សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សឹង្ហ គិរី ក្លាយ​ជា​ប្រធានស្តីទី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បណ្តោះអាសន្ន​

លោក សឹង្ហ គិរី ក្លាយ​ជា​ប្រធានស្តីទី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បណ្តោះអាសន្ន​

ភ្នំពេញ​៖ លោក សឹង គិរី សមាជិក​គណៈកម្មាធិកា​រនា​យក​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា ត្រូវបាន​ជ្រើសតាំង​ឲ្យធ្វើ​ជា​ប្រធាន​ស្តីទី ដើម្បី​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បណ្តោះអាសន្ន​ក្នុង​ពេល​ដែល​លោក​ញឹក​ប៊ុនឆៃ​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទថា​ពាក​ពន្ធ័​រឿង​គ្រឿងញៀន​។  លោក អ៊ុំ សុម​ន្ថា ដែល​ជា​សមាជិក​គណៈកម្មាធិកា​រ
​អចិន្ត្រៃយ៍​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​ផងដែរ​។​

​លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ឲ្យ​កាសែត​ដឹង ថា ក្រៅពី​ជ្រើសតាំង​ប្រធានស្តីទី គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏បាន​កែសម្រួល​រចនាសម្ព័ន្ធ​ខ្លះ​ទៀត​ដែរ ដូច​ជា​អគ្គលេខាធិការដ្ឋាន ជាដើម ដើម្បី​ពង្រឹង​ផ្ទៃក្នុង​ឡើងវិញ​។​

​លោក រុណ មាត្រា​អះអាងថា​៖
គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​បន្ត​ជីវិត​នយោបាយ​របស់​ខ្លួន​ទៅមុនទៀត ទោះ​ជួប​ការលំបាក់​ផ្សេងៗ រួម​ទាំង​ការបាត់បង់​វត្តមាន​លោក ញឹក ប៊ុនឆៃ ដែល​ជា​ស្ថាបនិក​ក៏ដោយចុះ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង នៅតែ​បន្ត​ទៅមុខ​។ ហើយ​យើង ក៏​នៅតែ​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ ដែរ​»​។

​ការជ្រើសតាំង​ប្រធាន​ស្តីទី​និង​ការកែសម្រួល​រចនាសម្ព័ន្ធ​នេះ  គឺ​ធ្វើឡើង​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ ចេញ​លិខិត​ពី​ពន្ធនាគារ ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ទាំងស្រុង​ទៅ​ឲ្យ​ស្ថាបនិ​កនិង​មន្ត្រី​គ្រប់​រូប សម្រេច​លើ​វាសនា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។

​ក្នុង​លិខិត​ចុះហត្ថលេខា​ដោយ​ញឹក​ប៊ុនឆៃ​ពី​ក្នុង​គុក​ហើយ ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ សីហា​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​គោរព​សម្ដែង​ជូន​នូវ​ការសារភាព​កំហុស ទាំងស្រុង​ដោយ​ស្មោះស្ម័គ្រ និង​សុទ្ធចិត្ត ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ផលវិបាក នាំមក​នូវ​ការខូចខាត​ប្រយោជន៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​សមាជិក​ទាំងអស់​បាន​កសាង​រួមគ្នា​»​។​

​បន្ថែម​ពីលើ​ការទទួល​កំហុស​នេះ លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​ឲ្យ​សមាជិក​គណបក្ស​ទាំងអស់ ពិចារណា​សម្រេច​លើ​ជោគវាសនា​គណបក្ស​តាម​បែប​ប្រជាធិបតេយ្យ ដោយ​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​«​ខ្ញុំ​សូមឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កុំ​ងាករេ​ទៅតាម​ការអូសទាញ ឬ​ឃោសនា​បំភ័ន្ត​មតិ​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ឲ្យសោះ ពីព្រោះ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​ការកែទម្រង់​គ្រប់បែបយ៉ាង ដើម្បី​សេចក្តីសុខ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​កំពុង​ដើរ​លើ​ផ្លូវត្រូវ​»​។ នេះ​ជា​ការលើកឡើង​របស់​លោក ញឹក ប៊ុនឆៃ ។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ព្រះមហាក្សត្រ​បញ្ចប់​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​៩ មិថុនា​កន្លង​មក តាម​សំណើ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​មាន​ព័ត៌មាន​ថា​លោក ញឹក ប៊ុនឆៃ បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង​។

 

Filed in: ព័ត៌មានជាតិ