​យោធា​កំពុងកាន់​អំណាច​បាន​និយាយថា អ្នកគាំទ្រ​លោក​ស្រី​យី​ង​ឡា​ក់ជាង​៣,០០០​នាក់​អាច​បង្ហាញ​ខ្លួន​នៅ​ឯ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅក្នុង​អ្វី​ដែល​ជា​ការជួបជុំ​នយោបាយ​ដ៏​ធំ​បំផុត​មួយ​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​លោកស្រី​ត្រូវ​បាន​បណ្តេញចេញ​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​ប៉ូលិស​រាប់ពាន់​នាក់​នឹង​ត្រៀម​លក្ខណៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​ក្លាយទៅជា​ចំណុច​សំខាន់​នៃ​នយោបាយ​ថៃ​ក្នុង​រយៈពេល​មួយ​ទសវត្សរឺ​ច្រើន​ជាង​នេះ​កន្លងមក​។​

​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុង​ការដោះស្រាយ​បញ្ហា​ឧបត្ថម្ភ​ធន​ស្រូវ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ទិញស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​។​បញ្ហា​នោះ​បាន​នាំឲ្យ​មាន​ស្តុក​គ្រាប់ធញ្ញ​ជាតិ​ដែល​ខូចខាត បង្ខូច​ទ្រង់ទ្រាយ​តម្លៃ​ទីផ្សារ​ពិភពលោក​និង​ធ្វើឲ្យ​ប្រទេស​ថៃ​បាត់បង់​តំណែង​ជា​អ្នក​នាំចេញ​កំពូល​របស់​ពិភពលោក​។ រដ្ឋាភិបាល​បាន​និយាយថា ការ​ខាតបង់​គឺ​ស្មើ​នឹង​ទឹកប្រាក់​៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោកស្រី​យី​ង​ឡាក់​បាន​បដិសេធ​ការ​ធ្វើ​ខុស​ហើយ​បាន​និយាយថា​លោកស្រី​គឺជា​ជនរងគ្រោះ​នៃ​ការ​បៀតបៀន​នយោបាយ​។ លោក​ស្រី​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១០​ឆ្នាំ​ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុសឆ្គង​។​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​បាន​និយាយថា សាលក្រម​នេះ​នឹង​ជំរុញ​ឲ្យមាន​កំហឹង​ប្រឆាំង រដ្ឋាភិបាល​ហើយ​អាច​បង្ក​ឲ្យមាន​ការតវ៉ា​តូចៗ​ប្រឆាំងនឹង​ការហាមឃាត់​របស់​រដ្ឋាភិបាល​ជា​ពិសេស​នៅ​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ប្រទេស​ដែល​មាន​ការគាំទ្រ​ដល់​ត្រកូល​ស៊ីណាវ៉ាត្រា​។​

អតីត​មហាសេដ្ឋី​ទូរគមនាគមន៍​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​ដែល​ត្រូវបាន​ផ្ដួលរំលំ​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦​និង​រស់នៅ​ស្ងៀមស្ងាត់​ក្នុងការ​និរទេស​ខ្លួន​ដើម្បី​ជៀសវាង​ការកាត់ទោស​ឆ្នាំ​២០០៨​ចំពោះ​អំពើ​ពុករលួយ​ដែល​លោក​បាន​លើកឡើង​ថា​ជា​ហេតុផល​នយោបាយ​គឺ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ទេ​លើ​ករណី​របស់​ប្អូនស្រី​គាត់​។​

​លោក Trakool Meechai អតីត​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Chulalongkorn ក្នុង​ទីក្រុង​បាងកក​បាន​និយាយថា ការតវ៉ា​ជា​បន្តបន្ទាប់​ក្នុង​ការឆ្លើយតប​ទៅនឹង​ការផ្តន្ទាទោស​លោកស្រី​យី​ង​ឡាក់​ហាក់ដូចជា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​ដោយសារតែ​ក្រុម​យោធា​បាន​គ្រប់គ្រង​៕

 

Filed in: អន្តរជាតិ