សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​សុខាភិបាល បាន​ប្រជុំ​គណៈកម្មការ​ដើម្បី​លុបបំបាត់ ឪ​សថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​សុខាភិបាល បាន​ប្រជុំ​គណៈកម្មការ​ដើម្បី​លុបបំបាត់ ឪ​សថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​

​ភ្នំពេញ​៖  លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អភិបាលរងខណ្ឌ  បាន​បើក​កិច្ចប្រជុំ ពិភាក្សា​រក​វិធី​ដំណោះស្រាយ ដើម្បី​លុបបំបាត់ ឪ​សថ​ក្លែង ក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង ជៀសវាង​កុំឲ្យ​មាន​ឱសថស្ថាន​ណាមួយ​បើក​អាជីវកម្ម ហើយ​បង្ក​ហា​នី​ភ័យ​ដល់​ប្រជា​ពលរដ្ឋ​តែ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បែ​ជា​មិន​ដឹង​រឿង​អ្វី​ទាំងអស់នោះ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ដ​ទៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ ២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ងី មាន​ហេង បាន​ស្នើសុំ​ឲ្យ​មន្ដ្រី​ខណ្ឌ​និង​មន្ដ្រី​ពាក់ ព័ន្ធ ជួយ​សហការ​ចុះ​ត្រួតពិនិត្យ​ឱសថ​ស្ថាន​, ឱសថស្ថាន​រង ណា​ដែល​អត់​ច្បាប់ បើក​អាជីវកម្ម នៅក្នុង​ខណ្ឌ​របស់​ខ្លួន ជៀសវាង​ឱសថស្ថាន​ទាំងនោះ បង្ក​ធ្វើ​អា​ជី​កម្ម គ្រោះថ្នាក់ ដល់​អ្នកប្រើប្រាស់​។  ។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា​៖ បច្ចុប្បន្ន មាន​ឱសថស្ថាន ដែល​កំពុង បើក​អាជីវកម្ម មានច្បាប់ សរុប​ចំនួន ៨០៦ កន្លែង ។ កន្លងមក មន្ទីរ​បាន​ចុះ​សើ​ប​អង្កេត និង​តាមដាន សកម្មភាព បើក​អាជីវកម្ម ចំពោះ​ឱសថស្ថាន​, ឱសថស្ថាន​រង ចំនួន ២៨១ កន្លែង នៅតាម​បណ្ដា​ខណ្ឌ​នី​មួយៗ រកឃើញ ឱសថ​ហួស កាល​ប្រើប្រាស់​៤២ មុខ ភាគច្រើន​ម្ចាស់ ឱសថស្ថាន​ទាំងនោះ គេ​ភ្ញាក់រលឹក បាន​ប្រមូល​ទុក ដើម្បី​ប្រគល់ឲ្យ​ភ្នាក់ងារ​យក មក មន្ទីរ រក្សាទុក​នៅ មន្ទីរ ដើម្បី​មន្ទីរ​សុខាភិបាល រៀបចំ យក​ទៅ​កំទេចចោល ។

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោកស្រី រ៉ូ សាមី អភិបាលរង ខណ្ឌ ឬ​ស្សី​កែវ  បាន​លើកឡើង​ថា​៖ សមត្ថភាព ត្រឹម​ជា​ខណ្ឌ ចុះ​ទៅ​អប់រំ ទៅ​ឱសថស្ថាន ទាំងនោះ គាត់​ពុំ​ព្រមស្តាប់ និង​ធ្វើ​តាម​ការ ណែនាំ របស់​អាជ្ញាធរ​នោះ ទេ ដោយ​គេ​យល់ថា សមត្ថភាព ត្រឹម​ខណ្ឌ គឺ​ខុស​មុខជំនាញ និង​គ្មាន បច្ចេកទេស​ណា មក​អប់រំ និង​ពន្យល់​ទៅ​ឱសថស្ថាន​របស់គេ នោះទេ ដោយ​ពួកគេ បាន​លើក​ហេតុផល​ថា សមត្ថភាព​ត្រឹម​ខណ្ឌ បា​ម​ត្រឹម​រៀបចំ​សណ្ដាប់ធ្នាប់ សាធារណៈ​ឲ្យបាន​ល្អ​ទៅ​បាន​ហើយ កុំ​មក​អប់រំ​ដល់​គ្រឹះស្ថាន ឱសថ​ស្ថាន ទៀត​អី ។

​លោកស្រី កែវ សុខ​ពិសី  អភិបាលរង​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់ថា​៖ យើង​ត្រូវ រួម​គ្នា​ចុះ​អប់រំ ទោះបី ឱ​សថ្ថាន​នោះ ប្រើ​ពាក្យ​មិន​សមរម្យ មក​លើ​អាជ្ញាធរ​យើង​យ៉ាងណា​ក៏ដោយ យើង​ត្រូតែ​ព្យាយាម​ចុះ​ពិនិត្រ​អំពីឪ​សថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់  ត្រូវ​បន្ដ​ចុះ​ត្រួត​ពិនិត្រ ឪ​សថ​ដែល​នាំចូល និង​ពង្រឹង ការលក់​ឪ​សថ​តាម​ផ្ទះ ដូចជា​ផ្ទះ​លក់​ឪ​សថ​គ្មាន​ច្បាប់ ចំពោះ​ផ្ទះ​ដែល​មាន​ច្បាប់ យើង​ត្រូវ​ត្រួតពិនិត្យ​ឪ​សថ​នោះ​អោយបាន​ត្រឹមត្រូវ និង​ឪ​សថ​ដែល​មាន​ការ​ហួសកំណត់​ប្រើប្រាស់ ពីព្រោះ​ថា​កត្តា​ទាំង នេះ វា​អាច​ការបង្ក​គ្រោះ ថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​មូល ដ្ឋា​ន ។ លើ​លពី​នេះ​ទៀត ត្រូវ​ចុះ​ណែនាំ មាន​ការផ្សព្វផ្សាយ អប់រំ ដល់​ស្ថាប័នរ​នានា ឲ្យគេ​យល់ដឹង​ចូលរួម សហការ ក្នុង​គោលបំណង លើកកម្ពស់​សុខភាព ប្រជាពលរដ្ឋ និង​ធានា ឲ្យ​សហគមន៏​មួយ​ទទួលបាន​សេវា ប្រកបដោយ​គុណភាព ផ្នែក​សុខាភិបាល ៕

 

Filed in: ព័ត៌មានជាតិ