ខេត្តមណ្ឌលគីរី ៖ ជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបានរថយន្តដឹកឈើប្រណិតមួយគ្រឿង នៅចំណុចផ្លូវបំបែកច្រកទ្វាទ្វេភាគីដាក់ដាំ នៅវេលាម៉ោ១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៥ កំលាំងជំនាញចាប់បានរថយន្ដដឹកឈើល្មើសច្បាប់មួយគ្រឿង បំរ៉ុងលោតឆ័ត្រ ចេញទៅប្រទេសវៀតណាម ។
រថយន្ដដឹកឈើប្រណិតមួយគ្រឿងម៉ាក Toyota Takoma ត្រូវបានមន្ទ្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី បង្ក្រាបបាននៅផ្លូវបំបែកដាក់ដាំក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ បើតាមសំដីរបស់លោក សា រ៉ូ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរី បាន ឲ្យដឹងថារថយន្ដមួយគ្រឿងដែលដឹកឈើ ល្មើសច្បាប់នេះ ត្រូវបានមន្ត្រីជំនាញខណ្ឌរដ្ឋបាលរបស់លោកចាប់បាន ។
បច្ចុប្បន្ន កំលាំងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលចំណែកឈើពុំទាន់ដឹងថាចំនួនប៉ុន្មានដុំនឹងស្មើប៉ុន្មានម៉ែត្រគូបនៅឡើយទេ ៕