សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​រៀបចំ​កែលំអរ​សួនច្បារ​នៅ​ខាងលិចរ​ម្មណី​យដ្ឋា​ន​វត្តភ្នំ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​រៀបចំ​កែលំអរ​សួនច្បារ​នៅ​ខាងលិចរ​ម្មណី​យដ្ឋា​ន​វត្តភ្នំ​

​ភ្នំពេញ​៖   រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ដំណើរការ​រៀប​ចំ​កែលំអរ​សួនច្បារ​នៅ​ខាងលិច រម្មណីយដ្ឋាន​វត្តភ្នំ ចាប់​ពី​វត្ត​ភ្នំ​រហូត ដល់​មហាវិថី​ព្រះមុនីវង្ស ឲ្យ​កាន់តែ​ស្រស់បំព្រង​ឡើង ដើម្បី​លើក​សោ​ភណ្ឌ័​ភាព និង​ទាក់ទាញ​ភ្ញៀវទេសចរណ៏ ជាតិ អន្ដរជាតិ​ឲ្យចូល មក​ទស្សនា នៅ​រាជធានី​ភ្នំពេញ កាន់តែច្រើន ឡើង ថែម​ទៀត ។​

​នាយក​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ  បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៤ សីហា​នេះ​ថា​៖ សួនច្បារ  នៅ​ខាងលិច​វត្ដ​ភ្នំ​នេះ យើង​បាន​ដាំ​ស្មៅ និង​ធ្វើ​ការកែលម្អ​រួច​ម្ដង​ហើយ  តែ​យើង​ក៏​ត្រូវធ្វ​ការកែលម្អ​បន្ថែ​ម​ដោយ ដាំ កូន​ស្លា និង​កូន​ត្នោត​ពណ៌​ស រួម​និង​កូន​ផ្កា ជាង​១០០ ដើម​ មាន​ដើម​៖​តែ​.​ផ្កា​ហុកគៀន​.​ស្លា​.​ស្លា​កំប្រុក​.​ល្មើ​.​ត្នោត​ប្រាក់​.​ដក​ខឹម ជាដើម​ដោយ​ចាប់ផ្តើម​កែលម្អ​តាំងពី​ថ្ងៃ​ទី​២៣​សីហា​មក ។​សួនច្បារ​ខាងលិច​វត្ត​ភ្នំ ក៏​ជា​សួនច្បារ​មួយកន្លែង​ក្នុងចំណោម​សួន​ជាច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ការពេញនិយម​សំរាប់​ភ្ញៀវទេសចរណ៏​ជាតិ និង​អន្តរជាតិ​មក​លេង​កំសាន្ត​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​។  ជាមួយគ្នានេះ ក៏​ជាទី​ពេញនិយម​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​ហាត់ប្រាណ​ផងដែរ ។

​លោក​បន្ដថា​៖ ពីមួយថ្ងៃ​ទៅមួយថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​ខិតខំ​កែលំអរ​សួនច្បារ រួម​ទាំង​ការដាំ​ដើមឈើ​,​ដាំ​ផ្កា​លំអរ​សួន​,​ការ​រៀបការ​រឺ​ឡា​ជា​ការពង្រឹង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​តាម​សួនច្បារ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន ក៏​ដូច​បន្ថែម​ក្រវ៉ាត់​បៃតង​ក្នុង​ទីក្រុង​ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ស្រស់បំព្រង និង​ទាក់ទាញ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សក្ត័ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ