សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចប់​ប្រឡង​បាក់​ឌុប​បាន​ហូបបាយ​ក្តាំង​បំពង​សាច់ជ្រូក​ចិញ្ច្រាំ​ស្នាដៃ​ចុងភៅ​ពិសេស​គឺ​លោក​ឡុង​ស្រេង​

ចប់​ប្រឡង​បាក់​ឌុប​បាន​ហូបបាយ​ក្តាំង​បំពង​សាច់ជ្រូក​ចិញ្ច្រាំ​ស្នាដៃ​ចុងភៅ​ពិសេស​គឺ​លោក​ឡុង​ស្រេង​

ល្ងាច​ថ្ងៃ​ទី​២២​សីហា​២០១៧ គឺជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការប្រឡង ទុតិយភូមិ​(​បាក់​ឌុប​) ទូ​ទាំងប្រទស ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២១-២២​សីហា​២០១៧ តាម​កាលបរិច្ឆេទ​របស់ ក្រសួង​អប់រំ យុវជន នង​កីឡា ។​

​ដោយឡែក សំរាប់​សកម្មភាព​របស់​ក្រុម​ការងារ គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្នោត ស្រុក កញ្ជ្រៀច ខេត្ត​ព្រៃវែង ដែល​ដឹកនាំ​ដោយ​លោក ឡុង ស្រេង រួម​និង​សហការី​បាន​ខ្នះខ្នែង​យកចិត្តទុកដាក់ ដោះស្រាយ​ទាំង​មធ្យោបាយ​ធ្វើដំណើរ អាហារ​ហូប​ចុក និង​ការ​ស្នាក់នៅ​របស់​កូនចៅ​ប្រជា ពលរដ្ឋ​ដែល​ជា​បេក្ខជន​ត្រូវ​ចូលរួម​ប្រឡង​បាក់​ឌុប ចំនួន​២៩​នាក់​មកពី​ស្រុក​ស្វាយ​អន្ទរ​និងក្រុង​ព្រៃវែង  ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២០​សីហា​២០១៧​មក ម្លេះ ។​

​ក្រៅពី​ការឧបត្ថម្ភ​អាហារ​ហូប​ចុក​៣​ពេល​ក្នុង​១​ថ្ងៃ និង​ការ​ស្នាក់នៅ​សំរាប់​ការប្រឡង​នេះ​លោក ឡុង ស្រេង ក៏​បាន​ជំរុញ​និង​លើ​ទឹកចិត្ត​ដល់​ប្អូនៗ ក្មួយៗ ដោយ​ផ្តល់​ឲ្យ​អាវយឺត និង​ថវិកា​មួយចំនួន​ផង​ដែរ ព្រមទាំង​ជូនពរ​ឲ្យ​ប្រឡង​ជាប់​ទាំងអស់គ្នា​ផងដែរ​។ អ្វី ដែល​ជា​ការចាប់អារម្មណ៍​និង​ប្លែក​ហើយ​ពោរពេញ​ទៅ ដោយ​ភាពសប្បាយ​រីករាយ​ពី​សំណាក់​ក្មួយៗ​ប្អូនៗ បេក្ខជន​ក៏ដូចជា​មាតាបិតា និង​អាណាព្យាបាល​ពួកគេ នោះ​គឺ​នៅ​ល្ងាច​ថ្ងៃទី​២២​សីហា ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់ នៃ​ការប្រឡង​បាក់​ឌុប គឺ​លោក ឡុង ស្រេង បានធ្វើ បាយក្តាំង​បំពង​សាច់ជ្រូក​ចិញ្ច្រាំ​ឲ្យ​ពួក​គេ​ហូប ជួបជុំគ្នា យ៉ាង​ឈ្ងុញ​ឆ្ថាញ់​ប្លែក​មាត់ ពោរពេញ​ទៅដោយ​ភាព ស្និទ​ស្នាល និង​សប្បាយ​រី​រាយ រួច​ដឹក​ជញ្ជូន​តាម​រថ យន្ត​ក្រុង​ត្រឡប់​ទៅ​ដល់​លំនៅដ្ឋាន​វិញ​ប្រកបដោយ សុវត្ថិភាព ។ ទង្វើ​និង​សកម្មភាព​របស់​លោក ឡុង ស្រេង និង​ក្រុមការងារ​របស់​លោក​ត្រូវបាន​ប្រជា​ពល រដ្ឋ ពិសេស​ពលរដ្ឋ​នៅ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ត ព្រៃវែង​គោរព​ស្រឡាញ់  សឹង​គ្រប់ៗ​គ្នា ។​

​សូមបញ្ជាក់ ថា កន្លងមក​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​ត្នោត ដែល​ដឹកនាំ​ដោយ​លោក ឡុង ស្រេង គឺ​បាន​ជួយ ឧបត្ថម្ភ លើ​គ្រប់​វិស័យ​ក្នុង​មូលដ្ឋាន​នេះ​ដូច​ជា​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្កូវថ្នល់ អគារសិក្សា វត្ត អារាម ការផ្តល់​ពូជ​ក្រូចឆ្មា​ចង្កោម ត្រសក់ ឪឡឹក​ធុង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ជា​ដើម​ដល់​ពលរដ្ឋ​សំរាប់​ដាំ​ដុះ​លើ​វិស័យ​កសិកម្ម​៕

 

Filed in: ព័ត៌មានជាតិ