សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វ​តេជោ ហ៊ុន សែន ប្រកាស​យក «៣​សុំ​» ធ្វើ​ជា​គោលនយោបាយ​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨!

វ​តេជោ ហ៊ុន សែន ប្រកាស​យក «៣​សុំ​» ធ្វើ​ជា​គោលនយោបាយ​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨!

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧  បាន​ថ្លែងថា សម្តេច នឹង​បន្ត​អនុវត្តន៍ «៣​សុំ​» ដើម្បី​ធ្វើ​ជា​គោល​នយោបាយ​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ។ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ស្ថិត​នៅក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​សម្តេច​តេជោ ហ៊ុន សែន​ដែល​ជា​ប្រធាន​គនបក្ស​ប្រជាចន​កម្ពុជា បានបញ្ជាក់​ថា កម្មករ កម្មការិនី ជា​អ្នក​ត្រិះរិះ​ពិចារណា​ខ្លួន​ឯង​ចុះ​ពី​អត្ថប្រយោជន៍​របស់​គោល​នយោបាយ «៣​សុំ​» របស់​សម្តេច​។ គោលនយោបាយ «៣​សុំ​» របស់​សម្តេច​តេជោ រួមមាន​៖ ទី​១- សុំ​ឱ្យ​បរទេស​ផ្តល់​ជំនួយ​មក​កម្ពុជា ទី​២-​សុំ​ឱ្យ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា និង​ទី​៣- សុំ​ឱ្យ​បរទេស​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា ការរីកចម្រើន​កន្លង​មក​របស់​កម្ពុជា​ដែល​ចាប់តាំងពី​បាតដៃ​ទទេ​រហូតមកដល់​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គ្មាន​បាតដៃ​របស់​គណបក្សប្រឆាំង​នោះឡើយ​។ គណបក្សប្រឆាំង មិន​ត្រឹមតែ​មិន​ជួយ​នោះទេ ថែម​ទាំង​រារាំង​ការអភិវឌ្ឍ​ជាតិ​ក្រោម​ការដឹកនាំ​របស់​សម្តេច ដោយ​អំពាវនាវ​ដល់​បរទេស «៣​កុំ​» ដូចជា​៖ កុំ​ផ្តល់ជំនួយ​ដល់​កម្ពុជា កុំ​មក​វិនិយោគ​នៅ​កម្ពុជា កុំ​ទិញ​ទំនិញ​ពី​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ