សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លក្ខខ័ណ្ឌ​០៥​ចំណុច ដើម្បី​ក្លាយ​ជា​សមាជិក នៃ​សមាគម ម្រេច កម្ពុជា គុណភាព តម្លៃ ការ​វេច​ខ្ចប់ ឈ្មោះ​ម៉ាក់ និង​ការផលិត​ឲ្យ​តាម​ស្ដង់ដារ​ទីផ្សារ​អន្ដរជាតិ​

លក្ខខ័ណ្ឌ​០៥​ចំណុច ដើម្បី​ក្លាយ​ជា​សមាជិក នៃ​សមាគម ម្រេច កម្ពុជា គុណភាព តម្លៃ ការ​វេច​ខ្ចប់ ឈ្មោះ​ម៉ាក់ និង​ការផលិត​ឲ្យ​តាម​ស្ដង់ដារ​ទីផ្សារ​អន្ដរជាតិ​

ភ្នំពេញ​៖ លក្ខខ័ណ្ឌ​០៥​ចំណុច ដើម្បី​ក្លាយ​ជា​សមាជិក នៃ សមាគម ម្រេច កម្ពុជា គុណភាព តម្លៃ ការ​វេច​ខ្ចប់ ឈ្មោះ​ម៉ាក់ និង​ការផលិត​ឲ្យ​តាម​ស្ដង់ដារ​ទីផ្សារ​អន្ដរជាតិ​ការដាំដុះ ដំណាំ​ម្រេច​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ប្រពៃណី​ដែល​មាន​អាយុកាល​ប្រមាណ ៧០០ ឆ្នាំ មកហើយ​។  ខេត្ត​កំពង់ចាម និង​ខេត្ត​កំពត គឺជា​តំបន់​ចម្ការ​ម្រេច​កម្ពុជា​ដ៏​សំខាន់​ជាង​គេ​បំផុត ។ ដោយឡែក​នៅ​ឆ្នាំ ២០១៦ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ម្រេច​កំពត ដោយសារ​ផលិតផល​នេះ ត្រូវបាន​ចុះបញ្ជី​នៅលើ​ទីផ្សារ សហភាព​អឺរ៉ុប​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល ត្រូវបាន​ការពារ (PGI)​។​

​លោកស្រី​ហោ ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម  រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ឲ្យដឹង​បែប​នេះ ក្នុង​កិច្ច​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​២៤ សីហា​នេះ​ថា​៖   គុណភាព​ម្រេច​កំពត ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ​នៅ​ទូទាំង​ពិភពលោក​។ នៅ​ឆ្នាំ ២០១៥ ខេត្ត​កំពត​ផលិត​បាន​ម្រេច​កំពត​ចំនួន​៦០​តោន ដែល​ក្នុងនេះ ៧០ ភាគរយ​ត្រូវបាន​នាំចេញ ភាគច្រើនបំផុត ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន​។

​លោកស្រី​បន្ដ​ថា​៖  ការចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​ការ ពារ បាន​បន្ថែម​គុណ​តម្លៃ​ទៅលើ​កេរ្តិ៍ឈ្មោះ​ជា ប្រពៃណី​របស់​ម្រេច​កំពត​។ វា​ក៏​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​និង​បន្លំ​ម៉ាក​សញ្ញា ដែល​កំពុង​ចរាចរ​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប និង​ជួយ​លើកកម្ពស់​លក្ខណៈ សម្បត្តិ​ប្រកួតប្រជែង​នៃ​ផលិតផល​ម្រេច​កំពត​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប កម្ពុជា និង​នៅលើ​ទីផ្សារ​ផ្សេងទៀត ពីព្រោះ​ផលិតផល​នេះ អាច​បិទ​និមិត្តសញ្ញា​គុណភាព PGI ចាប់ពី​ពេលនេះ​តទៅ​។

​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៧៥ គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​កំពត គឺ​ភូមិ​អង្គរជ័យ ឃុំ​ដំណាក់​កន្ទួត​ត្បូង ស្រុក​កំពង់ត្រាច មាន​ប្រជាជន​រស់នៅ​ជាង ៧០០០០ នាក់​។ នៅ​ឆ្នាំ ២០០៨ តំបន់​នេះ​លក់​ម្រេច​បានតែ ៤ តោន​ប៉ុណ្ណោះ​។  ប៉ុន្តែ ក្នុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​ការចុះបញ្ជី PGI រួចមក ការលក់ គឺ​កើនឡើង​ដល់​ទៅ​ជាង ៦០ តោន ខណៈ​ដែល​តម្លៃ​នៃ​ប្រភេទ​ម្រេច ពណ៌​ផ្សេងៗ​គ្នា​បាន​កើនឡើង​ប្រហាក់ប្រហែល​ទ្វេដង​៕

 

Filed in: កសិកម្ម