សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គណៈប្រតិភូ​ហា​ជ្ជីក​ម្ពុ​ជា​២០​នាក់ ដែល​ជា​ភ្ញៀវ​របស់​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត បាន​ចេញដំណើរ​ទៅ​ធ្វើបុណ្យ​ហា​ជ្ជី កាតព្វកិច្ច ទី​៥ នៃ​សាសនា​ឥស្លាម

គណៈប្រតិភូ​ហា​ជ្ជីក​ម្ពុ​ជា​២០​នាក់ ដែល​ជា​ភ្ញៀវ​របស់​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត បាន​ចេញដំណើរ​ទៅ​ធ្វើបុណ្យ​ហា​ជ្ជី កាតព្វកិច្ច ទី​៥ នៃ​សាសនា​ឥស្លាម

​ភ្នំពេញ​៖ គណៈប្រតិភូ​មុស្លិម​កម្ពុ​ជា​ចំនួន​២០​នាក់ ឧបត្ថម្ភ ដោយ ព្រះ​ចៅ​សាល់​ម៉ាន ពិន​អាប់​ឌុល​អា​ហ្ស៊ីស អា​ឡា​សូ​អ៊ូ​ឌ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ នេះ បាន​ចេញ​ដំ ណើ​រ​ឆ្ពោះ​ទៅ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ចូលរួម​ពិធីបុណ្យ​ហា​ជ្ជី តាម​ទំនាមទម្លាប់​ប្រពៃណី ដែល​ជា​កាតព្វកិច្ច​ទី​៥ នៃ​សាសនា​ឥស្លាម  ។​

​នៅ​ឯអាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ពិធី​ជូន​ដំណើរ លោក សុះ មុះ​សិន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង សាសនា  តំណាង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី  លោក សុះ កំរី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា និង លោក Faisal Naser Al Ajlan តំណាង​ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង ហាណូយ ប្រទេស​វៀតណាម ក៏​ចូលរួម​ផងដែរ ។

​ក្នុងឱកាស​នោះ លោក Faisal Naser Al Ajlan ក៏​បាន​អគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ឥស្លាម​កម្ពុជា ដែល​បាន​សហកា​រណ៍ ជួយ​សម្រួល​រៀបចំ​ឯកសារ​សម្រាប់​ក្រុម​ហា​ជ្ជី​ទាំងអស់​បាន​ជោគជ័យ និង​ឆាប់រហ័ស​។  លោក​បន្ដថា​៖  ក្រុម​ហា​ជ្ជី​ទាំងអស់​នឹងប្រតិបត្តិ​កាតព្វកិច្ច​ទី​៥​របស់​សាសនា​ឥស្លាម​នេះ ប្រកបដោយ​ជោគជ័យ ព្រមទាំង​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ ប្រកបដោយ​សុវត្ថិភាព​។​

​លោក  សុះ មុះ​សិន បាន​មានប្រសាសន៍ថា​៖ ខ្ញុំ​មាន​សេចក្តីរំភើប រីករាយ​ជា​ទីបំផុត ដែល​បាន​មកជួបជុំ ជាមួយ​បងប្អូន ក្នុង​ទឹកមុខ​សប្បាយរីករាយ មានសំណាង​បាន ទទួល​ការឧបត្ថម្ភ រ៉ាប់រង​ទាំងស្រុង ក្នុង​ដំណើរ​ទៅ ប្រារព្វ​ពិធី​បុណ្យ​ហា​ជ្ជ​។

​លោក​បន្តថា​៖ នៅ​ឆ្នាំ​នេះ សម្រាប់​បងប្អូន​ខ្មែរ​ឥស្លាម ដែល មាន​លទ្ឋភាព​រ៉ាប់រង​ការចំណាយថ​វិកា​ដោយ​ខ្លួនឯង មាន​ចំនួន ៦២៤​នាក់ បូករួម​ជាមួយ​នឹង​អ្នក ដែល​ទទួល​ការ ឧបត្ថម្ភ​ចំនួន ២០​នាក់ ថែម​ទៀត សរុប​ទៅ​មាន​ចំនួន ៦៤៤​នាក់ ដែល​គិត​ជា​ថវិកា ចំណាយ​ទាំងអស់​ប្រមាណ ២.៥ លាន​ដុល្លារ​អាមេរិក​។ ទាំងនេះ​គឺជា​សញ្ញា​មួយ ដែល​សរ​បញ្ជាក់ ឲ្យឃើញថា សព្វថ្ងៃ​សាសនិក​ឥស្លាម​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស ទទួលបាន​នូវ​ជីវភាព​ធូ​ធារ និង​ការវិវត្ត​ស្ថានភាព​រស់នៅ​របស់​ខ្លួន​ឆ្ពោះទៅមុខ ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​

​លោក សុះ មុះ​សិន ក្នុងនាម​តំណាងឲ្យ លោក​អូស្មាន ហាស្សាន់   សូម​ផ្តាំផ្ញើរ និង​ជូនពរ ដល់​បណ្តា​អ្នក ដែល​អញ្ជើញ ទៅ​បំពេញ​កាតព្វកិច្ច បុណ្យ​ហា​ជ្ជទាំង​អស់ ទាំង​អ្នក ដែល​បាន ចេញដំណើរ​លើក​ទី​១  និង​អ្នក​ដែល​កំពុង​ចេញ ដំណើរ នៅថ្ងៃនេះ សូម​ប្រកបដោយ សេចក្តីសុខ​សុវត្ថិភាព និង​ការបំពេញ​កាតព្វកិច្ច របស់​ខ្លួន​គ្រប់លក្ខណៈ តាម​ក្បួនច្បាប់ របស់​សាសនា​ឥស្លាម​។ លោក ក៏​សូម​សម្តែង នូវ​ការ​អ គុណ​បំផុត ដល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជា រាល់​សប្បុរសជន​ម្ចាស់ជំនួយ ដែល​បាន ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ឥស្លាម​កម្ពុជា មាន​ឱកាស​ទៅ បំពេញ កាត​ត​ព្វ​កិច្ច​បុណ្យ​ហា​ជ្ជី ជា​រៀងរាល់ឆ្នាំ​។​

​លោក​សង្ឃឹមថា គុណបំណាច់​ទាំងនេះ នឹង​ទទួលបាន មកវិញ​នូវ​ការ ប្រោស​ប្រទាន​ប្រសិទ្ធិ​ពរ​ជ័យ ជូន​ដល់​សប្បុរសជន និង​ប្រទេស ម្ចាស់​ជំនួយ​ខាងលើ​ជាមិនខាន​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកស្រី ម៉ាណ ណាវី ជំនួយការ លោក អូស្មាន ហាស្សាន់ ក៏​បាន​ឧបត្ថម្ភ​ប្រតិភូ​ហា​ជ្ជី ទាំងអស់​ចំនួន ២០​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ៥០​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ទុក​សម្រាប់​ចាយវាយ​ផ្សេង​តាម​តម្រូ​ការ ផងដែរ​។

​សូមបញ្ជាក់​ថា​៖  ការ​ទៅ​ចូលរួម​ប្រតិបត្តិ​បុណ្យ​ហា​ជ្ជី គឺជា​កាតព្វកិច្ច​ទី​៥ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ របស់​សាសនា ឥស្លាម​។ ជា​រៀងរាល់ឆ្នាំ សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក ពី​គ្រប់ទិសទី ប្រមាណ ៤​លាន​អ្នក  អញ្ជើញ​ទៅ​ប្រារព្វ​បុណ្យ​ហា​ជ្ជី​នេះ​នៅ​ឯ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។ នៅ​ឆ្នាំ​២០១៧​នេះ ពិធីបុណ្យ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា រយៈពេល​មួយ​សប្តាហ៍​។ សម្រាប់​អ្នក ដែល​គ្មាន​លទ្ធភាព ទៅ​ធ្វើបុណ្យ​នេះ មិន​ជាប់​ជា​កាតព្វកិច្ច​សម្រាប់​ពួកគេ​ទេ  ៕

 

Filed in: ព័ត៌មានជាតិ