សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ខៀវ កាញារីទ្ធ ៖ រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ RFA និង​VOA នោះទេ​

លោក ខៀវ កាញារីទ្ធ  ៖ រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ RFA និង​VOA នោះទេ​

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា ពុំ​បាន​បិទ​វិទ្យុ​អាស៊ីសេរី (RFA) និង វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) នោះទេ គឺ​ក្រសួង​ព័ត៌មាន​បិទ​តែ​ស្ថាប័ន​វិទ្យុ​ណា​ដែល​រំលោភច្បាប់​ប៉ុណ្ណោះ
​ហើយ​ថ្លែងថា RFA និង VOA នៅតែ​អាច​ផ្សាយ​បន្តបាន​នៅ​កម្ពុជា តាម​ស្ថាប័ន​វិទ្យុ​ដែល​មាន​ច្បាប់​អនុញ្ញាត​។​

​ការប្រកាស​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ថា រាជរដ្ឋាភិបាល គ្រោង​បិទ​មិនឱ្យ​មាន​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត​។

​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា “…​វិទ្យុ​អាស៊ីសេរី (RFA) យើង​អត់​បាន​បិទ​ទេ វិទ្យុ VOA (​សំឡេង​សហរដ្ឋអាមេរិក​) ក៏​យើង​អត់​បិទ​ដែរ​… វិទ្យុ​មួយចំនួន​នៅតែ​បន្ត​ផ្សាយ​ទេ ពីព្រោះ​តែ​គេ​សុំច្បាប់ ម្តេច​ក៏​ចេះតែ​និយាយថា បិទៗ​…​គឺ​យើង​បិទ​ស្ថានីយ៍​ណា ដែល​រំលោភ​ដែល​បំពាន​…”​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ កន្លងទៅនេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​ចាត់វិធានការ​ចំពោះ ការិយាល័យ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA ដែល​បាន​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​នៅ​កម្ពុជា ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន និង​មិន​បាន​មក​ចុះបញ្ជី​ពន្ធដារ តាម​ច្បាប់​ស្តីពី​សារពើព​ន្ធ​ដែល​បាន​កំណត់​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ